• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ទីផ្សារ Apple Watch ​ក្នុង​ឆ្នាំ២០១៦ក្ដាប់​បាន​ជិត៥០% ស្មើ​នឹង​១១,៩លាន​គ្រឿង​នាំ​មុខ Samsung និងFitbit​

[Copy link]
410069 0
Share

main-13.jpg


ក្រុមហ៊ុន Apple ថ្មីៗ​នេះ​បាន​បញ្ចេញ​តួលេខ​ចែកចាយ​លក់​នាឡិកា Apple Watch របស់​ខ្លួន ដោយ​ក្នុង​ឆ្នាំ២០១៦ បាន​លក់​ដាច់​គិត​ជា​ចំណែកទីផ្សារ​សកល​សរុប ៤៩%។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Canalys។ ចំណែក​ក្រុមហ៊ុន Fitbit ​និង Samsung ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ រៀង​គ្នា​ដោយ​ក្ដាប់​ចំណែក​ទីផ្សារ ១៧% និង ១៥%។



gsmarena_001.png



របាយការណ៍​បញ្ជាក់​នូវ​តួលេខ​លក់​នាឡិកា​ប្រភេទ Smartwatch ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០១៦ ឃើញ​ថា ក្រុមហ៊ុន Apple ក្ដាប់​បាន​ចំណែកទីផ្សារ​​យ៉ាង​ល្អ​ប្រសើរ ជាមួយ​នាឡិកា Apple Watch របស់​ខ្លួន ដែល​លក់​ដាច់​សរុប​បាន ៩លាន​គ្រឿង។


របាយការណ៍​បាន​ឱ្យ​ដឹង​ថា នាឡិកា Apple Watch បាន​បង្កើត​​នូវ​ប្រាក់​ចំណូល​តាម​រយៈ​ការ​ចែកចាយ​លក់​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០១៦ ​ប្រមាណ ២,៦ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ស្មើ​នឹង​ប្រហែល ៨០% នៃ​ចំណូល​ Smartwatch សរុប។ បើ​គិត​ជា​តួលេខ​លក់ Apple Watch សរុប​កាលពី​ឆ្នាំ​២០១៦ គឺ​មាន ១១,៩លាន​គ្រឿង៕




ប្រភព៖ Biz

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top