Facebook Twitter Google+ Share

មិន​ស្រឡាញ់​ តែ​ហេតុអ្វី​ធ្វើ​ដូចជា​ស្រឡាញ់? ហេតុអ្វី​ធ្វើ​ដូចជា​ខ្វល់ខ្វាយ...

[Copy link]
399946 3
Share
​កាយវិការ​សំដែង​ចេញមក​ធ្វើ​ដូចជា ​បារម្ភ​នឹង​ខ្ញុំ យកចិត្តទុកដាក់​នឹង​ខ្ញុំ ធ្វើ​បែប​នេះ​ដឹង​ទេ​ថា ​បេះ​ដូង​ខ្ញុំ​វាទ​ន់​ជ្រាយ​អស់​ទៅហើយ។ ​តែ​ហេតុអ្វី​ ពេល​ខ្លះ​សំ​ដែងចេញ​មក​ដូចជា ​មិន​ចាប់អារម្មណ៍ មិន​គិត មិន​ខ្វល់ ម្តង​បែប​នេះ​ម្តង​បែបនោះ​ ខ្ញុំ​ពិតជា​មិន​យល់​ពី​ចិត្ត អារម្មណ៍​របស់​អ្នក​ទេ ដឹង​ទេ​ធ្វើ​បែប​នេះ​ខ្ញុំ​ចំ​បែង ខ្ញុំ​តឹងទ្រូង​ខ្លាំងណាស់ តើ​ស្រឡាញ់​ឬ​គ្រាន់​ចង់​លេងសើច​។
sad-girl-tb.jpg
​បើ​មិនបាន​ស្រឡាញ់​ទេ ​សូម​ប្រាប់​ខ្ញុំ​តាម​ត្រង់​មក​មិនបាច់​ខ្លាចចិត្ត ឬ​ទុក​មុខ​ឱ្យ​ខ្ញុំ​នោះទេ ព្រោះ​ដើម្បី​កុំឱ្យ​ខ្ញុំ​គិត​តែម្នាក់ឯង ស្រ​ម៉ៃ វ​ង្វេង ខ្វល់​ចិត្ត ឆ្គួ​ត​តែឯង គិតថា ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ ដឹង​ទេ ​អ្នក​ធ្វើ​បែប​នឹង ខ្ញុំ​នឹង​ធ្វើ​សកម្មភាព​តប​ទៅ​អ្នក​វិញ ​ក្នុង​ន័​យ​ស្នេហា ​ព្រោះ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ដែរ តែបើ​អ្នក​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ សូម​កុំ​បន្តធ្វើ​ដូចជា ​ខ្វល់ខ្វាយ ដូចជា​ចាប់អារម្មណ៍ ធ្វើ​ដូចជា​អារម្មណ៍​គូស្នេហ៍​នៅពេល​នៅក្បែរ​ខ្ញុំ​។ ​ឈប់​គិត ឈប់​ខ្វល់ មិនបាច់​គិត​ច្រើន ​ព្រោះ​អ្នក​មិនបាន​ស្រឡាញ់​ខ្ញុំ​ទេ​!!! ខ្ញុំ​នឹង​កាត់ចិត្ត​ពី​អ្នក៕


ប្រភព៖បែកធ្លាយ

3's reply

Sambath  Moderator  2017-1-5 16:30  | Show all posts
បើមិនស្រលាញ់ ម៉្តេចផ្ដល់ក្ដីសង្ឃឹម
Taingvengly  Editor  2017-1-5 16:37  | Show all posts
និយាយត្រូវ!ឲ្យមេដៃមាសមួយចុះ!
Sambath  Moderator  2017-1-5 16:47  | Show all posts
Sambath replied at 2017-1-5 16:30
បើមិនស្រលាញ់ ម៉្តេចផ្ដល់ក្ដីសង្ឃឹម

និយាយត្រូវចឹងហើយ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top