• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

​បង្កើតកែឆ្នៃ-រក្សា​ផ្លែ​ប៉េងប៉ោះ​បាន​យូរថ្ងៃ​

[Copy link]
410856 0
Share
របៀប​រក្សាទុក​ផ្លែ​ប៉េងប៉ោះ​បាន​យូរថ្ងៃ​

Capture3.PNG

កសិករ​យើង​មួយចំនួន នៅពេល​ដែល​ដាំ​ដំណាំ​បាន​ផល​ច្រើន បរិភោគ​មិន​អស់ ឬ​លក់​មិន​អស់ ជាពិសេស​ដំណាំ​យក​ផ្លែ ដូចជា ប៉េង​ប៉ោះ ត្រសក់ ត្រប់ ពុំ​មាន​បច្ចេកទេស​សំរាប់​រក្សាទុក​ឲ្យបាន​យូរឡើយ ។ ត្រឹមតែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ​អាច​ធ្វើ​ឲ្យ​ផលិតផល​ខូច​គុណភាព ទៅ​​ជា​ស្វិត ឬ​រលួយ។ ដូច្នេះ ដើម្បី​ជួយ​កសិករ​ក្នុង​ការថែរក្សា​ទុក​ពពួក​បន្លែ​ផ្លែ​នេះ​ឲ្យបាន​យូរ និង​នៅ​ស្រស់​ល្អ​យើងខ្ញុំ​សូម​លើក​យក​ពី​របៀប​​ក្នុង​ការថែរក្សា​ផ្លែ​ប៉េង ​ប៉ោះ មក​បង្ហាញ​ជូន​ដូចខាងក្រោម៖

ក​. សំភារៈ​សំរាប់​រក្សាទុក
ក្នុង​ការថែរក្សា​ទុក​បន្លែ​ផ្លែ យើង​ត្រូវមាន​សំភារៈ​មួយចំនួន​ដូចខាងក្រោម៖
- អាចម៍រណារ​ម៉ដ្ឋ​ចំនួន ១ គីឡូក្រាម​
- ផ្លែ​ប៉េងប៉ោះ​ចំនួន ១ គីឡូក្រាម​
- ទឹកអូ​សា​វែល​ចំនួន ១ គំរប​ដប (​គំរប​ដប​អូ​សា​វែល​)
- ទឹក​ធម្មតា​ចំនួន ១ លីត្រ​
- ចានដែក​ធំ ១
ខ​. របៀប​ថែរក្សា​ទុក
ក្នុង​ការថែរក្សា​ទុក​បន្លែ ត្រូវ​អនុវត្ត​ទៅតាម​ដំណាក់កាល​បន្តបន្ទាប់​ដូចខាងក្រោ​ម :
- ចាក់ទឹក​ធម្មតា​លាយ​ជាមួយ​ទឹកអូ​សា​វែល (​តាម​កំរិត​ខាងលើ​) កូរ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​ផ្លែ​ប៉េងប៉ោះ លាង​ក្នុង​ទឹក​សូលុយស្យុង​នេះ​ដើម្បី​សំលាប់​មេរោគ ។ បន្ទាបមក​ស្រង់​ប៉េងប៉ោះ​ទុក​មួយ​កន្លែង​សិន ។​
- យក​ទឹក​ល្បាយ​អូ​សា​វែល​នេះ​លាយ​ជាមួយ​ អាច​ម៍រណារ ១ គីឡូក្រាម ឲ្យ​សើម​ល្មម ជៀសវាង​កុំឲ្យ​សើម​ពេក រួច​យក​ផ្លែ​ប៉េងប៉ោះ​មក​ដាក់​​តំរៀប​គ្នា​នៅក្នុង​ចានដែក​ដែល​មាន​ដាក់​ អាចម៍រណារ​នោះ ដោយ​ដាក់​ផ្នែក​ខាង ក្បាល​ឡើងលើ ។ ក្នុងការ​តំរៀប​នេះ ជៀស​វា​កុំ​ឲ្យ​ផ្លែ​ប៉េង​​ប៉ោះ​ប៉ះគ្នា ។​
- បន្ទាប់មក រោយ​អាចម៍រណារ​គ្រប​ពីលើ​ផ្លែ​ប៉េង​ប៉ោះ ។ គេ​អាច​តំរៀប​ផ្លែ​ប៉េងប៉ោះ​ជាច្រើន​ស្រទាប់ៗ តាមរបៀប​ដូចខាងលើ​រហូត​អស់ ។
- បន្ទាប់​ពី​រៀបចំ​ស្រេច​ហើយ​ត្រូវ​យក​ វា​ទៅ​ទុក​នៅ​កន្លែង​មួយ​ល្អ​ត្រឹមត្រូវ ផុត​ពី​ដៃ​ក្មេង​រហូត​ដល់​យើង​ត្រូវការ​យក​វា​មក​ធ្វើជា​អាហារ ឬ លក់ ។​
ការ​រក្សាទុក​តាមរបៀប​ខាងលើ អាច​ជួយ​ធ្វើឲ្យ​បន្លែ​ផ្លែ​នៅ​ស្រស់​ធម្មតា រហូត​ដល់​រយៈពេល ៧ ទៅ ៨ ថ្ងៃ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា៖ ប្រសិនបើ​យើង​ចង់​រក្សា​បន្លែ​ផ្លែ​ច្រើន យើង​ត្រូវការ​សំភារៈ​ចំនួន​ច្រើន​បន្ថែមទៀត គិត​តាម​កំរិត​ខាងលើ ។​​ឧទាហរណ៍ បើ​ចង់​រក្សា​ប៉េង​ប៉ោះ ២ គីឡូក្រាម ត្រូវការ​អាចម៍រណារ ២ គីឡូក្រាម ទឹក ២ លីត្រ ទឹកអូ​សា​វែល ២ គំរប​ដប បើ​ប៉េងប៉ោះ ៥​គីឡូក្រាម យើង​ត្រូវការ​អាចម៍រណារ ៥ គីឡូក្រាម …៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF
Download: file46.pdf


ប្រភព៖ IT CAMBO

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top