• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ចម្លើយ​ស្នេហ៍​ក្នុង​ទូរស័ព្ទ

[Copy link]
406406 0
Share
images3.jpg

ព្រឹក​នេះ​បរិយាកាស​នៅ​ក្នុង​វិទ្យាល័យ​មួយ​កន្លែង ហាក់​ដូច​ជា​មាន​ភាព​អ៊ូ​អរ​ជាង​សព្វ​ដង ព្រោះ​ទើប​មាន​ពត៌​មាន​ថា កម្លោះ​ដែល​រៀន​ថ្នាក់​ទី​១២​ម្នាក់​ដែល​ជា​តំណាង​របស់​មហាវិទ្យាល័យ ដែល​នឹង​កំពុង​ក្លាយ​ខ្លួន​ជា​តារា​ល្បី​ប្រចាំ​ប្រទេស​ទៀត​ផង។
“បង​ដេវីត ច៎ាស…” នេះ​គឺ​ជា​ឈ្មោះ​របស់​គេ។
“សូម​ថត​រូប​មួយ​ ណ៎ា! ញញឹម​បន្តិច ១..២..៣”
“​អរគុណ​ច៎ាស…​បង​ដេវីត ខ្ញុំ​គិត​ទុក​ហើយ​ថា​បង​ប្រាកដ​ជា​បាន​ធ្វើ​តារា”
សិស្ស​ស្រី​នៅ​ក្នុង​សាលារៀន​ចំនួន​ជិត ៥០​ភាគ​រយ បាន​មក​រុំ​ព័ទ្ធនាយ​ដេវីតនោះ។
នាង​ខ្ញុំ​ឈ្មោះ​ពិសី ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ស្រី​ដែល​កំពុង​ចោម​រោម​ដេវីត​នោះ​ដែរ។
“​នេះ​អូម ជួយ​ថត​រូបដេវីត​ឲ្យ​ខ្ញុំ​បន្តិច​​មើល”
នាយ​អូម មិត្ត​របស់​ដេវីត ដែល​មិន​បាន​ល្បី​ឈ្មោះ​អី​នោះ​ទេ ថែម​ទាំង​ចូល​ចិត្ត​ធ្វើ​មុខ​ក្រញ៉ូវ ដែល​មិន​គួរ​ឲ្យ​ចង់​មើល​ទៀត​ផង។ អូម​ក៏​ជា​មិត្ត​ខ្ញុំ​ដែរ ដូច្នេះ​ខ្ញុំ​ក៏​ពឹង​ពាក់​គេ​ឲ្យ​ជួយ​ថត​រូប​ដេវីត​ឲ្យ​ណឹង​ណ៎ា។
“​ថត​ខ្លួន​ឯង​ទៅ…ខ្ញុំ​ខ្ជិល” ហ្នឹង​ហើយ​ជា​សម្លេង​របស់​មនុស្ស​គ្មាន​ទឹក​ចិត្ត។
“​ហូ៎!​មនុស្ស​អី​គ្មាន​ទឹក​ចិត្ត​បន្តិច​សោះ មុខ​អាក្រក់​ហ់យ​ថែម​ទាំង​ចិត្ត​អាក្រក់​ទៀត”
“ធ្វើ​ដូច​ខ្លួន​ណឹង​ស្អាត​ណាស់ចឹង…ចង់​ក្អួត” នាយ​អូម ពេប​មាត់​ដាក់​ខ្ញុំ​រួច​ក៏​ដើរ​ចេញ។
ហេតុការណ៍​ដែល​នឹក​ស្មាន​មិនដល់​ក៏​បាន​កើត​ឡើងមក​លើ​ខ្ញុំ គឺ​ស្របពេល​ដែល​ខ្ញុំ​បំរុង​នឹង​ដើរ​ទៅ​ថត​រូប​របស់​ដេវីត តែ​បាន​ទៅ​ជំពប់​នឹង​ខ្សែ​ចង​ស្បែក​ជើង​របស់​អូម​ចង្រៃនោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ដួល​ផ្កាប់​មុខ​តែ​ម្តង។
“ស្លាប់​ហើយ…ទូរស័ព្ទ​ខ្ញុំ” ទូរស័ព្ទ​ដែល​ខ្ញុំ​យក​ទៅ​ថតរូប​ ដេវីត ធ្លាក់​ស្រប​ពេល​ដែល​ខ្ញុំ​ដួល។
“សម​មុខ​ហើយ” អូម​និយាយ​ចំអក
“ឯង​ធ្វើ​ឲ្យ​ទូរស័ព្ទ​ខ្ញុំ​ខូច ត្រូវ​តែ​ទទួល​ខុស​ត្រូវ”
“អី​គេ? ខ្ញុំ​មិន​បាន​ធ្វើ​អី​ផង គឺ​នាង​សស្លាក់​សស្លើត​ដើរ​មក​ទាក់​ជើង​​ដួល​ខ្លួន​ឯង​ទេ​តើ ហើយ​ម្យ៉ាង​ទៀត​ទូរស័ព្ទ​នាង​ដូច​ជា​គ្មាន​ឃើញ​ខូច​ត្រង់​ណា​ផង”
“ប្រាកដ​ជា​ខូច​ហើយ មិន​ជឿ​ចុច​មើល​ទៅ” នាង​ជើង​ល្អ ព្យាយាម​យក​ទូរស័ព្ទ​ទៅ​ញាត់​ក្នុង​ដៃ​អូម។
“មិន​បាច់​ទេ ខ្ញុំ​ដឹង​ផែន​ការណ៍​អាក្រក់​នាង​ហើយ បើ​ខ្ញុំ​យក​ទូរស័ព្ទ​នាង​មក​កាន់ នាង​ប្រាកដ​ជា​ចោទ​ថា​ខ្ញុំ​ធ្វើ​ឲ្យ​ទូរស័ព្ទ​នាង​ខូច​ជា​មិន​ខាន”
នៅ​ព្រឹក​មួយ ខណៈដែល​ដេវីត អូម និង​មិត្ត​ភក្តិ​ឯទៀត​កំពុង​ញ៉ាំបាយ…
“អឺ ដេវីត…តើ​ខ្ញុំ​អាច​សុំ​លោក​ថតរូប​ជាមួយ​បាន​ទេ? គឺ​ខ្ញុំ​ចង់​បាន​រូបថត​ទឿ​អួត​មិត្ត​ភក្តិ​ណឹង​ណ៎ា!”
“​អ្ហ៎! ប្រាកដ​ជា​បាន”
“​អឺ!​នេះ​ទូរស័ព្ទ..ជួយ​ថត​ឲ្យ​ខ្ញុំ​បន្តិច” ថា​ហើយ​ក៏​ហុច​ទូរស័ព្ទ​ទៅ​អូម ដំបូង​អូម​គិត​ចង់​បដិសេធ តែ​ខ្លាច​ត្រូវ​រំខាន​ដូច​មុន​ទៀត​ទើប​សុខ​ចិត្ត​​យល់​ព្រម​ថត​ឲ្យ។
“សុំ​មួយ​ប៉ុស្តិ៍​ទៀត មិញ​មាន​អារម្មណ៍​ថា​ដូច​មិន​សូវស្និទ្ធ​ស្នាល​សោះ អ៎ាវ មិញ​ថត​ហើយ​ហ៎ ខ្ញុំ​មិន​ទាន់​ទាំង​ត្រៀម​ខ្លួន​ផង ថត​ឲ្យ​ស្អាត​បន្តិច​ណា៎ ខ្ញុំ​ត្រូវ​យក​រូប​នេះ​ទៅ​ដាក់​ស៊ុម​ផង។
“​ធុញណាស់..​នាង​នេះ​ពិត​ជា​រឿង​ច្រើន​មែន”
“អរគុណ…” នាង​និយាយ​បញ្ឈឺ​រួច​កញ្ឆក់​ទូរស័ព្ទ​ពី​ដៃ​អូម។
ប្រហែល​ជា​៣​នាទី​​ក្រោយ​មក​ក៏​លេច​មុខ​ពិសី​ ដោយ​ក្នុង​ដៃ​មាន​កាន់​កាដូ​រួច​ទុក​​នៅ​លើ​តុបាយ​ដែល​ដេវីត​អង្គុយ។
នៅ​យប់​ថ្ងៃ​ដដែល…
“អាឡូ! ម៉េច​ហើយ​ដេវីត មាន​ការអី?” អូម​ទទួល​ទូរស័ព្ទ​ដេវីត
“យើង​មាន​រឿង​អស់​សំណើច​មួយ​ចង់​ប្រាប់​ឯង គឺ​កាដូ​ដែល​ពិសី​យក​មក​ឲ្យ​ខ្ញុំ​ជា​តុក្កតា​រូប​ស្វា ថែម​ទាំង​មាន​ប៉ាក់​​ឈ្មោះ​របស់​ឯង​ទៀត​ផង សំដែង​ថា​នាង​មិន​បាន​យក​មក​ឲ្យ​គ្នា​ទេ គឺ​យក​មក​ឲ្យ​ឯង” អូម​ស្តាប់​ហើយ​​ព្រឺ​​រហូត​ឡើង​បះ​​រោម​ទៀត​ផង។
ព្រឹក​ថ្ងៃ​បន្ទាប់…
ពិសី​ចេញ​មក​ដក​ដង្ហើម​ធំ​នៅ​មុខ​បន្ទប់​រៀន​តែ​ម្នាក់​ឯង នាង​ឈរ​មើល​ទៅ​ទូរស័ព្ទ​ហើយ​បើក​មើលរូប​ភាព​ដោយ​ក្តី​ក្រៀម​ក្រំ។ នាង​សំរេច​ចិត្ត​មើល​ជា​លើក​ចុង​ក្រោយ​មុន​ពេល​ដែល​វា​ត្រូវ​លុប​​ចេញ។
“មើល!​សុំ​មើល​បន្តិច” អូម​ដើរ​មក​ពី​ក្រោយ​ស្ងាត់ៗ រួច​កញ្ឆក់​ទូរស័ព្ទ​ពី​ដៃ​ពិសី ចុច​មើល​រូប​ថត​ម្តង​មួយៗ​រហូត​អស់។
នៅ​ក្នុង​ទូរស័ព្ទ​មាន​រូប​ដែល​មិន​ច្បាស់​របស់​ដេវីត ប៉ុន្តែ​រូប​ដែល​អូម​មើល​ហើយ​ស្ទើរ​តែ​មិន​ជឿ​នោះ​វាជា​រូប​ដែល​ច្បាស់​របស់ ​ខ្លួន។ មាន​រូប​ខ្លះ​ជា​រូប​របស់​អូម​​ម្នាក់​ឯង​ដែល​ពិសី​លួច​ថត​ក្នុង​កាយ​វិការ​ ផ្សេងៗ តែ​អ្វី​ដែល​សំខាន់​គឺ​រូប​ដែល​នាង​បាន​ថត​ជា​មួយ​ដេវីត​កាល​ពី​ម្សិល​​បែរ​ ជា​ត្រូវ​រលប់​ទៅ​វិញ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ដែល​នាង​ពឹង​ពាក់​ឲ្យ​អូម​ជួយ​ថត​រូប​ឲ្យ​គឺ​ដើម្បី​ចង់​ឲ្យ​អូម​បាន​ បើក​មើល​រូប​នៅ​ក្នុង​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ។
“​ហេតុ​អ្វី​បាន​ជា​នាង​មិន​ប្រាប់​តាំង​ពី​ដំបូង​ថា​ស្រលាញ់​ខ្ញុំ?”
“​មក​ពី​ខ្ញុំ​មិន​ហ៊ាន” ពិសី​មុខ​ឡើង​ក្រហម​ដូច​ម្ទេស​ទុំ​ទៅ​ហើយ។
“​ចុះ​ហេតុ​អ្វី​បាន​ជា​នាង​មិន​ស្រលាញ់​ដេវីត គេ​ទាំង​សង្ហារ​ ទាំង​មាន ថែម​ទាំង​ល្បី​ទៀត​ផង បែរ​ជា​មក​ស្រលាញ់​​មនុស្ស​ដូច​ជា​ខ្ញុំ?”
“​គឺ​មក​ពី​ខ្ញុំ​ក៏​មិន​សូវ​ស្អាត ទើប​សំរេច​ចិត្ត​រើស​យក​នាយ​ហ្នឹង​ណ៎ា តែ​មិន​ដឹង​ថា​អូម​ស្រលាញ់​ខ្ញុំ​ឬ​អត់​ផង”
“​នរណា​ប្រាប់​ថា​ខ្ញុំ​មិន​ស្រលាញ់​ពិសី”
ទី​បំផុត​ពិសី ហើយ​និង​អូម​ក៏​បាន​ក្លាយ​ជា​សង្សារ​នឹង​គ្នា។


ប្រភព​ ៖ Cambodia Piece


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top