• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វិធីថែស្បែកឱ្យភ្លឺរលោង ដោយមិនរងការបំផ្លាញពីកាំរស្មីព្រះអាទិត្យ

[Copy link]
401592 0
Share
skin-care-2.jpg

ស្បែកសគឺជាបំណងប្រាថ្នារបស់ស្ត្រីភាគច្រើនក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ ស្ត្រីមួយចំនួនហាក់ប្រែពេញចិត្តនឹងពណ៌សម្បុរធម្មជាតិ និង ចង់បានស្បែកសម្បុរមាស ។ ហេតុនេះហើយបានជាស្ត្រីចូលចិត្តអាំងថ្ងៃ ពីព្រោះស្ត្រីចង់បានស្បែកស្អាតពណ៌ទង់ដែង និងមានសភាពភ្លឺរលោងគួរជាទីចេតនា ។ ចំណុចដែលមិនគួរមើលរំលងពាក់ព័ន្ធនឹងការអាំងថ្ងៃនេះ គឺការរលាកពន្លឺថ្ងៃ បណ្តាលមកពីការអាំងថ្ងៃជ្រុល ក្តៅពេក ឬយូរពេក ។ ប្រការនេះអាចបង្កកត្តាប្រឈមរហូតដល់បង្កជាជំងឺឡើងអាចម៍រុយខ្មៅៗ ហើយកាន់តែធ្ងន់ធ្ងរនោះ គឺអាចឈានដល់ជំងឺមហារីកស្បែកទៀតផង ។


ការអាំងថ្ងៃយូរពេកអាចបង្កជាជំងឺមហារីកស្បែកតាមច្រើនរូបភាព ទាំងមហារីកជាលិកាស្បែកស្រទាប់ខាងក្រៅ និងស្រទាប់ខាងក្នុង ។ ដូចគ្នាដែរ វាក៏អាចបណ្តាលឱ្យស្បែកចាស់មុនអាយុ កម្សោយប្រព័ន្ធស៊ាំ និង ខូចភ្នែក ។ ដោយឡែកការអាំងថ្ងៃដោយប្រើម៉ាស៊ីនវិញនោះ គឺកាន់តែមានគ្រោះថ្នាក់ពីព្រោះប្រសិនបើមានបញ្ហាស្រទាប់ស្បែក ខូឡាជេនស្បែក និង DNA នឹងត្រូវបានខូចខាតមិនអាចប៉ះប៉ូវវិញបាននោះទេ ។


ជំហានដំបូង គឺត្រូវស្វែងយល់ពីពណ៌សម្បុរធម្មជាតិរបស់អ្នកជាមុនសិន ព្រោះថាដើម្បីថែរក្សាសុខភាពស្បែក អ្នកមិនគួរព្យាយាមផ្លាស់ប្តូរសម្បុរឱ្យស ឬខ្មៅលើសពីសម្បុរធម្មជាតិនោះឡើយ ហើយអ្វីដែលអ្នកអាចកែខៃឱ្យប្រសើរឡើងនោះ គឺថែរក្សាពណ៌សម្បុរពីកំណើតនេះឱ្យភ្លឺរលោងបែបធម្មជាតិ ។ តើពណ៌សម្បុរពីធម្មជាតិបែបណាវិញ បើស្បែកកន្លែងខ្លះស្រអាប់ ខ្លះស ខ្លះហាក់ដូចជាខ្មៅនោះ? ជាការងាយណាស់ អ្នកគ្រាន់តែសង្កេតត្រង់បរិវេណណាដែលមិន ឬកម្រនឹងប៉ះត្រូវពន្លឺថ្ងៃនៃរាងកាយរបស់អ្នក នោះហើយគឺជាសម្បុរពីធម្មជាតិ ។


បន្ទាប់ពីបានដឹងពណ៌សម្បុរកំណើតហើយនោះ អ្នកគួរចេះលាងសម្អាតស្បែកជាប្រចាំនៅពេលព្រឹក ដោយប្រើប្រាស់ផលិតផលធម្មជាតិ គ្មានជាតិគីមី (ឬមានតិចតួច) ហើយប្រើសឺរ៉ូមដែលមានវីតាមីនសេបន្ទាប់ពីលាងរួច ។ ជាការល្អការសម្អាតស្បែកមុខ និងដងខ្លួន ពុំគួរប្រើប្រាស់ផលិតផលផលច្រើនមុខច្រើនបែបពេកទេ គួរប្រើតែមួយមុខដែលត្រូវនឹងប្រភេទស្បែករបស់អ្នកគឺគ្រប់គ្រាន់ហើយ ។ ចំណុចសំខាន់មួយទៀត សូមកុំភ្លេចលាបគ្រីមការពារកម្តៅថ្ងៃដែលមាន SPF យ៉ាងតិច ១៥ ទោះជាមេឃបើកថ្ងៃ ឬពពកបាំងជិតក៏ដោយ ពីព្រោះកាំរស្មីយូវីអេ និង យូវីប៊ី អាចជ្រៀតចូលស្រទាប់ស្បែករបស់អ្នកបាន ។


នៅពេលល្ងាច ត្រូវទម្លាប់លាងសម្អាតដូចជាពេលព្រឹកដែរ ។ ជាការល្អ គួរលាងមុខហើយ ប្រើហ្វូមគ្រើមលាងមួយមុខទៀត រួចលាបគ្រីមសម្រាប់ពេលយប់ មុននឹងចូលគេង ។ គួរប្រើគ្រីមម័សឈឺរ៉ាយសឺ ដែលមានផ្សំពីសារធាតុរ៉ឺទីណ័ដតែនៅពេលយប់ កុំប្រើពេលថ្ងៃ ពីព្រោះគ្រីមបែបនេះធ្វើឱ្យស្បែកងាយនឹងប្រតិកម្មនឹងកាំរស្មីយូវី ។


ប្រការគួរចងចាំមួយចំនួនទៀតនោះ គឺ ត្រូវចៀសវាងដើរចេញក្រៅ ឬពាក់មួក ឬបាំងឆ័ត្រពេលចេញក្រៅ ដើម្បីការពារស្បែកកុំឱ្យប៉ះត្រូវផ្ទាល់នឹងពន្លឺថ្ងៃ លើកលែងតែពេលមុនម៉ោងដប់ព្រឹក និង ចាប់ពីម៉ោងបួនរសៀលទៅ ។ លើសពីនេះ កុំភ្លេចពាក់វ៉ែនតាខ្មៅផង ។ សម្រាប់អ្នកចូលចិត្តពន្លឺថ្ងៃ ប្រាកដជាមិនអាចអត់ទ្រាំមិនចេញដើរនៅពេលអាកាសធាតុស្រស់ស្រាយ ពន្លឺថ្ងៃចែងចាំង ក្រោមផ្ទៃមេឃភ្លឺស្រលះបាននោះ គួរប្រើគ្រឿងសំអាងពណ៌ភ្លឺៗដើម្បីជាចំណាំងផ្លាតនៃពន្លឺថ្ងៃ និង ប្រើគ្រីមឬឡេប្តូរពណ៌ស្បែកជាទង់ដែង ឬមាសតាមចំណូលចិត្តបាន ពីព្រោះផលិតផលទាំងនេះក៏មានបញ្ចូលសារធាតុការពារពន្លឺថ្ងៃដែរ ៕ លក្ខិណា




ប្រភព៖ ប្រជាប្រិយ


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top