Facebook Twitter Google+ Share

ធ្លាប់​ដែរ​ទេ ​ជួប​គេ​តែម្តង​សោះ ​ក៏លង់​ស្នេហ៍​គេ​ទៅហើយ?

[Copy link]
399147 3
Share
ពីមុន​មក ​យើង​ហាក់​មិន​ដែលមាន​អារម្មណ៍​ប្លែក​ដូចជា ​ពេល​នេះទេ បើ​ទោះជា​ធ្លាប់បាន​ជួប​មនុស្ស​ជាច្រើន ​និង​រាល់ថ្ងៃ​ដែល​គេ​មាន​ទាំង​សម្រស់ ទាំង​ចិត្តល្អ និង​យកចិត្តទុកដាក់​ចំពោះ​យើង​ក៏ដោយ​ ក៏​នៅតែ​គិតថា ​វា​ជា​រឿង​ធម្មតា ​ហើយ​មិនអាច​ទាក់​អារម្មណ៍​យើង​បាន អាចនិយាយបាន​ថា​ មនុស្ស​ទាំង​នោះ ​មិន​ត្រូវ​នឹង​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​យើង ឬ​អាច​ថា​ គេ​គ្មាន​ម​ន្ត​ស្នេហ៍​អាច​អន្ទង​យក​បេះ​ដូង​យើង​ឱ្យ​លង់​ស្លុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​បានទេ​។
First-meet-love.jpg
​ប៉ុន្តែ​សម្រាប់​មនុស្ស​ម្នាក់​ដែល​យើង​ទើប​នឹង​ជួប​គេ​ តែ​មួយដង​សោះ​ តែ​យើង​បែរជា​មាន​អារម្មណ៍​ថា​ចូលចិត្ត​គេ ហើយ​ហាក់បីដូចជា​មាន​អារម្មណ៍​ម្យ៉ាង​ គឺ​ដូចជា​ចង់​តែ​និយាយ​សន្ទនា​ជាមួយ​គេ ចង់​មើលមុខ​គេ ហើយ​អៀន​គេ​ទៀតផង តែ​ពេលដែល​បែក​ពី​គេ​មក​ដល់ផ្ទះ​មាន​អារម្មណ៍​រសាប់រសល់​ដេក​មិន​លក់ បក់​មិន​ល្ហើយ បាយ​មិន​នឹក​ទឹក​មិន​ស្រេក នឹកឃើញ​តែ​មុខ​គេ ជាប់ចិត្ត​នឹង​ស្នាម​ញញឹម កាយវិការ ទឹកមុខ ការនិយាយស្តី​របស់​ម​នុស្ស​ម្នាក់​នោះ ទោះបីជា​ពេល​ខ្លះ​មិន​ទាំង​ទាន់​ស្គាល់​ថា​ គេ​ជា​មនុស្ស​បែបណា​ តែ​មាន​អារម្មណ៍​ថា ​ទុកចិត្ត​គេ​ភ្លាមៗ ហើយ​ព្យាយាម​ចងចាំ​ឈ្មោះ​គេ​មិន​ភ្លេច​ទេ អារម្មណ៍​បែប​នេះ ​គឺ​កំពុង​តែ​លង់​ស្រឡាញ់​គេ​ម្នាក់​នោះ​ហើយ​។​ គិតៗ​ទៅ ​ទោះជា​មាន​មនុស្ស​ម្នាក់ ​នៅក្បែរ​យើង​​រាល់ថ្ងៃ​ ធ្វើ​ល្អ​ដាក់​យើង​យ៉ាងណាក៏ដោយ​ តែ​យើង​នៅតែ​មិនអាច​ស្រឡាញ់​មិនអាច​ស្នេហ៍​មនុស្ស​ម្នាក់​នោះ​ដដែល តែ​មនុស្ស​ម្នាក់​ដែល​យើង​ទើបតែ​ស្គាល់​គេ ជួប​គេ​តែម្តង​ក៏មាន​អារម្មណ៍ល្អ​លើ​គេ ហើយ​លង់​ស្រឡាញ់​គេ​ទៅហើយ អាច​ថា​ពេល​ខ្លះ​អារម្មណ៍​បែបនេះ​ វា​ដូចជា​អារម្មណ៍​របស់​មនុស្ស​ចិត្ត​ងាយ​ក៏​ថា​បាន តែ​ពេល​ខ្លះ​អារម្មណ៍​ចិត្ត​ដែល​ជួប​ភ្លាម​ស្រឡាញ់​ភ្លែត​បែប​នេះ​ វា​ក៏​ជា​អារម្មណ៍​ស្នេហ៍​ពិត​ដែរ ដែល​ចង់បាន​គេ​ម្នាក់​នោះ​នៅក្បែរ​មិន​ចង់​ឱ្យគេ​ទៅ​ណា​ហើយ​ស្រឡាញ់​គេ​ខ្លាំង​ និង​ចាត់ទុក​គេ​ជា​មនុស្ស​សំ​ខាន់​នៅក្នុង​ជីវិត​យើង​ហើយ​ខ្វះ​គេ​មិនបាន​ទៀ​ត​ផង៕


ប្រភព៖បែកធ្លាយ

3's reply

Sambath  Moderator  2017-1-5 16:24  | Show all posts
ធ្លាប់តាស
Taingvengly  Editor  2017-1-5 16:35  | Show all posts
ពិតមែនឬ?????!!!!
Sambath  Moderator  2017-1-5 16:48  | Show all posts
Sambath replied at 2017-1-5 16:24
ធ្លាប់តាស

បាទ ពិតមែនបង ១០០ %
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top