• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សូមជួយ share ជូនកសិករយើង វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិតបំផ្លាញដំណាំ

[Copy link]
407578 0
Share
លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ!
Facebook.com/SOPHALLETH
* ធាតុផ្សំ៖
- ម្ទេស ១ គីឡូ បុកឲ្យម៉ដ្ឋ
- ស្លឹក ឬសំបកស្តៅ ១គីឡូ ដំឲ្យទក់
- ស្លឹកទៀប ១ គីឡូ បុកឲ្យម៉ដ្ឋ
- សំបកកន្ទួត ១ គីឡូ ដំឲ្យទក់
- ខ្ទឹមស កន្លះគីឡូ បុកឲ្យម៉ដ្ឋ
- ស្កត្នោតរាវ ១គីឡូ (ពេលលាយវាក្លាយជាអ៊ីអឹមដេញសត្វល្អិត)
- ទឹកធម្មតា ២៥ លីត្រ
- វល្លិ៍ ឬ មើមបណ្តូលពេជ្រ ១ គីឡូ ដំឲ្យទក់
* វិធីលាយ៖
បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំ ទឹកធម្មតា ទុករយៈពេល ១ខែ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។
* វិធីប្រើ៖ ពេលប្រើ ទឹកថ្នាំ ១លីត្រ លាយនឹងទឹក ១៥លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
- សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top