• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

បង្កើតកែឆ្នៃ-​ផលិត​ឧស្ម័ន​ប្រើ​លាមក​មាន់​ជ្រូក

[Copy link]
407244 0
Share
វិធី​ផលិត​ជីវឧស្ម័ន​ប្រើ​លាមក​មាន់ និង​ជ្រូក​ជា​វត្ថុធាតុដើម​

1490.jpg


យើង​ធ្លាប់​ដឹង​នា​ពេល​កន្លង​មក​ហើយ ពី​វិធី​ផលិត​ជីវឧស្ម័ន​ដោយ​ប្រើប្រាស់​លាមក​គោ​មក​ធ្វើ​ជា​វត្ថុធាតុដើម ។​

ពេលនេះ យើងខ្ញុំ​សូម​នាំយក​មក​បង្ហាញ​ពី​វិធី​ផលិត​ជីវឧស្ម័នដែលអាចផលិត​ហ្គាស​ រហូតដល់​ទៅជិត ២០០​លីត្រ សម្រាប់​លាមក​មាន់​ចំនួន ១៥០​គ​.​ក ។​

​​ដើម្បី​ផលិត​ឧស្ម័ន​ពី​លាម​កមាន់​នេះ យើង​ត្រូវការ​សម្ភារៈ​មួយចំនួន​ដូច​ខាងក្រោម​នេះ៖
​​ធុង​មួយ​ដែល​មាន​ទំហំ​ប៉ុន​ធុងសាំង ឬ​តូច​ជាង ល្មម​អាចដាក់​លាមក​មាន់បាន​ចំនួន ១០០-១៥០​គ​.​ក។ ធុង​នេះ​ត្រូវមាន​គំរប​ដែល​អាច​បិទ​ជិត​មិន​ឲ្យ​ខ្យល់​ចេញចូល​បាន និង​មាន​កម្រាស់ ២mm ឡើងទៅ កាន់តែ​ក្រាស់​គឺ​កាន់តែ​ល្អ យើង​អាច​ប្រើ​ធុង​ខ្យល់​ខ្នាត​ធំ​យកមក​ធ្វើ​ក៏​បាន តែ​ត្រូវ​មាន​កន្លែង​សម្រាប់​ដាក់​លាមក​មាន់​ចូល និង​យកចេញ ។ (​សូម​មើលរូប​) ធុងសាំងក្រាស់ក៏អាចប្រើបាន តែត្រូវលាបថ្នាំការពារច្រេះ និងលាបថ្នាំពាសកុំឲ្យលេចធ្លាយបាន ។
​- កែវ​សម្រាប់​លាង​ហ្គាស​ចំណុះ ៥​លីត្រ​មួយ​ដែល​មាន​គំរប​អាច​ឲ្យ​យើង​បើក​បិទ​បាន តែ​មិន​មាន​ឲ្យ​ខ្យល់​ចេញចូល​បានឡើយ ។​
​- ទុយោ​ទឹ​កក្តៅ សម្រាប់​បង្ហូរ​ហ្គាស​ចេញ​ប្រវែង ៤​ម៉ែត្រ ទំហំ​របស់​ទុយោ​គឺ យក​ប៉ុន​ទំហំ​ទុយោ​បូម​ខ្យល់ ។​
​- ក្បាល​វ៉ាន​ខ្នាត​តូច​ធ្វើ​ពី​ស្ពាន់​ធុន​ល្អ​សម្រាប់​បើក​បិទ​ហ្គាស​ចំនួន ២ យើង​អាច​យក​ខ្នាត ២១mm មក​ប្រើ​បាន ។​
​- លាម​កមាន់​​កសិកម្ម ឬ​លាមក​មាន់ស្រុក​ធម្មតា និង​លាមក​ជ្រូកស្មើ ៧៥% ចំបើង​ចំនួន ២៥% នៃ​ចំណុះ​សរុប ។​
​- ពោះវៀន​កង់ឡាន​ខ្នាត​ធំ​មួយ តែ​ត្រូវ​យក​ទៅឲ្យ​ជាង​ប៉ះ​កង់​បណ្តុះ​ក្បាលវ៉ាល​មួយទៀត (​មួយ​សម្រាប់ឲ្យ​ចូល​និង​មួយទៀត​សម្រាប់​ឲ្យ​ចេញ​យកមកប្រើ​) ។​
​- យើង​អាច​ប្រើ​ហ្គាស​នេះ សម្រាប់​ចំអិន​ម្ហូបអាហារ ឬ​អាច​ប្រើ​វា​សម្រាប់​ជា​ជំនួស​សាំង​ទាំងស្រុង​តែ​ម្តង​ក៏​បាន (​សម្រាប់​ម៉ាស៊ីន​សាំង​)
​- បើ​យើង​នឹង​ប្រើ​វា​ជា​ហ្គាស​សម្រាប់​ចំអិន​អាហារ​សូម​ទិញ​ចង្ក្រានហ្គាស​មួយ និង​ក្បាល​វ៉ាន​សម្រាប់​បើក​បិទ​មួយទៀត​ជា​បន្ថែម​
​វិធី​ផលិត៖
layer33.png

​- លាយ​ច្របល់​លាមក​ជ្រូក និង​មាន់​ចូល​គ្នា​ឲ្យ​សព្វ​ល្អ(50% លាមកមាន់ និង 50% លាមកជ្រូក) ចំបើង​កាត់​ខ្លីៗ​ប្រវែង​មួយ​ថ្នាំងដៃ ត្រាំ​ទឹក​ឲ្យ​សើម​រួច​ពូត​ឲ្យ​ស្ងួត​អស់​ទឹក​យក​មក​លាយ​ច្របល់​ជាមួយគ្នា ។​
​​​- ដាក់​ល្បាយ​នេះ​លើ​កម្រាល​មួយ​ប្រោះ​ ទឹក​វាឲ្យ​សព្វ​ត្រឹម​សើម​ល្មម ទុក​សំដិល​ក្នុង​ម្លប់​៧​ថ្ងៃ ទើប​ដាក់ចូល​ក្នុង​ធុង​ទាំងអស់ ដាក់​គម្រប​គ្រប ដាក់​ទ្រនាប់​កៅស៊ូ​ធ្វើ​ជា​រនាំង​ឃាត់​ខ្យល់ ចាប់​ឡោ​ស៊ី​ឲ្យបាន​ជិត​ល្អ ។​
​​​- យើង​មិន​មាន​ដាក់​ទឹក​ដូច​ជា​ការ​ធ្វើ​ដោយ​ប្រើ​លាមក​គោ​ឡើយ នេះ​គឺជា​វិធី​បែប​ស្ងួត ។​
​​​- ធ្វើ​ទីកន្លែងមួយ ឬ​ប្រើ​អ្វី​មួយ​ធំ​ដាក់​អាចម៍រណា ឬ​អង្កាម​បាន ។ យក​ធុង​នេះ​ដាក់​ចំ​កណ្តាល ដាក់​អាចម៍រណា ឬ​អង្កាម​ជុំវិញ និង​ពី​ខាងក្រោម​ធុង​នេះ ដើម្បី​រក្សា​កំដៅ​របស់​វាឲ្យ​ស្ថិតនៅ​ក្នុង​កម្រិត ២៩ ទៅ ៣២ ដឺ​ក្រេ (C ដឺ​ក្រេ​) ។ កំដៅ​តិចជាង​នេះ ឬ​ច្រើន​ជាង​នេះ​នឹង​មិន​មាន​ហ្គាស​ចេញមក​ទេ។ យើង​អាច​ដឹងថា មាន​ហ្គាស ឬ​គ្មាន​ហ្គាស​ដោយ​ការមើល​នាឡិកា​វាស់​សម្ពាធ ដែល​យើង​បានដាក់​ភ្ជាប់​លើ​គម្រប​ធុង ។ បើ​មាន​សម្ពាធ​កើន​ឡើង​នោះ ទ្រនិចនាឡិកា​វា​នឹង​កើនឡើង​ដែរ ។ ហ្គាស​ដែល​ផលិត​បាន​នេះ ចាំបាច់​ត្រូវ​លាង​សិន​មុន​ពេល​អាច​ប្រើ​ការ​បាន យើង​អាច​លាង​ហ្គាស​នេះ​បាន ដោយ​គ្រាន់តែ​ធ្វើ​តាម​វិធី​ដូចខាងក្រោម​នេះ៖
​​​- ប្រើ​ដប​ឬ​កែវ​ធំ​មួយ​សម្រាប់​ដាក់​ទឹក​លាង
​- ប្រើ​ទុយោ​ថ្លា​សម្រាប់​លាង​ហ្គាស​
​- ហ្គាស​នឹង​ត្រូវបាន​ផលិត​ដោយ​ពេលវេលា​ ខុសគ្នា វា​អាច​ត្រូវការ​ពេល​ត្រឹម 2-3​ថ្ងៃ ទៅ​១​សប្តាហ៍​ដើម្បី​ឲ្យ​យើង​អាច​ទទួលបាន​ហ្គាស​នេះ​មក​ប្រើ ។​
​- ព្រមាន : សូម​ប្រយ័ត្ន​ពេល​ធ្វើ​អ្វីមួយ​នៅក្បែរ​កន្លែង​ផលិត​ហ្គាស​នេះ ហាម​មិនឲ្យ​មាន​ពិសារ​បារី ឬ មាន​ភ្លើង​នៅក្បែរ​ជាដាច់ខាត លើកលែង​តែ​ត្រង់​ទី​មាន​ចង្ក្រាន​ត្រូវ​ប្រើ ។​
​​​- ក្នុង​ករណី​ចាំបាច់​យើង​អាច​ទិញ​ ប្រដាប់​វាស់កំដៅ សម្រាប់​វាស់​ស្ទង់កំដៅ​ខាងក្រៅ​ធុង ឬ​ប្រើ​ឧបករណ៍​ស្ទង់កំដៅ​ណាមួយ​ដែល​យើង​អាច​ដាក់​ចូល​ក្នុង​ធុង​នោះបាន ដើម្បី​យើង​អាច​បាន​ដឹង​កំដៅ​របស់​វា ។ នៅពេល​មាន​ធាតុអាកាស​ត្រជាក់ យើង​អាច​ប្រើ​ក្រណាត់​ហ៊ុំ​ជុំវិញ​ធុង​នោះ​បាន តែ​ត្រូវ​លៃ​ធ្វើយ៉ាងណា​ឲ្យ​វា​មាន​កំដៅ ត្រឹម​ចន្លោះ ២៩ ទៅ ៣២ ដឺ​ក្រេ បាន​ហើយ។​
​ហ្គាស​ដែល​ទទួលបាន​អាច​ប្រើ​បាន​រយៈពេល ​ចំនួន ៣-៧​ខែ សម្រាប់​ការដាំ​ស្ល ក្នុង​គ្រួសារ​មួយ​តូច។ យើង​មិន​មាន​ត្រូវ​ធ្វើ​អ្វី​ទាំងអស់​ក្រៅតែពី​ការត្រួតពិនិត្យ​ទៅលើ​កំដៅ​ របស់​វា និង​ការពារ​កុំឲ្យ​វាលិច​ធ្លាយ​តែប៉ុណ្ណោះ ។ មិន​ចាំបាច់​ត្រូវ​ថែម​អ្វីមួយ​ឡើយ យើង​អាច​ប្រើ​វា​រហូត​វា​លែង​ផលិត​ហ្គាស​ចេញ​មក​ទៀត ទើប​យើង​ធ្វើ​វា​សារជាថ្មី ។ កាកសំណល់​ដែល​យើង​បាន​យក​ចេញ​មក​នោះ អាច​ប្រើ​ធ្វើ​ជា​ជី​ដាក់​ដំណាំ ឬ​លាយ​ទឹក​ស្រោច​ដំណាំ​ក៏បាន ។​

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file48.pdf

ប្រភព៖ IT CAMBO

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top