Facebook Twitter Google+ Share

បង្កើតកែឆ្នៃ-ផ្លែ​ស្វាយចន្ទី​ធ្វើ​ស្រា​

[Copy link]
410261 0
Share
យក​ផ្លែ​ស្វាយចន្ទី​ធ្វើ​ស្រា​

1495.jpg

យើង ​គ្រប់គ្នា​បាន​ស្គាល់​ពី​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​របស់​គ្រាប់​ស្វាយចន្ទី​ ហើយ តែ​ពេល​នេះ​យើង​នឹង​សាកល្បង​ភ្លក្ស​រសជាតិ​ស្រា​ផលិត​ពី​ស្វាយចន្ទី​វិញ​ ម្តង តើ​វា​រស់ជាតិ​ឆ្ងាញ់​យ៉ាងណាដែរ ។​

​នៅ​ប្រទេស​ហ្វីលីពីន​គេ​បាន​រកឃើញ​វិធី​កែច្នៃ​ស្វាយចន្ទី​ឲ្យទៅ​ជា​ស្រា​ ប្រកបដោយ​ឱជារ​សនឹង​បានដាក់​ដប​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ថែមទៀត​ផង ។​
យើងខ្ញុំ​សូម​នាំ​យក​ពី​វិធី​ផលិត​ស្រា​ពី​ផ្លែ​ស្វាយចន្ទី​នេះ និង​សម្ភារៈ​ដែល​ត្រូវការ​ព្រមទាំង​គ្រឿង​ទាំងឡាយ​ផង មាន​ជំរាបជូន​ខាងក្រោម​នេះ៖
- ​​ជ្រុញ​ស្អាត (​ជ្រុញស​) កាំបិត​ស្អាត​, ស្លាបព្រា​សម្រាប់​វាល់​
- ​​ជញ្ជីង​នាឡិកា​ខ្នាត 5Kg
​​- ចង្ក្រានហ្គាស ឬ​ចង្ក្រាន​ដុត​អុស​-​ធ្យូង​ធម្មតា​
- ​​កន្ត្រង​សម្រាប់​ច្រោះ​, វែក​ធ្វើ​ពី​អី​ណុ​ក (​វែក​ឈើ​ក៏បាន​), ស៊ី​ឡៅ​
- ​​ដប​សម្រាប់​បន្ទំ​, កែវ​សម្រាប់​បន្ទំ​, ក្រណាត់​ច្រោះ​ថ្មី​មួយ​ផ្ទាំង​
​គ្រឿងផ្សំ​ដែល​ត្រូវការ
​​- ជ្រើសរើស​ យក​ផ្លែ​ស្វាយចន្ទី ដែល​មាន​ផ្លែ​ធំៗ​ល្អ មាន​ពណ៌​ក្រហម បើ​បាន​រើស​យក​ផ្លែ​ដែល​មាន​រសជាតិ​ផ្អែម​ផង​កាន់តែ​ប្រសើរ ចំនួន 1Kg
- ​​មេ​ដំបែរ ប្រភេទ អ៊ិន​ស្ទិន (Instant yeast) មាន​លក់​នៅ​ផ្សារ​ឡាក់​គី “​វា​ត្រូវ​បាន​គេ​ដាក់​ជា​កញ្ចប់ៗ​” ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ​
​​- ស៊ុតមាន់​យកតែ​ផ្នែក​ស​ចំនួន ៣​គ្រាប់ ឬ 1/4​នៃ​ពែង​វាល់​


​វិធី​ធ្វើ​
- ​​យក​ផ្លែ​ ស្វាយចន្ទី​ដែល​យើង​បាន​រើសសម្រាំង​រួច​ហើយ​នោះ​មក​លាង​សំអាត​ឲ្យ​ស្អាត កាត់​ផ្នែក​ណា​ដែល​មិនល្អ​ចោល​ចេញ រួច​ថ្លឹង​ឲ្យបាន​ចំនួន 1Kg
- ​​កាត់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​បួន​បន្ទះ​ដោយ​ប្រើ​កាំបិត​មុត ដើម្បី​កុំឲ្យ​វា​ហូរ​ទឹក​ចេញ​ច្រើនពេក ។​
- ​​ថ្លឹង​បន្ទះ​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជា​ថ្មី​ឲ្យបាន 1Kg ដូចដើម​
- ​​ដាក់​ស្ករ (​ស្ករស​ក៏បាន​) ចំនួន 10% ឬ​ស្មើ 120grams (​ក្រាម​)
- ​​ច្របល់​សាច់​ផ្លែ​ស្វាយចន្ទី​នេះ​ជាមួយ​ស្ករ​ឲ្យបាន​សព្វ​ល្អ ទោះ​បី​ត្រូវ​ជ្រុំ​បន្តិចៗ​ក៏ដោយ លៃ​ធ្វើយ៉ាងណា​ឲ្យ​សព្វ​សាច់​ស្វាយ​
- ​​រក្សា​សាច់​ស្វាយចន្ទី​ដែល​ច្របល់​ជាមួយ​ស្ករ​នេះ ទុកឲ្យ​បាន​ពី 15-20​នាទី​
- ​​បន្ទាប់មក​ យកមក​ដាក់​ក្នុង​ក្រណាត់​ច្រោះ​យក​ទឹក​របស់​វា ដូចគ្នា​ទៅ​របៀប​ច្រោះ​យក​ខ្ទិះដូង​ដូច្នោះ​ដែរ ។​​​យក​កា​កវា​ទុក​មួយ​កន្លែង យើង​ត្រូវការ​តែ​ទឹកដម​ដែល​ច្រោះ​បាន​នោះ​​តែប៉ុណ្ណោះ។​
- ​​យក​ទឹកដម​នេះ​ដាក់ចូល​ក្នុង​ដប ឬ​កែវ​មាន​គម្រប​ជិត​ល្អ​ឲ្យនៅ​ត្រឹមតែ 3/4​នៃ​កែវ​
- ​​ដាក់​មេដំបែរ​ចូល​
- ​​ក្រឡុក​ឲ្យ​មេតំបែរ​ជ្រាប​បាន​សព្វ ដោយ​បង្វិល​កែវ​ឲ្យ​ទឹក​ក្នុង​កែវ​វិល តែ​ត្រូវ​ឲ្យ​វា​វិល​ក្នុង​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ ។​
- ​​យក​សំឡី​មួយ​ដុំ​មក​រុំ​ចុកមាត់​ដប ឬ​កែវ​នោះ​
- ​​រក្សា​វា​ទុក​ចំនួន ២ ទៅ ៤​សប្តាហ៍​
- ​​ចាក់​យកតែ​ទឹក​ដែល​ថ្លា​នោះ​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បន្ទំ​រួច​
- ​​គោះ​យក​ ផ្នែក​ស​របស់​ស៊ុត ដាក់​លាយ​ជាមួយ​ទឹកដម​នោះ រួច​ចុកមាត់​ដប​ជាថ្មី ជាមួយ​សំឡី​ដាក់​ចំហុយ​ក្នុង​ឆ្នាំង​សម្ពាធ បើ​គ្មាន​យើង​អាច​ប្រើ​ឡាំង​សឹង​ធម្មតា​ក៏បាន ។ យើង​ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់​អ្វីៗ​ដែល​ជា​មេរោគ​ចោល​ចេញ (​ដាក់​ទឹក​ក្នុង​ឡាំង​សឹង​ដាំ​ឲ្យ​ពុះ​សិន ទើប​ដាក់​ដប​ឬ​កែវ​ចូល​ចំហុយ​ចំនួន 5-10​នាទី ក្នុង​កំដៅ 50-60​ដឺ​ក្រ​)
- ​​យកចេញ ចាក់​ដាក់ចូល​ក្នុង​ដប​ស្អាត​ដែល​បាន​សំអាត​និង​ចំហុយ​សម្លាប់​មេរោគ ដាក់​គម្រប​គ្រប​វាឲ្យ​ជិត​
- ​​យើង​អាច​រក្សា​វា​ទុក​ទៅតាម​ពេលវេលា ដែល​យើង​ត្រូវការ​ចាប់ពី ៦​ខែ​ឡើង​ទៅ ដល់​រាប់សិប​ឆ្នាំ …​។​
- ​​ត្រូវ​យក​មក​ក្លាស្សេ​ឲ្យ​ត្រជា​ក់សិន​មុន​ពិសារ​
​សំគាល់ : ស្រា​ផលិត​ពី​ផ្លែ​ស្វាយចន្ទី​នេះ ពី​ដំបូង​មាន​ពណ៌​លឿង​ក្រ​ម៉ៅ បន្ទាប់​មក​វា​នឹង​ប្តូរ​ពណ៌​មកជា​ក្រហម​ក្រ​ម៉ៅ បើ​យើង​ទុក​វា​យូរ​វា​មាន​ជាតិ​អាល់កុល​ក្នុង​កំរិត ១០​ទៅ ១២​ដឺ​ក្រេ​ប៉ុណ្ណោះ ។​

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF  Download: file43.pdf

ប្រភព៖ IT CAMBO

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top