Facebook Twitter Google+ Share

របៀប​​​បង្រៀនកូន​ឱ្យមាន​អត្តចរិកល្អ​តាំង​ពីតូច

[Copy link]
409936 0
Share
1473473470.jpg

ការបង្រៀនកូន​ឱ្យមាន​អាកប្បកិរិយាល្អ តើជា​ការងារ​របស់​មាតាបិតា ឬក៏​ការងារ​របស់គ្រូ​បង្រៀន? ថ្វីត្បិត​តែគ្រូ​បង្រៀន​មាន​នាទីអប់រំ​ក៏​ពិតមែន​ ប៉ុន្តែបញ្ហា​ជីវិត​មួយ​ចំនួន គឺស្ថិតនៅ​ក្នុង​កណ្តាប់​ដៃរបស់​ឪពុកម្តាយ​ជា​អ្នក​គ្រប់គ្រង ។

១. បង្រៀន​កូនឱ្យចេះប្រើ​ពាក្យ​អរគុណ
ការបង្រៀន​កូន​ឱ្យ​ចេះមាន​សុជីវធម៌ល្អ គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ ចំណុចនេះ​ឪពុក​ម្តាយ​គ្រប់រូប​គួរតែ​បង្រៀន​កូន​តាំងពី​វ័យក្មេង​រហូតទាល់​តែធំ​ដឹងក្តី ។ វាមិន​ពិបាកទេ​ក្នុង​ការ​បង្រៀន​កូន​ឱ្យ​ចេះ​ប្រើ​ពាក្យមួយ​ឃ្លានេះ ​នៅពេល​ដែល​គេ​ទទួលយក​របស់អ្វី​មួយពី​នរណាម្នាក់ ។

២. បង្រៀន​ពី​របៀបញ៉ាំអាហារ
មនុស្សជាច្រើន​មិន​ចង់ឃើញ​អ្វីដែល​អ្នកកំពុង​តែទំពារ​នៅក្នុង​មាត់​នោះទេ ព្រោះវា​អាច​ធ្វើឱ្យ​​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ ហើយវា​ក៏ជាទម្លាប់​មិន​ល្អមួយដែរ ។ ដូច្នេះ​អ្នក​គួរតែ​បង្រៀន​កូនៗ​ឱ្យចេះ​ទំពារ​អាហារ​ឱ្យបិទ​មាត់ ហើយ​បើ​ចង់និយាយ​សូម​ចាំ​រហូត​ដល់​អាហារ​ត្រូវ​លេប​ចូល​ក្នុងពោះ​អស់សិន ។

៣. ការអង្គុយនៅ​ញ៉ាំអាហារ​ក៏មាន​សារៈសំខាន់ដែរ
ការ​អង្គុយ​មិនបាន​ត្រឹម​ត្រូវ​អាច​ធ្វើឱ្យ​កំពប់បាយ ឬក៏ជ្រុះ​ស្លាបព្រា​ក៏មាន ។ យល់ល្អ​អ្នក​គួរតែ​បង្រៀន​ពួកគេ​ឱ្យចះ​ប្រើកែង​ដៃនៅ​លើតុ ការ​ដាក់ជើង និងការ​ប្រើស្លាបព្រា និងសម​ឱ្យ​ត្រឹម​ត្រូវ ។

៤. គោះទ្វារមុនពេលចូល
កុមារ​មិនមាន​អារម្មណ៍​ឯកជនដូច​មនុស្ស​ចាស់​នោះទេ ក៏ប៉ុន្តែ​ពួកគេ​គួរតែ​ទទួលបា​នការ​អប់​រំចំណុច​មួយនេះ​មុន​ពេល​ចូល​ក្នុងបន្ទប់​អ្នកដទៃ ។ បង្រៀន​កូន​ឱ្យ​ចេះ​គោះ​ទ្វារ​មុន​ពេល​ដើរ​ចូល​ក្នុង​បន្ទប់​អ្នកដទៃ ។

៥. ខ្ទប់មាត់​នៅពេល​ដែល​ក្អក ឬកណ្តាស់
នេះ​មិនត្រឹម​តែជាការ​គួរសម​ប៉ុណ្ណោះទេ វា​ក៏ជាបញ្ឈប់​ការ​រីករាល​ដាល​នៃជំងឺ​ផងដែរ ។ កុំដើរ​ខណៈពេល​ដែល​ក្អក​ ឬកណ្តាស់​ដោយ​មិន​បាន​ខ្ទប់មាត់ និង​ក្រមុះ​របស់អ្នក រីឯ​កូន​របស់​អ្នក​ក៏​ត្រូវ​បង្រៀន​ឱ្យ​ធ្វើយ៉ាង​នេះដូច​គ្នាដែរ ។ ជាពិសេស​អ្នកត្រូវ​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ប្រើកន្សែង ព្រោះវាអាច​ជួយលើក​កម្ពស់​របៀប​រស់នៅ និង​ធ្វើឱ្យ​ជីវិត​មាន​សុខភាព​ល្អ​ថែម​ទៀត ៕

ប្រែសម្រួលដោយ៖ Brugn
ប្រភព៖ ខ្មែរប្រពៃ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top