• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ការចិញ្ចឹមសត្វ-ទំលាក់​ព្រូន​មាន់​ប្រើ​គ្រាប់​កន្ធំ​ថេត

[Copy link]
410492 0
Share
បទពិសោធន៍​ទំលាក់​ព្រូន​មាន់​ដោយ​ប្រើ​គ្រាប់​កន្ធំ​ថេត

1387.jpg

កន្ធំ ​ថេត​ជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ប្រយោជន៍​ច្រើន​មុខ ដើម​របស់​វា​អាច​ប្រើ​ធ្វើជា​អុស​ដុត ស្លឹក​យក​ធ្វើ​ជា​ជី​ស្រស់​​ដើម្បី​បង្កើន​ជីជាតិ​ដី គ្រាប់​របស់​វា​អាច​ប្រើ​ធ្វើជា​ថ្នាំ​សំរាប់​ព្យាបាល​រោគ មនុស្ស សត្វ ។ ឆ្លង​តាមរយៈ​ការប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ​​មាន​កសិករ​ជាច្រើន​ ព្យាបាល​សត្វ​ទៅ​តាម​របៀប​ប្លែកៗ ពីគ្នា​ទៅ​តាម​តំបន់​ជាក់ស្តែង​ដូច​ជា​កសិករ អៀង យ៉​ន រស់នៅ​ភូមិ​ទ្រា ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង គាត់​មាន​បទពិសោធន៍​ទំលាក់​ព្រូន​មាន់ ដោយ​ប្រើ​គ្រាប់​កន្ធំ​ថេត ។​
តាម​ធម្មតា សត្វ​មាន់​ដែល​មាន​ព្រូន​នៅក្នុង​ខ្លួន​បង្ក​ឲ្យមាន​រោគសញ្ញា​ដូចខាងក្រោម៖
- មាន់​មាន​សាច់​ស្លេក​ហាក់ដូច​គ្មាន​ឈាម​
- រោម​មាន់​រាង​ស្រ​អាប់​
- មាន់​មិនសូវ​រហ័សរហួន​ស្វែងរក​ចំណី​
- មាន់​ស្គម​ចេញ​ទ្រនុងខ្នង និង​មិន​ឡើង​ទំងន់​
- នៅក្នុង​លាមក គេ​សង្កេតឃើញ​មាន​ព្រូន ។​
​ចំណែក​ឯ​វិធី​ព្យាបាល​បង្ហាញជូន​ដូចខាងក្រោម៖
វិធីព្យាបាល
- ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ។
- ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា​និងរហ័ស​រហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត។​ តាមបទពិសោធន៍​ ខាងលើនេះគ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមានប្រសិទ្ធិភាព។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
ចុចដោនឡូនឯកសារ PDF

ប្រភព៖ IT CAMBO
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top