• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

គន្លឹះ​ទាំង​4​ដើម្បី​សម្រក​ទម្ងន់​ក្រោយ​មាន​ផ្ទៃពោះ

[Copy link]
401590 0
Share
d07cc251-ebdc-4243-921a-01f27d47241f.jpg

ខាងក្រោម​នេះ​ជា​គន្លឹះ​ទាំង​៤ ក្នុង​ការ​សម្រក​ទម្ងន់​ក្រោយ​ពេល​មាន​ផ្ទៃពោះ ។


១-​បំបៅ​ដោះ​កូន ៖ ដើម្បី​សម្រក​ទម្ងន់​ក្រោយ​ពេល​មានកូន អ្នក​អាច​ជ្រើស​យក​ការ​បំបៅ​ដោះ​កូន​ដែល​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​សម្រាប់​ទារក​ដែល​ទើបនឹង​កើត ។ ជាតិ​ខ្លាញ់​ដែល​កកកុញ​ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​អាការ​ទាំងនេះ ។ មាន​ន័យ​ថា ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ដុត​កាឡូរី​បន្ថែម ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង​ជួយ​ធ្វើ​ឲ្យ​អ្នក​សម្រក​ទម្ងន់ ។


២-​ការ​ដើរ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ធ្ងន់​ៗ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​ផ្តល់​កំណើត វា​មិនមែន​ជា​រឿង​ដែល​អ្នក​ម្តាយ​ថ្មីថ្មោង​គួរតែ​ធ្វើ​នោះ​ទេ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ហាត់​ប្រាណ ការ​ដើរ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ ។ ការ​ដើរ​មិន​ត្រឹមតែ​ជួយ​សម្រក​ទម្ងន់​ក្រោយ​ពេល​មាន​ផ្ទៃពោះ​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​សរសៃឈាម​បេះដូង​របស់​អ្នក បង្កើន​ថាមពល សម្រួល​អារម្មណ៍​របស់​អ្នក និង​ជួយ​បំបាត់​ភាព​តានតឹង ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​ក្រោយ​ពេល​សម្រាល ។


៣-​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​៣០​នាទី​ប្រចាំ​ថ្ងៃ ៖ រយៈពេល​ពីរ​ទៅ​បី​ខែ​បន្ទាប់​ពី​ការ​សម្រាលកូន រាង​កាយ​របស់​អ្នក​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ចំនួន​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​គឺជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​សម្រក​ទម្ងន់​ក្រោយ​ពេល​មានកូន ។


តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៣ បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​អន្តរជាតិ​នៃ​ជំងឺ​ធាត់​បាន​រាយការណ៍​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ រួម​ទាំង​ការ​តម​អាហារ និង​គោលដៅ​ត្រឹម​ត្រូវ​​គឺ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់​ចំពោះ​ស្ត្រី​ក្រោយ​ពេល​ឆ្លងទន្លេ​រួច ។ ស្ត្រី​ក្រោយ​ឆ្លងទន្លេ​អាច​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​ដែល​មាន​ភាព​ងាយស្រួល និង​ជា​មូលដ្ឋាន​គ្រឹះ ។ វិធី​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង ឬ​ប៉ះពាល់​ដល់​ខ្លួន​អ្នក​ពេក​ទេ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​សម​ស្រប​សម្រាប់​អ្នក​ម្តាយ​ថ្មីថ្មោង​មាន​ដូច​ជា ការ​រត់​ត្រឹក​ៗ ការ​រត់ ហែល​ទឹក រាំ​តាម​ចង្វាក់ភ្លេង ជិះ​កង់ និង​ការ​ឡើង​ភ្នំ ។


៤-​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ៖ នៅ​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ច្បាប់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​គួរតែ​អនុវត្ត​តាម​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ដោយ​ការ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ។


ទឹក​បង្ក​ឲ្យ​មានការ​ផលិតក​ម្តៅ​ក្នុង​រាង​កាយ​ដែល​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ជា​ជំនួយ​នៅ​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី ។

សូម​ប្រាកដ​ថា អ្នក​ទទួលទាន​ទឹក​ប្រហែល​ពី​៨ ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ គឺជា​អំណោយផល​ល្អ​បំផុត ៕




ប្រភព៖ កោះសន្តិភាព


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top