• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សុភាសិតខ្មែរ៖ គិត​រួច សឹម​គូរ

[Copy link]
404117 0
Share

" គិត​រួច សឹម​គូរ "


និយមន័យ៖ មុន​ធ្វើ​អ្វី​មួយ តោង​ធ្វើ​គំរោង​សិន ។

អត្ថាធិប្បាយ
កិច្ចការ​អ្វី​ក៏​ដោយ​មុន​នឹង​ចាប់​ធ្វើ គេ​តោង​ពិចារណា​ជា​មុន ថា​តើ​ត្រូវ​ធ្វើ​អ្វី ? ធ្វើ​យ៉ាង​ម៉េច ? ធ្វើ​បាន​ឬ​ទេ ? ធ្វើ​កើត​ឬ​ទេ ? មាន​សម្ភារៈ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ? …
បើ​គេ​ធ្វើ​គម្រោង​នោះ​មិន​ចេញ កិច្ចការ​នោះ​ក៏​មិន​ចេញ​ជា​រូប​រាង​ដែរ ។ កាល​ណា​គេ​គិត​ពិចារណា​ឃើញ​ថា សម​ស្រប​ហើយ ទើប​គេ​ធ្វើ​គម្រោង (ប្លង់) រួច ទើប​គេ​ចាប់​ធ្វើ​កិច្ចការ​នោះ ។ បើ​គេ​ធ្វើ​អ្វី​ដោយ​ឥត​បាន​គិតគូរ​ជាមុន ក៏​មិន​ខុស​ពី​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​ដើរ​ទៅ​មុខ​ដោយ​ឥត​មាន​គោលដៅ​ថា ត្រូវ​ទៅ​ណា​ទិស​ណា​ដូច្នោះ​ដែរ ។
ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រើ​ពាក្យ «គិតគូរ» គឺ​គិត​រួច​ទើប​គូរ​នៅ​ជាប់​គ្នា​ជា​រហូត​មក ។


ប្រភព៖ ឈូកខ្មែរ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top