• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ទម្លាប់​ពេល​ល្ងាច​​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​មាន​ដើម្បី​ទទួល​បាន​​ជោគជ័យ​​

[Copy link]
409401 0
Share
1-42.png

ជាធម្មតា មនុស្សគិតតែពីទម្លាប់នៅពេលព្រឹក ដោយភ្លេចថា ទម្លាប់ពេលល្ងាចក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។ ទម្លាប់ពេលល្ងាច មិនត្រឹមតែលំហែអារម្មណ៍អ្នក តែក៏អាចជួយអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។

១) គម្រោងសម្រាប់ថ្ងៃស្អែក៖
អ្វីដែលនាំអ្នកឆ្ងាយពីក្តីសុបិន គឺអ្នកអត់មានគម្រោងច្បាស់លាស់។ ប្រសិនជាអ្នកមិនចំណាយពេលគិតអ្វីដែលអ្នកគួរធ្វើ អ្នកនឹងរវល់ធ្វើការងារតែមិនទទួលបានផលអ្វីទាំងអស់។

២) លំហាត់ប្រាណ៖ សុភាពល្អពិតជាសំខាន់ណាស់។ ប្រសិនជាអ្នកមិនមានសុខភាពល្អទេ តើអ្នកមានកម្លាំងណាទៅធ្វើការងារឬទៅសម្រេចក្តីសុបិន? ក្រោយចេញពីការងារ អ្នកគួរតែធ្វើលំហាត់ប្រាណតិចតួចទៅ។

៣) ចំណាយពេលជាមួយមនុស្សជិតស្និទ្ធ៖
មនុស្សជាច្រើនរវល់នឹងការងារខ្លាំងពេកនិងភ្លេចមនុស្សដែលសំខាន់ឬជិតស្និទ្ធ។ វិធីមួយក្នុងការមានអារម្មណ៍ល្អគឺចំណាយពេលជាមួយគ្រួសារ ពីព្រោះថាពួកគាត់នឹងហើយដែលតែងតែផ្តល់កម្លាំងចិត្តដល់អ្នក។

៤) បង្កើនចំណេះ៖ ដើម្បីជោគជ័យបាន អ្នកគួរមានទម្លាប់មួយគឺបន្តការរៀនរហូត។ ការអានសៀវភៅអាចចំណេះដឹងនឹងគំនិតដល់ខួរក្បាល។ ការអានមិនត្រឹមតែបង្កើនចំណេះទេ ថែមទាំងអាចជាកម្លាំងចិត្តផងដែរ៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព ៖ Biz khmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top