• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ការចិញ្ចឹមសត្វ-ស្នូក​ទឹក មាន់

[Copy link]
410231 0
Share
គេ​មិន​ត្រូវ​ ទុក​ស្នូក​ទឹក​ចោល​ដោយ​គ្មាន​ការសំអាត និង​គ្មាន​ទឹក​ត្រជាក់​សំរាប់​មាន់​គ្រប់គ្រាន់​នោះ​ទេ។ មាន់​ត្រូវការ​ទឹក​រៀងរាល់ ១៥-២០​នាទី​ម្តង ។ ទឹក​ដែល​ផ្តល់​ត្រូវ​ស្អាត​ល្អ ហើយ​ដាក់​ឲ្យបាន​គ្រប់គ្រាន់ ការដាក់​ទឹកជា​ការងារ​មួយ​សំខាន់​បំផុត​របស់​អ្នកថែរក្សា ។ ស្នូក​ទឹក​ត្រូវតម្រូវ​ទៅតាម​អាយុ​របស់​មាន់ ដូច​បាន​បង្ហាញ​ក្នុង​រូប​ទី​៥ ។ ស្នូក​ទឹក​សាមញ្ញ​បំផុត​គឺ កំប៉ុង​ដាក់បញ្ចូល​ទៅក្នុង​ចានសំ​ប៉ែតៗ ដោយ​ទំ​លុះ​ឲ្យមាន​រន្ធ​ប្រហែល ១,៥ ​ស​.​ម ចេញ​ពី​គែម​មាត់​កំប៉ុង ។ ដាក់​ទឹក​ឲ្យបាន​ពេញ​ហើយគ្រ​បវា​ដោយចាន​សំ​ប៉ែត ។ ដៃ​មួយ​កាន់​កំប៉ុងសំប៉ែត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​មូល ដាក់​ទឹក​រួច​ក្រឡាប់​វា​ឲ្យបាន​រហ័ស បន្ទាប់​មក​អ្នកនឹង​បាន​ឃើញ​ទឹក​ចេញ​តាម​រន្ធដែល​ចោះ​នោះ កាលណា​ទឹក​ឡើង​ដល់​រន្ធ​កំប៉ុង​ចោះ​ហើយ ទឹក​នោះ​នឹង​នៅ​ហ្នឹង​ថ្កល់​ក្នុង​ចាន​សំ​ប៉ែត ។ កំប៉ុង​តូច​តម្រូវ​ទៅតាម​សត្វ​តូច ប៉ុន្តែ​បើ​សត្វ​ធំ​គេ​ត្រូវ​ដាក់​កំប៉ុង​ធំ ទៅតាម​ចំណុះ​ដែល​វា​ត្រូវការ ។​

ប្រព័ន្ធ​ទឹក​ផឹក
ប្រព័ន្ធ​ផ្តល់​ទឹកផឹក​ផ្សេងៗគ្នា​សម្រាប់​មាន់ដូចជា ដប​ប្លា​ស្ទិច​ ស្នូ​ក ឬ​ក្បាលដោះ

layer1.png

ប្រដាប់ ​ដាក់​ទឹក​ដទៃទៀត​ធ្វើ​ឡើង​តាមរបៀប ប្រើ​ឆ្នាំង​ធ្វើ​អំពី​ឥដ្ឋ ដែល​មាន​រន្ធ​ ឬ​មានចង្អូរតាម​រឹម​របស់​​វា​ នឹង​ចាន​រាក់ៗ ។ ដប​ដែល​អាច​រំកិល​បាន​ចងភ្ជាប់​ទៅ​នឹង​ជញ្ជាំង ឬ​ដាក់​បញ្ឈរ​ដោយ​ឲ្យមាន​កំពស់សមរម្យ​ពីលើ​ចាន​នោះ ។ ឃ្លោក​ដែល​គេ​ពន្លិច​ទៅក្នុង​ដី​ឲ្យ​ហ្នឹង ហើយ​ចោះ​រន្ធ​ទំហំ​សមល្មម លើ​ជ្រុង​ដែល​គេ​កាត់ ។​ ​

​ គ្រឿង​ស្វ័យប្រវត្តិ​ផ្សេងៗ ត្រូវ​គេ​ផលិតឡើង ដើម្បី​ច្រាន​ទឹក​បំពេញ​ស្នូក​ទឹក​ឲ្យនៅ​ពេញ​ជា​ដរាប រូបភាព​ដែល​ពន្យល់​នេះ គឺជា​រូបភាព​មួយ​ដែល​គេ​ធ្វើឡើង ជាមួយ​ធុងសាំង​យ៉ាង​ស្អាត​មាន​ចំណុះ ១៩៣​លីត្រ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទុយោ​បន្ទះ​ស័ង្កសី ទៅ​ស្នូក​កំពស់​ប្រហែល​១០​ស​.​ម ។ ចង្ហូរទឹក​តាម​ទុយោ​ដោយ​លៃលក​តម្រូវ​តាម​ក្បាល​រូប៊ី​ណេ ហើយ​បំពង់​សម្រាប់​ផ្ទុក​ទឹក​សំណល់ គឺ​នៅ​ខាងក្រៅ​ទ្រុង ។ នៅ​ខាងលើ​ស្នូក​ទឹក​នោះ ត្រូវការ​ឲ្យមាន​ទ្រនុង​មួយ​ការពារ ( ចម្រឹង​វិល​ចុះឡើង កុំឲ្យ​មាន់​ទុំ​ពីលើ ) ។ យើង​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល ទឹក​នៅ​ក្នុង​ស្នូក​ទាំងអស់ ឲ្យនៅ​ពេញ​ដដែល ប៉ុន្តែ​ប្រយ័ត្ន​កុំឲ្យ​ហូរហៀរ​ទៅលើ​កំរាល ។ ដើម្បី​រក្សា​ឲ្យ​កំរាល​ស្ងួត​ជានិច្ច ស្នូក​ទឹកនិ​មួយៗ ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ចន្លោះ​បន្ទះក្តារ ដែល​គេ​តំរៀប​សំរាប់​ទប់​ឲ្យមាន​លំនឹង ឬ​ចង​ព្យួរដោយ​ដាក់លើ​ថា​ស​សំណាញ់​លួស​សំ​យ៉ុង កំពស់ ៦​ស​.​ម មក​ពី​កំរាល ។ ស្លែ​ចាប់ផ្តើម​កាន់​យ៉ាង​ឆាប់រហ័ស​បំផុត បើសិនជា​គេ​មិន​បាន​សំអាត​វា​ឲ្យបាន​ញឹកញាប់​ទេនោះ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​កើតមានឡើង​ទេ ។ គេ​តែងតែ​ប្រើប្រាស់​ដង​វែង ដើម្បី​សំអាត​កំទេចកំទី​ឲ្យ​ស្អាត និង​ត្រូវ​សំអាត​ស្នូក​ទឹក​មាន់​ជាមួយ​ច្រាស់​យូរៗ​ម្តង ។​
1380.jpg

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

ប្រភព៖ IT CAMBO
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top