Facebook Twitter Google+ Share

តើទ្វារមាសអាចរីកធំដែរ​ទេ ក្រោយពេល​រួមភេទរួច?

[Copy link]
401187 0
Share
1472088394.jpg

មិនថាអ្វីដែលអ្នកធ្លាប់បានឮ និងជឿ​ពីមុនមក​ថាទ្វារមាស​របស់អ្នក​មាន​លក្ខណៈ​ដូចជា​កៅស៊ូ​យឺត ហើយ​ទីបំផុត​វានឹង​ត្រលប់​មករក​ភាព​ដើមវិញ ។ ប៉ុន្តែការ​បាន​រួមភេទ​ញឹកញាប់ ពិតជា​ធ្វើឱ្យ​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ។ ខាង​ក្រោមនេះ​ជាអ្វីនឹង​កើត​ឡើងនៅ​ពេលអ្នក​បាន​រួមភេទ៖

១. ទ្វារមាសមានលក្ខណៈខុសប្លែកគ្នា
ទ្វារមាស​មាន​លក្ខណៈ​ខុសប្លែក​ពីគ្នា​ទាំងស្រុង ទាំង​ទំហំ ទាំង​ពណ៌ និង​ទ្រង់ទ្រាយ​មាន​លក្ខណៈ​ខុសៗគ្នា​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ។ ជាការ​ពិត​ណាស់យោងតាមកាម៉ាស៊ូត្រា បុរស និងស្ត្រី​ ត្រូវបាន​គេបែងចែក​ដៃគូ​រួមភេទ​ទៅ​តាម​ប្រភេទ ផ្អែកទៅ​លើទំហំ​អាអូនតូច និង​ទ្វារមាស​របស់​ពួកគេ ។

២. រយៈពេលធ្វើឱ្យ​មានអារម្មណ៍​ពុះកញ្ជ្រោល
អ្នកត្រូវចំណាយ​ពេល​ប្រហែល ៣០នាទី ដើម្បី​ធ្វើឱ្យ​អារម្មណ៍​ពុះកញ្ជ្រោល​ឡើង ទ្វារមាស​របស់អ្នក​នឹង​បើកចំហរ ឬរីកធំ ដើម្បី​ជួយ​ដល់​ការ​សម្រុក​ចូល ។ វាក៏​ទទួល​បាននូវ​ជាតិ​ទឹក​រំអិល ដើម្បី​ជួយ​ឱ្យ​ការ​សម្រុក​ចូល​បាន​ងាយ​ស្រួល ។

៣. នៅពេលអ្នករួមភេទ (ក្នុងកំឡុងពេលសម្រុកចូល)
នេះជាពេល​វេលា​ដែល​ទ្វារមាស​របស់​អ្នក​តឹងណែន​សម្រាប់​អាអូនតូច​គូស្នេហ៍​របស់អ្នក ធ្វើឱ្យអ្នក និង​គាត់​ទទួល​បាន​ក្តីសុខ​ទាំង​អស់គ្នា ។ ហើយវា​ក៏ជាការ​មានក្តីសុខ​ដោយ​ផ្នែក​ដែរ ព្រោះក្នុង​កំឡុង​ពេល​វេលា​នេះបរិមាណ​នៃការ​លំហូរ​ឈាម​ទៅឱ្យ​ទ្វារមាស​បណ្តាល​ឱ្យ​ភ្នាសកាន់​តែក្រាស់​ឡើង ។ វាក៏ជា​រឿង​ធម្មជាតិ​មួយ​ដែរ​ ដែល​ត្រូវ​បញ្ចេញ​ទឹកកាម និង​បង្កើត​ទឹក​កាម ។

៤. ក្រោយ​ពេលរួមភេទរួច
នៅពេល​សកម្មភាព​បង្កាត់​ភ្លើងស្នេហ៍​បាន​កន្លងផុត​ទៅ​ខ្លួនប្រាណ និង​ទ្វារមាស​របស់អ្នក​ត្រូវការ​សម្រាក ។ ប៉ុន្តែមួយ​សន្ទុះ​ក្រោយ​មកសរីរាង្គ​នឹង​ត្រលប់​មក​រកទ្រង់​ទ្រាយ​ដើមវិញ និង​ប្រែ​មកតឹងណែន​ម្តងទៀត ។

ជាចុង​ក្រោយ​ត្រូវ​ចងចាំថា ទ្វារមាស​របស់អ្នក​ជាកៅស៊ូ​ដ៏ខ្លាំងក្លា និងអាច​ត្រលប់​មក​រកទំហំ និងទ្រង់ទ្រាយ​ដើមវិញបន្ទាប់ពី​រួមភេទ​រួច មិនថា​អ្នកបាន​រួមភេទ​ញឹកញាប់​ប៉ុណ្ណា ឬទំហំ​អាអូនតូច​របស់​បុរស​ធំប៉ុណ្ណា​ឡើយ ៕

ប្រែសម្រួលដោយ៖ ដារ៉ា
ប្រភព៖ ខ្មែរប្រពៃ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top