Facebook Twitter Google+ Share

ការចិញ្ចឹមសត្វ-ការ​បង្កាត់​ពូជ​ជ្រូក

[Copy link]
410776 0
Share
ការ​បង្កាត់​ពូជ​មាន ២​របៀប​គឺ ការ​បង្កាត់​ដោយ​ប្រើ​បា និង​ការ​បង្កាត់​ដោយ​ប្រើ​លិង្គ សិប្ប​និ​មិ្ម​ត ។​

1426.jpg

ការ​បង្កាត់​ដោយ​ប្រើ​បា​
​ត្រូវ​ជ្រើសរើស​បា​ណា​ដែលមាន​សុខភាព​ល្អ និង​គ្មាន​ជំងឺឆ្លង ។​
ត្រូវ ​សំអាត​ប្រដាប់បន្តពូជ​មេ និង​បា​ជាមុនសិន ។ ពេល​បា​មកដល់ ត្រូវ​ឲ្យ​វា​សំរាក ១៥​នាទី ដើម្បី​ឲ្យ​វា​បាត់​ហត់ ទើប​ឲ្យ​វា​ឡើង​ពាក់​មេ​រយៈពេល ពី ១០ ទៅ ១៥​នាទី នៅ​កន្លែង​ដែល ​រាបស្មើ និង​ស្ងាត់​ល្អ ។​
​តើ​សញ្ញា​អ្វីខ្លះ​ដែល​បញ្ជាក់ថា មេ​ជ្រូក​រក​ឈ្មោល ?
មេ ​ជ្រូក​មិនសូវ​ស៊ី​ចំណី ខ្លួន​របស់​វា​ឡើង​កំដៅ​ចូលចិត្ត​កកេរ​ទ្រុង ប្រដាប់បន្តពូជ​ឡើង​ពណ៌​ក្រហម ហើយ​រីក​ធំ​ជាង​ធម្មតា ពេលខ្លះ​វា​ឡើង​ពាក់​ជ្រូក​ដទៃ ហើយ​ពេល​យើង​យកដៃ​សង្កត់​លើ​ខ្នង​វា វា​នៅ​ស្ងៀម ត្រចៀក​បះ​ឡើង​ត្រង់ រង់ចាំ ការឡើង​ពាក់ ។​

1427.jpg


ជៀសវាង​
ចំពោះ ​មេ​ក្រមុំ មិនត្រូវ​ដាក់​ឈ្មោល ពេល​វា​រក​ឈ្មោល​លើក​ទី​១​ទេ ។ ត្រូវ​រង់ចាំ ការរក​ឈ្មោល​លើក​ទី​២ ព្រោះ​ជា​ពេលដែល​អាច​បង្ក​កំណើត​បានល្អ ។ ចន្លោះពេល​រក​ឈ្មោល​ពី ១​លើក ទៅ ១​លើក​មាន ២១​ថ្ងៃ ។​
ការ​បង្កាត់​សិប្បនិម្មិត​
​បង្កាត់​តាម​សិប្បនិម្មិត គឺ​ជៀស​ផុតពី​ការឆ្លង មេរោគ​ផ្សេងៗ និង​ទទួលបាន​ការបង្ក​កំណើត ខ្ពស់ តែមាន​តម្លៃ​ថ្លៃ ។​
គេ ​យក​ទឹកកាម​របស់​ជ្រូកបា​បាញ់​បញ្ចូល​ទៅក្នុង​ប្រដាប់បន្តពូជ​ជ្រូក​មេ តាមរយៈ​លិង្គ​សិប្បនិម្មិត ។ មិនត្រូវ​បង្កាត់​តាម​សិប្ប​និ​មិ្ម​ត​ដោយ​ខ្លួនឯង​ទេ ត្រូវ​ហៅ​ភ្នាក់ងារ​សុខភាព​សត្វ (​បសុពេទ្យ​) តាម​ភូមិ ឬ​ស្រុក មក​បង្កាត់ ។​
1428.jpg

គួរដឹង
  • មេជ្រូករកឈ្មោលពី២ទៅ៣ថ្ងៃ តែគួរដាក់ឈ្មោលនៅល្ងាចថ្ងៃទី១១ និងដាក់ម្តងទៀតនៅព្រឹក ថ្ងៃទី២។
  • ការដាក់ឈ្មោលទទួលបានជោគជ័យលុះត្រាតែ២១ថ្ងៃក្រោយពីការដាក់ឈ្មោលជាថ្មីទេ ហើយវាស៊ីផឹក និងដេកច្រើន ។

តើ​មេ​ជ្រូក​ផើម​ប៉ុន្មាន​ថ្ងៃ​ទើប​កើតកូន ?
រយៈពេល ​មធ្យម​មាន ១១៤​ថ្ងៃ ឬ​៣​ខែ ៣​អាទិត្យ និង​៣​ថ្ងៃ ។ ឧទាហរណ៍ បើ​យើង​ដាក់​ឈ្មោល នៅ​ថ្ងៃទី​១ ខែមករា នោះ​មេ​ជ្រូក​នឹង​កើតកូន​នៅ​ថ្ងៃទី​២៤ ខែមេសា ។
ចំពោះ​មេ​ជ្រូក​ដែលមាន​កូន​ដំបូង ការ​ពរ​ពោះ​អាច​យូរ​ជាង គឺ​លើស​២ ឬ​៣​ថ្ងៃ ។​

(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)
ចុចដោនឡូនឯកសារ PDF  Download: breeding_pig.pdf

ប្រភព៖IT CAMBO
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top