Facebook Twitter Google+ Share

ស្វែងយល់អំពីទម្រង់​ក្បាលពោះ និងវិធី​សម្រក​ឱ្យរាបស្មើ

[Copy link]
398208 0
Share
1475108648.jpg

តើ​អ្នក​ដឹងថា​ខ្លួនឯង​មាន​ទម្រង់​ក្បាលពោះ​បែបណាអត់? ហើយ​ត្រូវ​សម្រកវា​ដោយ​ប្រើវិធី​បែបណា ដើម្បីឱ្យ​មាន​រាង​ស្អាត? ខាង​ក្រោមនេះ​នឹងបង្ហាញ​ពីប្រភេទ​នៃទម្រង់​ក្បាល​ពោះ​ផ្សេងៗ​គ្នា និងការ​ស្វែងយល់​ពីឬស​គល់​របស់វា ដើម្បី​រកវិធី​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ៖

១. ក្បាលពោះ​ទម្រង់ឆ្នាំង
ទម្រង់ក្បាលពោះ​រាងដូចឆ្នាំង​នឹង​កើតឡើង ដោយ​សារការ​ទទួលទាន​ជាតិ​ស្រវឹង ។ ដូច្នេះប្រសិន​បើអ្នក​ចង់សម្រកវា គ្រាន់តែ​ត្រូវទទួល​ទាន​ភេសជ្ជៈ​ដែលមាន​ជាតិកាឡូរី ព្រោះវា​អាចជួយ​អ្នក​ប្រឆាំង​នឹងជាតិ​អាល់កុលបាន ។

២. ក្បាលពោះ​ហើម ឬខ្លាញ់​ជុំវិញ​ចង្កេះ
ចំពោះអ្នកដែលពិបាក​នឹងស្ទាប​ក្បាល​ពោះ ដោយសារតែ​មិនធ្វើ​លំហាត់​ប្រាណ និងកើន​ឡើង​ជាតិហ្គាស​ក្នុងពោះវៀន​ច្រើន ដូច្នេះអ្នកត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​រួមមានផ្លែ​ឈើស្រស់ អាហារ​គ្មាន​ជាតិស្ករ ​និងផ្អែម ។

៣. ក្បាល​ពោះយារធ្លាក់
ជុំវិញក្បាលពោះ​កាន់តែ​យារធ្លាក់ ដោយ​សារតែ​ភាពតានតឹង ។ ដូច្នេះប្រសិនបើ​អ្នកមាន​ភាពតាន​តឹង​ច្រើន វានឹង​ទៅកម្ចាត់​ថាមពល​នៅក្នុងពោះ ។ ព្យាយាម និង​កាត់​បន្ថយ​កម្រិត​ភាពតាន​តឹង​របស់​អ្នក និងត្រូវទទួលទាន​អាហារ​ដែលមាន​ជាតិ​កាបូហៃដ្រាត​តិចដូចជាស្រូក​សាលី ឬស្ពៃខៀវ ។

៤. ក្បាល​ពោះទម្រង់ផ្លែប៊ឺរ
ក្បាលពោះ​នឹងមាន​ទម្រង់​ដូចជាផ្លែប៊ឹរប្រសិនបើ​អ្នកមាន​ចង្កេះ​រាងស្លីម ប៉ុន្តែយារ​ធ្លាក់​ត្រង់ជុំវិញ​ត្រគាក ។ ទម្រង់​ក្បាល​ពោះបែប​នេះ​ច្រើន​កើតមាន​ចំពោះស្ត្រី​ក្រោយ​សម្រាល​កូន​រួច ឬបម្រែបម្រួលអ័រម៉ូន ។ ប្រសិន​បើអ្នក​មាន​ក្បាលពោះ​ទម្រង់នេះ យល់ល្អ​អ្នក​អាចចៀសវាង​ការ​ទទួលទាន​អាហារដែល​មានផ្ទុក​ជាតិខ្លាញ់ និង​ចាប់ផ្តើម​ទទួលទាន​បន្លែបៃតង ។

៥. ក្បាលពោះ​អ្នកម្តាយ
គេឲ្យឈ្មោះវាបែបនេះ​ដោយសារ​តែក្រោយ​សម្រាល​កូន​រួចអស់​រយៈពេល​ជាច្រើនខែ ក្បាលពោះ​អ្នក​ម្តាយ​នៅតែមាន​ទំហំធំ ។ ដូច្នេះដើម្បី​សម្រកវា អ្នកគួរ​អនុវត្តការ​ធ្វើ​លំហាត់​ប្រាណ ។

៦. ដុះក្បាលពោះ​ដោយសារ​បញ្ហាក្រពេញទីរ៉ូអីុត
ប្រសិនបើក្រពេញទីរ៉ូអីុតនៅ​ក្នុងខ្លួន​ចាប់ផ្តើម​ផលិត​អ័រម៉ូន​ទីរ៉ុកស៊ីន​បានតិច វាអាច​ធ្វើឱ្យ​ហើម​ដៃជើង និង​ពោះ ។ ទម្រង់​ក្បាលពោះ​ពិសេស​បែបនេះ​អាចធ្វើ​រោគវិនិច្ឆ័យ និង​ទទួលទាន​ថ្នាំឱ្យ​បាន​ត្រឹមត្រូវ រួមទាំង​ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​សារធាតុ​អីុយ៉ូដ ដើម្បី​ទប់ទល់​នឹងបញ្ហា​ការ​ផលិត​អ័រម៉ូន​មិនគ្រប់គ្រាន់ ៕

ប្រែសម្រួលដោយ៖ ដារ៉ា
ប្រភព៖ ខ្មែរប្រពៃ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top