• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ថតដាក់បន្លែ ជាកន្លែងប្រមូលផ្តុំមេរោគបំផុត​នៅក្នុង ទូរទឹកកក

[Copy link]
403571 0
Share
ការស្រាវជ្រាវ​ជា​ច្រើន​បាន​ព្រមាន​ថា ថត​ដាក់​បន្លែ​នៅក្នុង​ទូទឹកកក​អាច​មាន​កម្រិត​បាក់​តេរី​​រហូតដល់​ ៧៥០​ដង​ឯណោះ​។​ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ពពួក​បាណកជាតិ​ដែល​អាច​បណ្តាលឲ្យ​ស្លាប់ ​បាន​មានដូចជា អ៊ីកូឡី សាល​ម៉ូណេ​លឡា និង លី​ស្ទេរី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ពពួក​បាក់តេរី​ ដែល​គេ​រកឃើញ​នៅក្នុង​ ទូ​ទឹក​កក​។​
gfd.jpg

ការ​ធ្វើ​តេស្ត​នៅលើ​សំណាក​ទាំងនេះ​ដែល​យកចេញ​ពី​ថត​ដាក់​បន្លែ​របស់​ ទូទឹកកក​តាម​ផ្ទះ​ចំនួន​៣០​គ្រឿង​បាន​បង្ហាញថា​គិត​ជា​មធ្យម​វា​មាន​ក្រុម​ បាក់តេរី​ ៧.៨៥០​ក្រុម​ក្នុង​មួយ​សង់​ទីម៉ែត្រ​ការ៉េ​។​ ស្តង់ដា​ អ៊ីកូលី​ដែល​គេ​ណែនាំ​សម្រាប់​ការរៀបចំ​អាហារ​និង​ការរក្សា​ទុក​ឲ្យ​បាន​ ស្អាត​គឺ​មាន​ពី​០​ទៅ​១០​ប៉ុណ្ណោះ​នៅក្នុង​១​សង់​ម៉ែត្រការ៉េ​។​
លោក ផូល ម៉ាក​ដូន​ណេ​ល ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​និយាយថា “​គោងបំណង​ទាំងមូល​នៃ​ការប្រើ​ទូ​ទឹក​ក​គឺ​ដើម្បី​រក្សា​អាហារ​ឲ្យមាន​ សុវត្ថិភាព​និង​កាត់ប​ន្ថ​យ​ឳ​កាស​នៃ​ការកើត​បាក់តេរី​និង​ការ​ដុះ​ផ្សិត ដូច្នេះ​វា​គួរឲ្យ​ព្រួយបារម្ភ​ដែលថា នៅក្នុង​ករណី​ខ្លះ​មាន​បញ្ហា​យ៉ាង​ច្បាស់ក្រឡែត​។​

​ការប្រើប្រាស់​ទូ​ទឹក​ក​ពិសេស​មាន​សារៈសំខាន់​ណាស់​នៅក្នុង​អាកាសធាតុ​ក្តៅ ​នៅ​ពេល​ដែល​ស៊ីតុ​ណ្ហ​ភាព​ឡើង​ខ្ពស់​មាន​ន័យ​ថា លទ្ធភាព​នៃ​ការកើត​បាក់តេរី​ច្រើនឡើង​គឺ​ខ្ពស់​ណាស់​។​ ស៊ី​តុ​ណ្ហ​ភា​ពទាប​នៅក្នុង​ទូ​ទឹក​ក ​គ្រាន់តែ​ជួយ​ទប់ស្កាត់​ការកើតឡើង​បាក់​តេរី​ ដោយ​មាន​ការសម្អាត​ជាប្រចាំ​ផងដែរ​។​ នៅពេល​ណា​បាក់តេរី​មាន​កន្លែង​ ចន្លោះ​ប្រហោង​​ហើយ​មិន​មាន​ការសម្អាត​ឲ្យបាន​ត្រឹមត្រូវ​នោះ យូរៗ​ទៅ​វា​នឹង​កើនឡើង​ច្រើន​ដូច​គ្នា​៕

vcx.jpg


ប្រភព៖ បាយក្ដាំង

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top