• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សុភាសិតខ្មែរ៖ គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ

[Copy link]
405286 0
Share

" គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ "



និយមន័យ៖ អ្នក​មាន​ចំណុច​ខ្សោយ តែង​រសើប​នឹង​សម្ដី​គេ ។

អត្ថាធិប្បាយអត្ថានុរូប
គោ​ដែល​មាន​ដំបៅ​លើ​ខ្នង កាល​ណា​ឃើញ​ក្អែក​ហើរ​រំលង​ពី​លើ តែង​លើក​កន្ទុយ​គ្រវាស​ចុះ​ឡើង​ពី​លើ​ខ្នង ដើម្បី​ការពារ​ខ្លួន ដោយ​ខ្លាច​ក្អែក​ចុះ​ចឹក​ដំបៅ ។ តែ​តាម​ពិត ក្អែក​ឥត​ដឹង​អ្វី​ពី​គោ​ទេ គឺ​វា​ហើរ​តាម​ធម្មតា​របស់​វា ។

អត្ថប្បដិរូប
មនុស្ស​មាន​ចំណុច​ខ្សោយ ដូចជា ធ្លាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ មាន​លួច ប្លន់​គេ​ជាដើម ។ កាលណា​ឮ​គេ​និយាយ​ពី​ចោរកម្ម​កើត​នៅ​ទីណា មនុស្ស​នោះ​តែង​តែ​ផ្អើលៗ រសើប​គូទ​នៅ​ពុំ​សុខ​ទេ ។ ព្រោះ​អារម្មណ៍​គេ​ចេះ​តែ​នឹក​បារម្ភ​ខ្លាច​គេ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន ជួនកាល​ដោយ​រអៀស​ខ្លួន​ខ្លាំង​ពេក ក៏​ក្រោក​ដើរ​ចេញ​បាត់​ទៅ ។ ជួន​គេ​មិន​អាច​ដើរ​ចេញ​បាន ក៏​ខំ​នឹក​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​និយាយ​ការពារ​ខ្លួន ។ តែ​តាម​ពិត​អ្នក​និយាយ​គឺ​និយាយ​ដោយ​ត្រង់​ទេ ។


ប្រភព៖ ឈូកខ្មែរ

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top