Facebook Twitter Google+ Share

វិធីប្រើប្រាស់ស្លឹកស្តៅសម្រាប់ការពារជំងឺមាន់

[Copy link]
410986 0
Share

1.png

របៀបងាយៗសម្រាប់បងប្អូនកសិករការពារមាន់កុំឲ្យឈឺ

វិធីប្រើប្រាស់ស្លឹកស្តៅសម្រាប់ការពារជំងឺមាន់ ជាពិសេសនៅរដូវក្តៅខាងមុខនេះ៖

ក្នុងការ ចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។ ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា។
ខាងក្រោមនេះជាវិធីប្រើប្រាស់ស្លឹកស្តៅសម្រាប់ការពារជំងឺមាន់៖
- បេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក រួចលាយជាមួយទឹកប្រហែល២លីត្រ
- បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។
- ក្នុង ១ ថ្ងៃ ត្រូវបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង។
- យើងអាចលាយទឹកស្តៅខាងលើជាមួយចំណីផ្សំរបស់វាមានដូចជាពោត ត្រកូន កន្ទក់ បាយ ជាដើម។
- បងប្អូនអាចយកស្លឹកស្តៅខ្ចីៗល្មមមកហាន់លាយជាមួយចំណីមាន់ឲ្យវាស៊ី បន្ថែមពីនេះទៀតនៅរដូវក្តៅដែលមាន់ប្រឈមនឹងការឈឺខ្លាំងបងប្អូនអាយកសំបកស្តៅមកដំឲ្យទក់ដាក់ត្រាំក្នុងទឹកវាផឹកដើម្បីការពារជំងឺ។

2.png

6.png

3.png

4.png

5.png

7.png

* អនុវត្តតាមវិធីនេះ ធ្វើឲ្យមាន់មិនសូវកើតជំងឺ ហើយបងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែង។


ប្រភព៖ អ៊ាង សុផល្លែត

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top