• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

Love Note

[Copy link]
404608 0
Share
lovenote.jpg

ថ្ងៃ​នោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ពួកយើង​ញ៉ាំ​មីស្រុះ ហើយ​ប្រលែង​គ្នា និង​និយាយ​ពី​ស្នេហា​ដ៏​ជ្រាលជ្រៅ​របស់​យើង។ ខ្ញុំ​នឹង​គាត់​និយាយ​ពី​ស្នេហា​ដ៏​រ៉ូមែនទិច​របស់​​យើង​​ហើយ​វា​មិនមែន​ជា​ រឿង​ប្រឌិត​ទេ។ កាល​ពី​ដើម​ខែ​វិច្ឆិកា ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្រោយ​មក​ដើមឈើ​និង​ស្មៅ​បាន​លាស់​ ស្លឹកខ្ចីៗ​យ៉ាង​ច្រើន។ ស្វាមី​របស់​ខ្ញុំ​និងខ្ញុំ​ចាប់ផ្តើម​ប្រែប្រួល​ចិត្ត​នឹង​ជីវិត​ដ៏​សប្បាយ ​រីករាយ​ជាមួយ​កូនប្រុស​អាយុ​២​ខែ​របស់​ពួកយើង ពួកយើង​ពិបាក​ក្នុង​ការ​គេង​​និង​ខ្វះ​ពេលវេលា​នៅ​ជិត​គ្នា។ ការ​សន្ទនា​របស់​ពួកយើង​កាល​ពី​អាទិត្យ​មុន​គឺ​សោះកក្រោះ​ណាស់។

ខ្ញុំ​បាន​ត្រលប់​មក​វិញ​បន្ទាប់​ពី​ការ​ឈប់​៦អាទិត្យ​ដើម្បី​សម្រាល​កូន ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ធាត់ និង​អសមត្ថភាព ឯ​ស្វាមី​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កំហុស​និង​លែង​ជិត​ដិត​ដូច​មុន។ ពាក្យ​សំដី​ដែល​និ​យាយ​រៀងរាល់​ព្រឹក និង​កា​រ​អោប​ដ៏​កក់ក្តៅ​បាន​កាត់​បន្ថយ។ បន្ទាប់​ពី​ថ្ងៃ​ដ៏​អាក្រក់​នោះ​ហើយ ខ្ញុំ​បាន​មក​អង្គុយ​ជិត​កូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ថើប​ថ្ពាល់ ក ដៃ​របស់​គេ ហើយ​ខ្ញុំ​ក៏​គេង​លក់​ទៅ។ ខ្ញុំ​ឃើញ​ស្វាមី​ជាទី​ស្រលាញ់​របស់​ខ្ញុំ​ឈរ​ចាំ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​ លើកលែង​ទោស​អោយ​ក្នុង​ការ​ដែល​គេ​ធ្វើ​មិន​ល្អ​ដាក់​ខ្ញុំ តែ​ខ្ញុំ​ឃើញ​ដូចជា​ស្រពិច​ស្រពិល ព្រោះ​ខ្ញុំបា​ន​ដឹង​ខ្លួន​ពី​ការ​លង់លក់​នោះ​ទៅ​ហើយ។

ខ្ញុំ​ងើប​ឡើង​ដើម្បី​បំបៅ​ដោះ​កូន ហើយ​ខ្ញុំ​ឃើញ​ស្វាមី​របស់​ខ្ញុំ​គេងលក់​យ៉ាង​ស្រួល។ បន្ទាប់ពី​កូន​ប្រុស​របស់​ខ្ញុំ​បៅ​ឆ្អែត​ហើយ ខ្ញុំ​ដាក់​គេ​អោយ​គេង​នៅ​ក្នុង​អង្រឹង​វិញ ហើយ​ខ្ញុំ​ក៏​ទៅ​ញ៉ាំ​ទឹក។ ខ្ញុំ​ដើរ​មក​កណ្តាល​ផ្ទះ​ហើយ​បើក​ភ្លើង។ នៅទីនោះ​ដែល​ខ្ញុំ​ឃើញ​លិខិត​តូច​មួយ​បិទ​ពី​មុខ​រូប​គំនូរ​គ្រួសារ​របស់​ ខ្ញុំ។ លិខិត​នោះ​សរសេរ​ថា “បង​ស្រលាញ់​អូន…ព្រោះ​ពួកយើង​ជា​គ្រួសារ​តែ​មួយ”។

ខ្ញុំ​គាំង​មួយ​ស្របក់ ខ្ញុំ​ក៏​ងាក​មើល​ជុំវិញ​ខ្លួន​រក​មើល​លិខិត​នោះ​ទៀត។ នៅ​លើ​កញ្ចក់​ក្នុង​បន្ទប់ទឹក​មាន​សរសេរ​​ថា “បង​ស្រលាញ់​អូន​ព្រោះ​អូន​ស្អាត” នៅ​ក្នុង​កាបូប​របស់​ខ្ញុំ​មាន​សរសេរ​ថា “បង​ស្រលាញ់​អូន​ព្រោះ​អូនជា​គ្រូ​បង្រៀន”។ នៅ​លើ​ទូទឹកកកក​មាន​សរសេរ “បង​ស្រលាញ់​អូន​ព្រោះ​អូន​ធ្វើ​ម្ហូប​ឆ្ងាញ់” នៅ​លើ​ទូរទស្សន៍ នៅ​លើ​ទូ​ចាន នៅ​មុខ​ទ្វារ​មាន​សរសេរ “បង​ស្រលាញ់​អូន​ព្រោះ​អូន​ចេះ​កំប្លែង អូន​ឆ្លាត អូន​មាន​គំនិត​ច្នៃ​ប្រឌិត អូន​ធ្វើ​អោយ​បង​មាន​អារម្មណ៍​ថា បង​អាច​ធ្វើអ្វី​គ្រប់​យ៉ាង​ពេល​មាន​អូន​នៅ​ក្បែរ អូន​ជា​ម្តាយ​របស់​កូនប្រុស​យើង”។ ជា​ចុងក្រោយ​នៅ​មាត់ទ្វារ​បន្ទប់គេង​សរសេរ​ថា “បង​ស្រលាញ់​អូន​ព្រោះ​អូន​ឆ្លើយ​ថា​យល់​ព្រម”។

វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​វង្វេង​អស់​មែន វា​ប្រៀប​ដូច​ជា​ការ​អោបដ៏​កក់ក្តៅ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​គេង​លក់ ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​រីករាយ​ឡើង​វិញ។ ខ្ញុំ​ដើរ​មក​គ្រែ​របស់​ខ្ញុំ​វិញ ហើយ​គេង​អោប​ស្វាមី​ដ៏​សែន​សង្ហារ​របស់ខ្ញុំ។



ប្រភព ៖ Cambodia Piece
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top