Facebook Twitter Google+ Share

និយាយ​មិន​ល្អ​ពី​ Messi នាយក​ប្រតិបត្តិ​នៅ​​ Barcelona ម្នាក់​​របូត​ការងារ

[Copy link]
399563 0
Share
នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​ម្នាក់​​នៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ត្រូវ​បណ្ដេញ​ចេញ​ បន្ទាប់​ពី​លោក​​និយាយ​​មិន​ឲ្យ​តម្លៃ​​កីឡាករ​ឆ្នើម Lionel Messi។

messi-osasuna-goals.vadapt.767.high.0_large.jpg

លោក Pere Gratacos ប្រធាន​ទំនាក់ទំនង​កីឡា​របស់​ក្លឹប Barcelona បាន​និយាយ​ថា Messi អាច​ជា​កីឡាករ​មិន​ល្អ​ ប្រសិន​គ្មាន​មិត្ត​រួម​ក្រុម​ជួយ។ សំដី​មួយ​ឃ្លា​នេះ​ហើយ ធ្វើ​ក្លឹប​​ប្រកាស​ដក​តួ​នាទី​របស់ Pere ភ្លាម​តែ​ម្ដង។“Messi គឺ​ជា​កីឡាករ​ម្នាក់​សំខាន់​ជាង​គេ​​ក្នុង​ក្រុម ប៉ុន្តែ​​មិនមែន​តែ​គេ​ម្នាក់​ឯង​ទេ។ Messi អាច​មិន​ល្អ​ ​ប្រសិន​គ្មាន​​មិត្ត​រួម​ក្រុមដូច​ជា​​ Iniesta, Neymar និង​ក្រុមហ៊ុន​ ប៉ុន្តែ​គេ​គឺ​ល្អ​ជាង​គេ"។

Pere Gratacos និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ពាន​ Copa del Rey កាល​ថ្ងៃ​សុក្រ។ក្លឹប​ Barcelona បាន​ចេញ​សេចក្ដី​ប្រកាស​រហ័ស​​នៅ​ថ្ងៃ​សុក្រ​ដោយ​និយាយ​ថា Pere Gratacos ត្រូវ​បាន​ដក​ចេញ​ពី​មុខ​តំណែង សម្រាប់​ការ​បញ្ចេញ​គំនិត​​ផ្ទាល់​ខ្លួន​ជា​សាធារណៈ​ដោយ​មិន​​មាន​ការ​យល់​ព្រម​​ពី​​ក្លឹប៕ ​ ​​


ប្រភព៖ Fox Sports Asia  
ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top