• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

រឿង​ខ្លី​៖ ស្នេហា​ពិត​គឺជា ការ​ទទួលយក​ដោយ​ស្ម័គ្រចិត្ត

[Copy link]
405739 0
Share
ba90d6f0-4f9d-47ae-acb5-736183581a6c.jpg

មាន​គូសង្សារ​មួយគូ​បាន​រៀប​ការ​ជាមួយនឹង​គ្នា​។ មិត្តភក្តិ​របស់​ពួក​គេ និង គ្រួសារ​របស់​ពួក​គេ​បាន​មក ចូលរួម​ពិធី​មង្គលការ​របស់​ពួក​គេ​យ៉ាង​អធិកអធម​។

កូនក្រមុំ​គឺ​ស្រស់​ស្អាត​បំផុត​ពេល​ដែល​បាន គ្រង​រ៉ូ​ប​អាពាហ៍ពិពាហ៍​ពណ៌​ស​របស់​នាង ហើយ​កូនកំលោះ​ពិតជា​ស្រស់​សង្ហារ ជាមួយនឹង​ឈុត​ខ្មៅ​របស់​គាត់​។ មនុស្ស​គ្រប់​គ្នា​ហៅ​ក្តី​ស្រលាញ់​របស់​ពួក​គេ គឺជា​ស្នេហា​ពិត​ដែល​មាន​ចំពោះ​គ្នា​។

ប៉ុន្មាន​ខែ​ក្រោយមក​ប្រពន្ធ​ដាក់​សំណើ​ទៅ​កាន់​ប្តី​ថា​, «​អូន​បាន​អាន​ទស្សនាវដ្តី​មួយ គេ​និយាយ​អំពី​របៀប​នៃ​ការ​ពង្រឹង​ចំណងអាពាហ៍ពិពាហ៍ អោយ​កាន់តែ​មាន​ភាពរឹងមាំ និង​ជិត​ស្និទ្ធ​។ ឥលូវ​អូន​ចង់អោយ​ពួក​យើង សរសេរ​ជា​បញ្ជីរ​រាយ​នូវ​អ្វី​ដែល ពួក​យើង​មិន​ពេញចិត្ត​ចំពោះ​គ្នា​។ បន្ទាប់​មក​យើង​នឹង​រក​វិធី​ដោះស្រាយ និង​ធ្វើ​អោយ​ជីវិត​របស់​ពួក​យើង​មាន​សុភមង្គល​រួម​គ្នា​»​។

ប្តី​ក៏​យល់ព្រម​តាម​សំណើ​របស់​ប្រពន្ធ​, ដូច្នេះ​ពួក​គេ​បាន​ទៅ​បន្ទប់​ផ្សេង​គ្នា ហើយ​អង្គុយ​ចុះ​ដើម្បី​សរសេរ​នូវ​អ្វី ដែល​មានការ​រំខាន​ដល់​ពួក​គេ​។ ពួក​គេ​បាន​គិត​អំពី​សំនួ​រទាំង​អស់នេះ​ពេញ​មួយ​ថ្ងៃ​, បន្ទាប់​មក​ពួក​គេ​ក៏​សរសេរ​វា​ចូល​ទៅ​ក្នុង​បញ្ជីរ​របស់​ពួក​គេ​។

ព្រឹក​បន្ទាប់​, នៅ​លើ​តុ​ញុំ​ា​អាហារ​ពេល​ព្រឹក​, ពួក​គេ​សំរេចចិត្ត​លើ​បញ្ជីរ​របស់​ពួក​គេ​បង្ហាញ​គ្នា​។ «​អូន​នឹង​ចាប់ផ្តើម​មុន​» ប្រពន្ធ​និយាយ​ទៅ​កាន់​ប្តី​។ នាង​យក​បញ្ជីរ​របស់​នាង​ឡើង​មក​, បញ្ជីរ​របស់​នាង​ពិតជា​មិនធម្មតា​មែន គឺ​វែង​យ៉ាង​អន្លាយ​សរសេរ​ឡើង​ត​ក្រដាស់​រហូត​ដល់ ៣​ទំព័រ​។ នាង​ក៏​ចាប់ផ្តើម​អាន​បញ្ជីរ​របស់​នាង​ម្តង​មួយ​ចំណុច​ៗ, នាង​សំគាល់​ឃើញ​ទឹកភ្នែក​រឹម​ៗ​ហូរ​ចេញពី​ភ្នែក​របស់​ប្តី​នាង​។ «​មានរឿង​អ្វី​កើតឡើង?​» នាង​សួរ​ទៅ​កាន់​ប្តី​របស់​នាង​។ «​អត់​មានអី​នោះ​ទេ​!» ប្តី​របស់​នាង​តប «​បន្ត​ការ​អាន​របស់​អូន​ទៀត​ទៅ​»​។ ប្រពន្ធ​ចាប់ផ្តើម​អាន​បន្ត​រហូត​ដល់​ចប់​ទំព័រ​។ ពេល​នាង​អាន​ចប់ នាង​ក៏​ដាក់​ក្រដាស​បញ្ជីរ​នៅ​លើ​តុ ហើយ​ប្រាប់​ប្តី​របស់​នាង​អោយ​អាន​បញ្ជីរ​របស់​គាត់​ម្តង​។

«​ឥលូវ​ដល់​ពេល​ដែល​បង​ត្រូវ អាន​បញ្ជីរ​របស់​បង​ម្តង​ហើយ​ឆាប់​ឡើង​។ យើង​នឹង​និយាយ​អំពី​បញ្ហា​ដែល​មាននៅ​ក្នុង​បញ្ជីរ​របស់​ពួក​យើង​។ «​នាង​និយាយ​ទាំង​រីករាយ​»​។ ប្តី​របស់​នាង​នៅ​ស្ងាត់​មួយ​ភ្លែត ហើយ​គាត់​ក៏​យក​ក្រដាស​បញ្ជីរ​របស់​គាត់ ដាក់​នៅ​លើ​ក្រដាស​របស់​នាង​។ នាង​បើក​វា​មើល ប៉ុន្តែ​ក្រដាស​បញ្ជីរ​របស់​គាត់​គឺ​ទទេរ​ស្អាត​។ គាត់​គ្មាន​សរសេរ​អ្វី​ទាំងអស់​។ គាត់​និយាយ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ថា «​បង​សុំ​ទោស​។ បង​គ្មាន​អ្វី​ដែល​ត្រូវ​សរសេរ​នៅ​លើ​ក្រដាសរ​បស់បង​នោះ​ទេ​»​។ គាត់​និយាយ​បន្ត​, «​អូន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​តាម​របៀប​អូន​។ អូន​គួរ​អោយ​ស្រលាញ់ និង​អស្ចារ្យ​បំផុត ហើយ​បង​ក៏​គ្មាន​អ្វី​ដែល​ចង់អោយ​អូន​ផ្លាស់​ប្តូរ​នោះ​ដែរ​»​។ ប្រពន្ធ​រំភើបចិត្ត​នូវ​អ្វី​ដែល​ប្តី​របស់​នាង​បាន​និយាយ​។ នាង​ស្រក់​ទឹកភ្នែក​នូវ​ភាព​ស្មោះត្រង់ និង​សេចក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់​គាត់​ចំពោះ​នាង ហើយ​នាង​ក៏​អោប​គាត់​យំ ដោយ​សេចក្តី​រំភើបចិត្ត​។

ចូរ​ចង​ចាំ​ថា​គ្មាន​នរណា​ម្នាក់ ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​។ ការ​ស្រលាញ់​ត្រូវ​តែ​ចេះ​អធ្យាស្រ័យ​គ្នា ហើយ​កុំ​ព្យាយាម​កែប្រែ​នរណា​ម្នាក់ អោយ​ហួស​ពី​អ្វី​ដែល​ពួក​គេ​មាន​៕

ប្រភព ៖ everyday

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top