• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

រឿង​ខ្លី​៖ ស្រលាញ់​តែ​ម្ខាង និង ទទួល​ការ​ស្រលាញ់​ពី មនុស្ស​ដែល​យើង​ស្រលាញ់

[Copy link]
404838 0
Share
cc010e08-43b6-4d16-9de4-88d057f867b2.jpg

មាន​បុរស​ទីទាល់​ក្រ​ម្នាក់​រស់នៅ​ជាមួយ​ភរិយា​របស់​គាត់ ក្នុងផ្ទះ​ចាស់​បាក់បែក​មួយ​។ ថ្ងៃមួយ​, ប្រពន្ធ​របស់​គាត់​ដែល​មាន​សក់​វែង​ត្រង់​ស្រ​លូន​បាន​សុំ​អោយ​បុរស​ជា​ប្តី ទិញ​ក្រាស​សិតសក់​អោយ​នាង​មួយ ដើម្បី​សិតសក់​របស់​នាង​អោយ​បាន​ស្អាត​។

បុរស​ជា​ប្តី​មាន​អារម្មណ៍​ថា​ពិតជា​ស្តោក​ស្តាយ និង ពិបាកចិត្ត​បំផុត​នៅ​ពេល​ដែល​បានលឺ​ប្រពន្ធ​របស់​គាត់​សុំ​គាត់​ទិញ​ក្រាស​ដើម្បី​សិតសក់​។ បុរស​សំលឹងមុខ​ប្រពន្ធ​ទាំង​ទឹកមុខ​ក្រៀមក្រំ កែវភ្នែក​បៀម​ដោយ​ទឹកភ្នែក គាត់​បាន​និយាយ​ទៅ​ប្រពន្ធ​ថា «​អោយ​បង​សុំ​ទោស ប៉ុន្តែ​បង​មិន​អាច​ទិញ​បាន​ទេ​»​។ គាត់​បាន​ប្រពន្ធ​គាត​ថា គាត់​គ្មាន​សូ​ម្បី​តែ​ប្រាក់​ដើម្បី​ជួសជុល​ខ្សែ​នាឡិកា​ដែល​បាន​ដាច់​ទេ​។

នាង​ជា​ភរិយា​ក៏​មិន​និយាយ​អ្វី​បន្ត​ទៀត​ដែរ​។

ថ្ងៃ​បន្ទាប់​, បុរស​កំសត់​បាន​ទៅ​ធ្វើការ​ដូច​សព្វដង គាត់​ក៏​ដើរ​កាត់​ហាង​នាឡិកា​មួយ ហើយ គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ហាង​នាឡិកា​នោះ ដើម្បី​លក់​នាឡិកា​ចាស់​ដែល​ខូច​របស់​គាត់​ក្នុង​តំលៃ​ថោក យក​ប្រាក់​ទិញ​ក្រាស​សិតសក់​មួយ​អោយ​ប្រពន្ធ​របស់​គាត់​។

ពេល​ដែល​គាត់​ត្រលប់​មក​ដល់​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច នាំ​ទាំង​ក្រាស​ដ៏​ស្រស់​ស្អាត​មួយ​មក​អោយ​ភរិយា​កំសត់​របស់​គាត់​នោះ គាត់​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយ​ឃើញ​ប្រពន្ធ​របស់​គាត់​កាត់សក់​ខ្លី​ត្រឹម​ករ​។ នាង​បាន​លក់​សក់​របស់​នាង ដើម្បី​យក​ប្រាក់​មក​ទិញ​នាឡិកា​ថ្មី​មួយ​អោយ​បុរស​ជា​ប្តី​។ ទឹកភ្នែក​ក៏​ហូរ​ព្រម​គ្នា​, វា​មិនមែន​ដោយសារ​តែ​ទ​ង្វើ​រ​របស់​ពួក​គេ​ដែល​ធ្វើ​ចំពោះ​គ្នា​នោះ​ទេ ប៉ុន្តែ​សំរាប់​ក្តី​ស្រលាញ់​ដែល​ពួក​គេ​ផ្តល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ស្រលាញ់​គេ​តែ​ម្ខាង​គឺ​មិន​អាច​កើត​មាន​ឡើង​ទេ​, បើ​គេ​ស្រលាញ់​យើង​គឺជា​រឿង​មួយ ប៉ុន្តែ​ប្រសិនបើ​យើង​ទទួល​ការ​ស្រលាញ់​ពី​មនុស្ស​ដែល​យើង​ស្រលាញ់​គឺជា​អ្វី​ៗ​គ្រប់យ៉ាង​៕

ប្រភព ៖ everyday

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top