• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ការដាំដុះ-ពូជ​ស្រូវស្រាល "​បារាយណ៍​"

[Copy link]
409409 0
Share
ពូជស្រូវ "​បារាយណ៍​" ជា​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិឌ្ឍន៍​កសិកម្ម​កម្ពុជា​នា​ឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន ពូជស្រូវ "​បារាយណ៍​" បាន​នឹង​កំពុង​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពូជស្រូវ​នេះ​ផ្តល់​នូវ​ទិន្នផល​ខ្ពស់ ។

sasa.png

ពូជស្រូវ "​បារាយណ៍​" ជា​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិឌ្ឍន៍​កសិកម្ម​កម្ពុជា​នា​ឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន
​ពូជស្រូវ "​បារាយណ៍​" បាន​នឹង​កំពុង​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពូជស្រូវ​នេះ​ផ្តល់​នូវ​ទិន្នផល​ខ្ពស់ ។

លក្ខណៈពិសេសៗ​របស់​ពូជស្រូវ "​បារាយណ៍​"
​ពូជស្រូវ "​បារាយណ៍​" ជា​ពូជស្រូវ​ដែល​មាន​អ​វេទរ​សភាព​នឹង​រយៈ​ពន្លឺ (​មិន​ប្រកាន់​រដូវ​) និង​អាច​ចេញ​ផ្កា​គ្រប់ពេលវេលា​ដរាបណា​លក្ខខណ្ឌ​ដាំ​ដុះ​អនុគ្រោះ​ ដល់ការលូតលាស់​របស់​វា ។ អាស្រ័យ​ដោយ​ហេតុផល​ខាងលើ ទើប​ពូជ​នេះ​អាច​ដាំដុះ​នៅ​រដូវវស្សា (ដំណាំ​ទីមួយ​នៃ​រដូវ ឬ​ស្រូវ​ដើមរដូវ​) ក្នុង​រដូវវស្សា (​ដំណាំ​ទី​ពីរ​នៃ​រដូវ​) ចុង​រដូវវស្សា និង​ស្រូវប្រដេញទឹក (​ដំណាំ​ចន្លោះ​រដូវវស្សា និង​រដូវប្រាំង​) និង​លក្ខខណ្ឌ ប្រាំង​ស្រោចស្រព ។ ពូជស្រូវ ‘​បារាយណ៍​’​នេះ​មាន​អាយុ​កាលពី ១០៥-១១៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​សាប​រហូត​ដល់ថ្ងៃ​ប្រមូល​ផល ។ កំពស់​ដើម​របស់​ពូជស្រូវ ‘​បារាយណ៍​’ ប្រែប្រួល​ពី ៨០-១០០ ស​.​ម និង​ចំនួន​ដើម​បែក​ផ្តល់​ផល​គឺ​ចាប់ពី ១០-១៥ ដើម​ក្នុង​មួយ​គុម្ព អាស្រ័យ​ទៅតាម​ប្រភេទ​ដី ។
ចំនួន​គ្រាប់​ក្នុង​មួយ​កួរ​មាន​ចាប់ពី ៩០-១៣០ គ្រាប់ និង​មាន​ប្រវែង​កួរ ២០-៣០ ស​.​ម ។ រីឯ​ទិន្នផល​របស់​វា​វិញ គឺ​អាច​ទទួលបាន​ចាប់ពី ៤.០ តោន​ទៅ ៦.០ តោន​ក្នុង​ផ្ទៃដី ១ ហិកតា។ ពូជស្រូវ "​បារាយណ៍​" គឺជា​ពូជ​ដែល​មិនសូវ​ធន់​ទៅ​នឹង​ពពួក​មមាច​ត្នោត​ទេ ។​

វិធីសាស្ត្រ​ដាំ​ដុះ
​សម្រាប់​ស្រូវ​សន្ទូង បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី ៣០-៤០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ប៉ុន្តែ​ក្នុង​ករណី​ដែល​គ្រាប់ពូជ​សុទ្ធ និង​មាន​សុខភាព​ល្អ បរិមាណ​គ្រាប់ពូជ
​ដែល​ត្រូវការ​ក្នុង​មួយ​ហិកតា​គឺ​ពី ១៥-២០ គីឡូក្រាម​ប៉ុណ្ណោះ ។ ដើម្បី​ឲ្យ​សំណាប​ដុះ​លូតលាស់​ធំធាត់​ល្អ គេ​ត្រូវ​សាប​គ្រាប់​ពូជ​មួយ​គីឡូក្រាម​លើ​ផ្ទៃ​ដី​ថ្នាល ១០ ម៉ែត្រការ៉េ ។ ទីសំណាប​ត្រូវធ្វើ​នៅ​ជិត​ប្រភពទឹក តែ​ត្រូវ​ឆ្ងាយ​ពី​ម្លប់​ព្រៃ ឬ​កន្លែង​មាន​ភ្លើង​អគ្គិសនី ដើម្បី​ជៀសវាង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ ។ ជា​ការ​ល្អ​គួរ​ស្ទូង​សំណាប ដែល​មាន​អាយុ ១៨-២២ថ្ងៃ ហើយ​ក្នុង​មួយ​គុម្ព​ចំនួន ២-៣ ដើម។ សម្រាប់​ស្រូវ​ពង្រួ​ស បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី ៧០-៨០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ គួរ​រៀបចំ​ដី​ឲ្យបាន​ល្អ​និង​រាបស្មើ​មុន​ស្ទូង ឬព្រួស ។ ការ​ភ្ជួរ​រាស់​គួរតែ​ធ្វើឲ្យបាន ២-៣ សារ​ជា​ការល្អប្រសើរ ។ ប្រសិនបើ​ស្រែ​អាច​បញ្ចេញបញ្ចូល​ទឹក​បាន​បន្ទាប់​ពី​ស្ទូង ឬ​ព្រួស​បាន ២០ ថ្ងៃ អាច​បញ្ចេញ​ទឹក​ឲ្យអស់​ពី​ក្នុង​ស្រែ២-៤ ថ្ងៃ រួច​បញ្ចូល​ទឹក​ថ្មី​វិញ ។ ធ្វើ​របៀប​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ស្រូវ​កាន់តែ​បែក​គុម្ព​ល្អ ។​

ការប្រើប្រាស់​ជី​
​ការប្រើប្រាស់​ជី​សមស្រប​តាម​កម្រិត​ ណែនាំ នឹង​មិន​បណ្តាលឲ្យ​មាន​ការថយ​គុណភាព​គ្រាប់ស្រូវ​ឡើយ ។ គួរ​ដាក់​ជី ២-៣ ដង ក្នុង​មួយ​វដ្ត​ជីវិត​របស់​ស្រូវ​ដោយ​:
– បាច​លើក​ទី​១: ទ្រាប់​បាត​មុន​ពេល​ស្ទូង​ប្រើ​ជីធម្មជាតិ​ពី ៥-១០ តោន​/​ហ​ត និង​រួមផ្សំ​ជាមួយ​ជីគីមី​ដូច​មាន ក្នុង​តារាង​ទី ១ ។ សម្រាប់​ពេល​វេលា​នៃ​ការ​បាច​ជី​បំប៉ន គឺ​ត្រូវ​ធ្វើឡើងនៅ​រយៈពេល ១៥ ថ្ងៃ (​បំប៉ន​លើកទីមួយ​) និង ៣០ ថ្ងៃ (​បំប៉ន​លើក​ទី​ពីរ​) ក្រោយពេល​ស្ទូង ។​
តារាង​ទី​១: កម្រិត​ជី​ណែនាំ​តាម​ប្រភេទ​ដី​
​ប្រភេទ​ដី
ប្រភេទ​ជី
ទ្រាប់​បាត
​បំប៉ន (​គ​ក្រ​/​ហ​ត​)

​(​គ​ក្រ​/​ហ​ត​)
លើក​ទី​១​
លើក​ទី​២
ដីខ្សាច់ (​ដី​ព្រៃ​ខ្មែរ ប្រទះ​ឡាង​)
អ៊ុយ​រ៉េ​
៣១
៨៧​
៦៦
ដេ​អា​ប៉េ
៨៧​
០​
០​
ប៉ូ​តាស
១៣៣​
០​
០​
ដី​ល្បាយ​ឥដ្ឋ (​ដី​បាកាន អូ​រូង
​ទួល​សំរោង គោក​ត្រប់ ក្រគរ​)
អ៊ុយ​រ៉េ
៥២​
​១០៥​
៧៩
ដេ​អា​ប៉េ
១៣០​
០​
០​
​ប៉ូ​តាស​
៦៧​
០​
០​
​ដី​ឥដ្ឋ (​ដី​កំពង់សៀម ក្បាល​ពោធិ
​កៀនស្វាយ​)​
អ៊ុយ​រ៉េ
៥៣​
​៨៧​
​៦៦
ដេ​អា​ប៉េ
៣៩​
០​
០​
ការប្រមូល​ផល​
- ត្រូវ​ធ្វើការ​ច្រូតកាត់​នៅ​រវាង ៣០-៣៥ ថ្ងៃ​បន្ទាប់​ពី​ស្រូវ​ហាល​ផ្កា​ស្រុះ ឬ​ពេល​ដែល​ប្រមាណ ៨៥ ភាគរយ នៃ​គ្រាប់ស្រូវ​ទុំ ។​
- ត្រូវ​ហាល ២-៣ ថ្ងៃ​ដើម្បី​បន្ថយ​សំណើម​នៅក្នុង​គ្រាប់​ឲ្យនៅ ១៤ ភាគរយ​មុននឹង​ទុក​ជា​ការល្អ្។ សូម​យក​គ្រាប់ស្រូវ​មក​ខាំ​ដើម្បី​កំណត់ បើ​គ្រាប់ស្រូវ​នោះ​បាក់ គឺ​មានន័យថា​គ្រាប់ស្រូវ​ស្ងួត​ល្អ​អាច ទុកដាក់​បាន ។​
- គ្រាប់ពូជ ត្រូវ​ច្រក​ទុក​ក្នុង​បាវ​ក្រចៅ​ដាច់ដោយឡែក​ពី​គ្រាប់ស្រូវ​ចំណី នៅ​កន្លែង​ដែល​ស្ងួត​ល្អ ហើយ​គ្មាន​ការបំផ្លាញ​ពី​សត្វ​កណ្តុរ មាន់​ទា​ជាដើម ។ ត្រូវ​សរសេរ​ឈ្មោះ​ពូជ និង ថ្ងៃខែ​ច្រូតកាត់​ដាក់​នៅ​លើ​បាវ​ឲ្យបាន​ត្រឹមត្រូវ​ល្អ ។​
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ដោនឡូនឯកសារ PDF Download: file009.pdf

ប្រភព៖ IT CAMBO

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top