• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

បច្ចេកទេស ដើមស្វាយ1ដើម តែមានផ្លែស្វាយ គ្រប់ប្រភេទ

[Copy link]
410916 0
Share
បច្ចេកទេស ដើមស្វាយ1ដើម តែមានផ្លែស្វាយ គ្រប់ប្រភេទ ដូចជា ស្វាយកែវល្មៀត ស្វាយអាយវិន ស្វាយខៀវសាវើយ(ថៃ)..
ចង់ដឹង តើធ្វើយ៉ាងណា តោះទៅតាមដានទាំងអស់គ្នា!!!!!!
កាត់​ត​ស្វាយ​កែវ​រមៀត​ ទៅ​ជា​ស្វាយ​ខ្ទះិ​ និង​ ស្វាយ​ហៃវិន​ ឬ​ ស្វាយ​ពូជ​ផ្អែម​របស់​អូស្ត្រាលី​
បច្ចុប្បន្ន​ស្វាយ​កែវ​រមៀត​ ជួប​បញ្ហា​ទី​ផ្សារ​ និង​ ធ្លាក់​តម្លៃ​ ដូច្នេះ​តើ​ពុក​ម៉ែ​បង​ប្អូន​ ត្រៀម​កាត់​ត​ដើម​ស្វាយ​ធំ​ៗ​ ដែល​មាន​ផ្លែ​ផ្កា​ អោយ​ទៅ​ជា​ស្វាយ​ ខ្ទិះខ្លះ​ និង​ ស្វាយ​ ហៃវិន​ខ្លះ​ ឬ​ ស្វាយ​ ពូជ​របស់​អូស្ត្រាលី​ខ្លះ​ហើយ​ឬនៅ​?
ស្វាយ​កែវ​រមៀត​ជួប​បញ្ហា​ សូម​កុំ​កាប់​ចោល​ តែ​សូម​ បំបែក​ ៣០%​ កាត់​ត​បំលែង​ទៅ​ជា​ស្វាយ​ខ្ទិះ​កែវ​សាវឿយ​ និង​ ៣០%​ កាត់​ត​ ទៅ​ជា​ស្វាយ​ហៃវិន​ វិញ​ ឬ​ ស្វាយ​ពូជ​ផ្អែម​របស់​អូស្ត្រាលី​ និង​រក្សា​ កែវ​រមៀត​ខ្លះ​ប្រហែល​ពី​ ២០%​ ទៅ​ ៣០%​ក្នុង​ចំការ​។
នោះ​លទ្ធផល​ពុក​ម៉ែ​បង​ប្អូន​ នឹង​ទទួល​តម្លៃ​ល្អ​ គ្រប់​ប្រភេទ​ស្វាយ​ ឡើង​វិញ​។
បច្ចុប្បន្ន​ទី​ផ្សារ​ក្នុង​ស្រុក​ ស្វាយ​ខ្ទិះ​ មាន​តម្លៃ​ ចាប់​ពី​ ១ដុល្លារ​ រហូតដល់​ ២ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​ ។
ហើយ​ស្វាយ​ហៃវិន​ មាន​តម្លៃ​ ចាប់​ពី​ ១ដុល្លារ​កន្លះ​ រហូត​ដល់​ ២ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​។
ថៃ​ទិញ​ពី​កសិករ​ ស្វាយ​ខ្ទះិ​ មួយ​គីឡូ​ តម្លៃ​ ៥០បាត​ ស្មើ​នឹង​ជិត​ ២ដុល្លារ​។​ រីឯ​ ស្វាយ​ហៃវិន​ និង​ ស្វាយ​ពូជ​ផ្អែម​របស់​អូស្ត្រាលី​ មាន​តម្លៃ​លើស​នេះ​បន្តិច​ ទោះ​ជា​ ស្វាយ​កែវ​រមៀត​បច្ចុប្បន្ន​ធ្លាក់​ថ្លៃ​ក៏​ដោយ​។
នៅ​កូរ៉េខាងត្បូង​ និង​ជប៉ុន​​ ស្វាយ​មួយ​ផ្លែ​ មាន​តម្លៃ​ចាប់​ពី​ ១ដុល្លារ​ រហូតដល់​ ៥ដុល្លារ​។
នៅ​អឺរ៉ុប​ ស្វាយ​មួយ​ផ្លែ​ ថៃ​យក​ទៅ​លក់​ មាន​តម្លៃ​ ចាប់​ពី​ ៥ដុល្លារ​ រហូតដល់​ ១៥ដុល្លារ​ ឯណោះ…​។
ការកាត់​មែក​ស្វាយ​ពូជ​ផ្សេង​ នៅ​លើ​ដើម​ ស្វាយ​ធំ​ស្រេច​ គឺ​ចន្លោះ​ពេល​រំលង​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ នឹង​ទទួល​បាន​ផល​វិញ​ ខុស​ពី​ការ​កាប់​ស្វាយ​ចោល​ រួច​ដាំ​ឡើង​វិញ​ ដែល​ត្រូវ​ការ​ពេល​វេលា​ រហូត​ដល់​ ៤ឬ៥ឆ្នាំ​ ឯណោះ​!!!
សូម​មើល​វិធី​សាស្រ្ត​ កាត់​ត​មែក​ស្វាយ​ នៅក្នុង​ Page facebook របស់​ឯកឧត្តម​ អ៊ាង​ ​សុផល្លែត​ !!!


ប្រភព ៖ Facebook
ដកស្រង់ដោយ ៖ Sambath


Untitled-4.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top