Facebook Twitter Google+ Share

គ្រាន់តែ​ចាញ់ Celta Vigo ប្រិយមិត្ត Real បន់​ឱ្យ Cristiano Ronaldo ទៅលេង​នៅ​ចិន

[Copy link]
398698 0
Share
1 (3).jpg

ទម្រង់​លេង​ដ៏​ពិបាក​ភ្នែក​របស់ Cristiano Ronaldo ក្នុងជំនួប​ជាមួយនឹង Celta Vigo បានធ្វើឱ្យ​ប្រិយមិត្ត​មួយចំនួន​របស់​អធិរាជ​ស Real Madrid បន់ស្រន់​ឱ្យ​គាត់​ជ្រើស​ជម្រើស​ទៅកាន់​ប្រទេស​ចិន​។​
អធិរាជ​ស​មិន​ស្គាល់​រសជាតិ​ចាញ់​នោះឡើយ​រហូតដល់​ទៅ ៤០​ប្រកួត មុន​ពេលដែល​ពួកគេ​បរាជ័យ​ផ្ទួនៗ​ក្រោម​ដៃ Sevilla និង Celta Vigo ត្រឹម​រយៈពេល​ថ្មីៗ​កន្លងមកនេះ​។​​Ronaldo បាន​វិលត្រឡប់​ទៅកាន់​ជម្រើស​ក្នុង​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក Copa Del Rey វិញ​បន្ទាប់ពី​មិនមាន​វត្តមាន​អស់​រយៈពេល​ពីរ​ឆ្នាំកន្លងមក ប៉ុន្តែ​វា​មិនមែនជា​ការវិលត្រឡប់​ដែល​គាត់​មានសង្ឃឹម​ទៅលើ​នោះឡើយ​។​
​​
តារា​ឆ្នើម​របស់​ក្រុម​អធិរាជ​សរូប​នេះ បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​យ៉ាប់យ៉ឺន​ស្ទើរ​ពេញ​មួយ​ប្រកួត ហើយ​រឿង​មួយ​នេះ​បានធ្វើឱ្យ​ប្រិយមិត្ត​ប្រចាំ​នៅ​ទឹកដី Santiago Bernabéu ចេញមក​បកស្រាយ​ថា ពួកគេ​បន់​ឱ្យ​ខ្សែ​ស្លាប​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ទៅលេង​នៅ​ចិន នៅពេល​មានឱកាស​៕

ប្រភព៖ khmerread

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top