• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

សុភាសិតខ្មែរ៖ ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ

[Copy link]
405563 0
Share

" ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ "



និយមន័យៈ កុំ​មោទនភាព​ពី​ចំណេះ​ខ្លួនឯង​ថា​គ្រាន់​ជាងគេ​ទាំងអស់ ។

អត្ថាធិប្បាយ
មនុស្ស​ខ្លះ កាល​បើ​បាន​ចេះដឹង​នូវ​ចំណេះ​អ្វី​បន្តិចបន្តួច​ក្នុង​ខ្លួន ក៏​តាំង​ឡើង​អំនួត​អួត​ក្អេងក្អាង​គ្មាន​អ្នក​ស្មើ ។ ព្រោះ​គេ​តែង​គិត​ថា មាន​តែ​ខ្លួន​គេ​ទេ ដែល​វិសេសវិសាល​ជាង​គេ​គ្រប់​គ្នា ។ រីឯ​ចំណេះ​របស់​គេ​សុទ្ធ​តែ​មិន​ដល់​ខ្លួន​ទាំងអស់ ។

ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រដៅ​ថា បើ​ខ្លួនឯង​បាន​ចេះ​ចំណេះ​អ្វី​មួយ កុំ​មោទនភាព​ភ្លេច​ខ្លួន​ខ្លាំង​ពេក គឺ​ត្រូវ​គិត​ចំណេះ​គេ​ផង ។ ជួនកាល ចំណេះ​គេ​ប្រសើរ​គ្រាន់បើ​ជាង​ខ្លួន​ទៀត​ផង គ្រាន់​តែ​គេ​មិន​ចេះ​អួត​ក្អេងក្អាង​ប៉ុណ្ណោះ ។


ប្រភព៖ ឈូកខ្មែរ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top