• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

គន្លឹះចៀនសាច់ត្រីឲ្យមានពណ៌លឿងស្អាត មិនបែក ឃើញហើយគួរឲ្យចង់ញ៉ាំ

[Copy link]
403316 0
Share
ត្រីចៀន-768x510.jpg

ស្ត្រីមេផ្ទះទាំងឡាយប្រហែលជាធ្លាប់ជួបច្រើនដងមកហើយ នៅពេលដែលចង់ពិសាសាច់ត្រីចៀនឲ្យឆ្ងាញ់ មាត់ម្តង តែបែរជាជួបនូវសាច់ត្រីចៀនដែលបែកខ្ទេច ឬបាក់ដាច់ជាបំណែកតូចៗ ឃើញហើយមិនចង់ឲ្យទទួលទានសោះ ថ្ងៃនេះយើងមានតិចនិកក្នុងការចៀនត្រីបែបថ្មីមកជំរាបជូន ធានាថា សាច់ត្រីនឹងនៅជាដុំមូលមិនបែក និងមានពណ៌គួរឲ្យចង់ញ៉ាំទៀតផង។

– ដាក់ខ្លាញ់ ឬប្រេងចៀននៅលើភ្លើងឲ្យក្តៅខ្លាំងជាមុនសិន
– ដាក់សាច់ត្រីចូលទៅចៀន ដោយដាក់ខាងស្បែកចុះក្រោម ព្រោះកន្លែងសាច់ជាប់ស្បែកក្រឆ្អិនជាងកន្លែងសាច់សុទ្ធ
– យកវែកឆា ឬវែកឈើសំរាប់ចៀនសាច់សង្កត់លើសាច់ត្រីតិចៗ ដើម្បីកុំឲ្យសាច់ត្រី
-ងឡើង កុំប្រែចុះឡើងដោយមិនចាំបាច់ គួរទុកឲ្យឆ្អិនម្តងម្ខាង
– ពេលសាច់ខាងស្បែកនោះឆ្អិនក្រៀមល្អហើយ សឹមត្រឡប់ឲ្យសាច់ខាងលើទៅក្រោមម្តង ចៀនរហូតឡើងឆ្អិនក្រៀម ទើបស្រង់ឡើងទុកឲ្យស្រក់ខ្លាញ់អស់
– ចូរកុំភ្លេច មុនពេលដាក់ចៀន អ្នកគួររោយអំបិលពីលើសាច់ត្រីឲ្យសព្វ ដើម្បីការពារកុំឲ្យសាច់ត្រីជាប់ខ្ទះ៕



ប្រភព៖ Has-has-ha



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top