• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

សណ្តានចិត្តបុរសម្នាក់

[Copy link]
404453 0
Share
images (1).jpg

ចិត្រ និង យុទ្ធ គឺជាសំឡាញ់នឹងគ្នា ថ្ងៃមួយគេទាំងពីរបានធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ ឈ្មោះពិសី។ ដោយសារ តែក្តីស្រលាញ់ និងការយកចិត្តទុកដាក់របស់គេទាំងពីរចំពោះនាង ធ្វើអោយពិសីពិបាក នឹងសម្រេចចិត្ត ថាត្រូវជ្រើស រើសបុរសមួយណា? ដូច្នេះហើយពួកគេក៏រស់នៅក្នុងទំនាក់ទំនង ជាមិត្តភក្តិជិតស្និទ។

ពីរឆ្នាំកន្លងផុតទៅ បុរសទាំងពីរនៅតែរក្សាចិត្តនិងក្តីស្រលាញរបស់ពួកគេដូច ដើម។ ប៉ុន្តែពេលនោះពីសីដឹងខ្លួនឯង ថា នាងមិនអាចបន្តរស់នៅរបៀបនេះទៀតឡើយ មិនដូច្នោះទេ ថ្ងៃណាមួយនាងនឹងបាត់បង់គេទាំងពីរជាមិនខាន។ ទីបំផុតនាងសំរេចជ្រើសរើសវិចិត្រជាគូសង្សារ។ ទំនាក់ទំនង របស់វិចិត្រនិងពិសីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្និទ ស្នាលទៅៗ ធ្វើអោយយុទ្ធមានការ អាក់អន់ចិត្រយ៉ាងខ្លាំង ប៉ុន្តែគេនៅតែមិនអាចកាត់ចិត្តពីពិសីបាន។

ចំណែកឯវិចិត្រនិងពិសីវិញ ពួកគេ ពេញចិត្តចំពោះស្នេហាគេទាំងពីរខ្លាំងណាស់ រៀងរាល់ថ្ងៃក្រោយពេលសំរាក ពីការងារ គេទាំងពីរតែង តែនាំគ្នាទៅកន្លែងដែលគេចូលចិត្ត និងថតរូបទុកជាអនុស្សារីយ៍ ពួកគេទៅណាមកណា បណ្តើរគ្នា ត្រសង ធ្វើអោយមិត្តរួមការងារ និងគូស្នេហ៍ដ៏ទៃទៀត មានការច្រណែននឹងគេជាខ្លាំង។ ថ្ងៃកំណើត របស់វិចិត្រ ក៏មកដល់ ពិសីសប្បាយចិត្តណាស់ នាងសុំអនុញ្ញាតសំរាកពីការងារមុនម៉ោងទៅរៀបចំពិធី និងទិញកាដូ ជូនវិចិត្រអោយគេភ្ញាក់ផ្អើល។

ពិសីអោបកាដូដ៏ស្រស់ស្អាតរបស់នាងដើរចេញពីហាង លក់វត្ថុអនុស្សារីយ៍សំដៅ ទៅរករថយន្តដែលចតនៅម្ខាងផ្លូវ ទាំងទឹកមុខញញឹម ពេលនោះស្រាប់តែ មានសំលេងស៊ីផ្លេឡានបន្លឺយ៉ាងខ្លាំង “ផាំង!” ពិសីបោកក្បាលនឹងចិញ្ចើមថ្នល់ សន្លប់បាត់ស្មារតី។ ឈាមរបស់នាងបានហូរជោគថ្នល់និងកាដូដែលនាងអោបជាប់មិនលែង។ មួយសន្ទុះក្រោយមក នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ វិចិត្រ និងយុទ្ធ ក្រោយពេលទទួលដំណឹង នេះក៏ទៅកាន់ មន្ទីរពេទ្យភ្លាម ពួកគេឈរចាំនៅមុខសង្គ្រោះបន្ទាន់ពេញមួយថ្ងៃរង់ចាំដំណឹងពិសី សង្ឃឹមថានាងនឹងផុតពីគ្រោះថ្នាក់ ។ ថ្ងៃទីពីរ ទ្វារបន្ទប់វះកាត់បើកហើយ លោកគ្រូពេទ្យបានដើរចេញ ទាំងទឹកមុខនឿយហត់។ “លោកគ្រូ! តើមិត្តស្រី របស់ខ្ញុំយ៉ាងម៉េចហើយ?” វិចិត្រសួរ។ “នាងបានរួចផុត ពីគ្រោះថ្នាក់ហើយ តែភ្នែករបស់នាងនឹងមិនអាចមើលឃើញ ជារៀងរហូត” លោកគ្រូពេទ្យតប។

ចាប់តាំងពីពេលនោះមកក៏បាត់ដំណឹងវិចិត្រសូន្យ ក្រៅពីបន្សល់លិខិតមួយច្បាប់ ជូន យុទ្ធ “យុទ្ធមិត្ត សំលាញ់ សូមឯងជួយថែរក្សាពិសីជំនួសគ្នាផង ព្រោះនាងក៏ជាអ្នកដែលឯងស្រលាញ់ដែរ ពីខ្ញុំ វិចិត្រ។ យុទ្ធ ចងកំហឹងនឹងវិចិត្រ ជាខ្លាំងព្រោះគេមិនទទួលខុសត្រូវចំពោះពិសី ព្រមទាំងបែរខ្នងដើរចោលនាង នៅពេលដែលឃើញនាងស្ថិតក្នុងស្ថាន ភាពបែបនេះ។ មួយថ្ងៃៗយុទ្ធមិនទៅណាទេ ក្រៅពីអង្គុយក្បែរ គ្រែពិសី ហើយ បន់ស្រន់អោយនាងឆាប់ដឹងខ្លួន។

ប៉ុន្មានថ្ងៃក្រោយ ពិសីក៏ដឹងខ្លួនវិញ តែអារម្មណ៍នាង មិននឹងនរទាល់តែសោះ ដោយសារតែនាងមើលអីមិនឃើញ ហើយថែមទាំងគ្មានវិចិត្រនៅក្បែរទៀត ផង។ យុទ្ធព្យាយាមរកលេសមិននិយាយ ការពិតប្រាប់ពិសីអំពីរឿងដែល វិចិត្រ ចាកចោលនាង តែដោយសារតែការទទូចចង់ដឹងរបស់ពិសី យុទ្ធមិនអាចកុហក នាងតទៅទៀតឡើយ គឺមាន តែការបក ស្រាយការពិតជូននាងតែប៉ុណ្ណោះ។ បន្ទាប់ពីដឹងការពិត ពិសីអស់សង្ឃឹម យ៉ាងខ្លាំង  “ហេតុអ្វី បងធ្វើ ដាក់អូនដូច្នេះ? តើបងភ្លេចពាក្យសន្យារវាងយើងទាំងពីរអស់ហើយមែនទេ?”

ពីមួយថ្ងៃទៅមួយថ្ងៃ ទឹកភ្នែកពិសីហូរឥតឈប់ឈរ។ រីឯ យុទ្ធវិញ គេឈឺចិត្តណាស់ដែលឃើញមនុស្សដែលខ្លួន ស្រលាញ់ ស្ថិតក្នុងសភាពដូចនេះ គេព្យាយាមលួងលោមនិងមើលថែពិសីជាប្រចាំ។ មួយសប្តាហ៍ក្រោយមក យុទ្ធ និង ពិសីបានទទួលដំណឹងពីមន្ទីរពេទ្យថាមានអ្នកជំងឺបេះដូងម្នាក់បានស្លាប់ ហើយគាត់បានចុះ ហត្ថលេខាឧបត្ថម អវយៈវៈរបស់គាត់អោយអ្នកដែលត្រូវការវានៅពេលដែលគាត់ស្លាប់។ ដូច្នេះពិសី អាចទទួលយកកែវភ្នែករបស់អ្នក ជំងឺបាន។ ការវះកាត់ប្តូកែវភ្នែកបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ។

មិនយូរប៉ុន្មានភ្នែកពិសីក៏ជាសះស្បើយអាចមើលឃើញបានធម្មតាវិញ។ នៅក្នុងគ្រាលំបាកកន្លងមក នេះ ពិតជាបាន បញ្ជាក់នូវទឹកចិត្តស្មោះរបស់យុទ្ធចំពោះពិសី។ ការតស៊ូព្យាយាមនិងស្នេហ៍ស្មោះ របស់យុទ្ធ ពិតជាបានធ្វើអោយពិសី រំភើបក្នុងចិត្តយ៉ាងខ្លាំង ហេតុនេះនាងក៏សំរេចចិត្តយល់ព្រមធ្វើជាគូ ស្នេហ៍របស់យុទ្ធ។ រយះពេលមួយឆ្នាំ កន្លងផុតទៅ ថ្ងៃកំណើតវិចិត្របានមកដល់ម្តងទៀត។ ថ្វីបើពិសី នៅខឹងអំពីអ្វីៗ ដែលវិចិត្របានធ្វើចំពោះនាង ប៉ុន្តែថ្ងៃនេះនៅតែ ធ្វើអោយក្នុងចិត្តនាងមានអារម្មណ៍ អាឡោះអាល័យដល់អនុស្សារីយ៍អតីតជាមួយវិចិត្រ។ នាងបានទៅឆ្នេរសមុទ្រ ដែលនាងនិងវិចិត្រធ្លាប់ ទៅមើលថ្ងៃលិចកាលពីមុន។

ពិសីបានដោះស្បែកជើងដើរលើវាលខ្សាច់តែម្នាក់ឯងទាំងទឹកមុខ ស្រងូតស្រងាត់ ស្រាប់តែមានរូបថតមួយសន្លឹក ហើរមកជិតជើងរបស់នាង។ ពិសីមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពេលបានឃើញរូបថតនោះ។ នៅពីមុខនាងឃើញ មានបុរសពិការភ្នែកម្នាក់ហាក់ដូចកំពុង ស្វែងរកអ្វីម្យ៉ាង។ ភ្លាមនោះ ពិសីស្រាប់តែមានអារម្មណ៍ច្របូកច្របល់ និង រំជើបរំជួលពេញឱរា។ ទឹកភ្នែកនាងចាប់ផ្តើមហូរទាំងមិនដឹងខ្លួន។ ពិសីសួរទៅកាន់បុរសនោះ “តើលោកកំពុងរករូបថតនេះ មែនទេ?” “បាទ អរគុណ”។ បុរសពិការភ្នែកទទួលរូបថតពីដៃនាង រួចក៏ដឹកឆ្កែគាត់ដើរ ចេញទៅ ទុកអោយពិសីឈរយុំរារែកតែម្នាកឯង………..

“តាមពិតវិចិត្រមិនបានក្បត់ពិសីទេ! ផ្ទុយទៅវិញ គេបានលៈបង់ភ្នែករបស់គេដើម្បីរូបនាង… គេសុខចិត្តរស់នៅតែ ឯកឯង ជាមួយរូបថតមួយសន្លឹក ទោះបីជាដឹងថាមួយជីវិតនេះ គេនឹងមិនអាច មើលឃើញរូបដែលនៅក្នុងរូបថត នោះជារៀងរហូត…..”


ប្រភព ៖ Cambodia Piece


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top