• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

មិនអស់ចិត្ត​ ហេតុអីម៉ែស្អប់កូនដល់ថ្នាក់ហ្នឹង?

[Copy link]
405100 0
Share
ម្ដាយ​គ្រប់​រូប​នៅ លើ​លោក​តែង​តែ​ស្រលាញ់​កូន​គ្រប់​ៗ​គ្នា គ្រាន់​តែ​ពួក​គាត់​មាន​របៀប​ក្នុង​ការ​បង្ហាញ​ពីក្ដីស្រលាញ់​ខុសៗគ្នា។ ខុស​អីតែ​ម៉ែ​ខ្ញុំ​ទេ មិន​ដែល​ផ្ដល់​ក្ដីស្រលាញ់​ពេញ​លេញ​ឲ្យ​ខ្ញុំ​ម្ដង​ណា​ទេ។ តាំងពី​ដឹង​ក្ដី​ខ្ញុំ​មិន​ដែល​ស្គាល់​មុខ​ពុក​ខ្ញុំ​ទេ​ហើយ​ក៏​មិន​ដែរ​ដឹង​ថា​គាត់​ស្លាប់​ឬ​រស់​ព្រោះ​ម៉ែ​​មិន​ឲ្យ​រំលឹក​ពី​ពុក​ឡើយ។

ត្បិត​ជា​កូន​ស្រីកំព្រា​ឪពុក​រស់​សែន​ពិបាក តែ​មិន​ស្មើ​ការ​ដែល​មាន​ម្ដាយ​តែង​បង្ហាញ​​ទង្វើ​ស្អប់​ខ្ពើម​មក​ខ្ញុំនោះ​ដែរ។ ឬ​មក​ពីខ្ញុំមាន​មុខ​មាត់​មិន​ដូច​គាត់​ទើប​គាត់​មិន​ចូល​ចិត្ត​ខ្ញុំ? ព្រោះ​​ពី​តូច​ដល់​ធំ អ្នក​ជិត​ខាង​គ្រប់​គ្នា​តែង​តែ​បង្អាប់​ខ្ញុំ​ថា​ជា​កូន​ចិញ្ចឹម​ ជា​កូន​រើស​ធុង​សំរាម​ជានិច្ច។

Sad-girl-2_large.jpg

រឿង​ដែល​ខ្ញុំ​ចាំ​គ្មាន​ថ្ងៃ​ភ្លេច​នោះ គឺ​ខ្ញុំ​បាន​ឮ​យាយ​និង​ម៉ែ​និយាយ​គ្នា៖

​យាយ ៖​ ម៉ែ​ឃើញ​ ហ្អែង​ដូច​​មិន​សូវយក​ចិត្ត​ទុកដាក់​ស្រី​អូន​សោះ? ទៅ​ណា​មក​ណា​ក៏​យក​តែ​អា​ប្រុស​បង​ហ្នឹង​ទៅ ?

​ម៉ែ ៖​ កុំ​និ​យាយ​ពី​វា​អី ស្អប់មុខ​វា​ណាស់​ បើ​ពេល​នោះ​ខ្ញុំ​មាន​លុយ ខ្ញុំ​មិន​ទុក​កូន​​ហ្នឹង​ទេ​ម៉ែ ណាមួយ​កើត​មក​ជា​កូន​ស្រី​ទៀត?

​យាយ ៖​ កូន​ដូចតែ​​គ្នា​សោះ​ ម៉េច​ទៅ រឿង​វា​កន្លង​ហួស​ហើយ

​ម៉ែ ៖​ អត់​ដឹង​ម៉េច​ទេ​ម៉ែ បើ​ឲ្យ​ខ្ញុំ​កើត​​កូន​ស្រី​ ១០០នាក់​ដូរ​យក​កូន​ប្រុស​ម្នាក់​​ក៏​ខ្ញុំ​ព្រម​ដែរ។

ឮ​ហើយ​សំណួរ​ជា​ច្រើន​រត់​ពេញខួរ​ក្បាល​ខ្ញុំ ម៉េច​ម៉ែ​ស្អប់​ខ្ញុំ​ដល់​ថ្នាក់​ហ្នឹង? ខ្ញុំ​ធ្វើ​អី​ខុស? ខ្ញុំ​បាន​លាក់​រឿង​នេះ មិន​ប្រាប់​អ្នក​ណា? តែ​អារម្មណ៍​ខ្ញុំ​បាន​កត់​ត្រា​ទុក​បាត់​ទៅ​ហើយ​។ អ្នក​ណា​ខ្លះ​យល់​អារម្មណ៍​មួយ​នេះ? ក្មេង​ស្រី អាយុ​ខ្ទង់​៨ទៅ៩ ឆ្នាំ​គ្នា​ទទួល​យក​បាន​អត់? ពេល​ឮ​ម្ដាយ​ខ្លួន​និយាយ​មក​បែបនេះ​?

ខ្ញុំ​និង​គាត់​កាន់​តែ​ឆ្ងាយ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ទាំងអស់​គ្នា ជឿ​អត់​ថា? មាន​ម្ដាយ​​ដែល​មិនស្រលាញ់កូន មិនថ្នាក់ថ្នមកូន​ ម៉ែប្រាប់ថាខ្ញុំដេករើពេក ធ្វើ​ឲ្យ​គាត់​ដេក​មិន​បាន​​​​ តាំងពីខ្ញុំធំដឹងក្តីមក ខ្ញុំ​ត្រូវ​ផ្ដើម​ទម្លាប់​គេង​ម្នាក់​ឯង​។

វា​ជា​ពេល​ដែល​ខ្ញុំ បង្ហាញ​ភាព​ក្លាហាន ហើយ​ក៏​ជា​ពេល​ម្ដាយ​ខ្ញុំ​បង្ហាញ​ទុក​្ខលំបាក​គាត់​ដូចគ្នា​​ថ្ងៃ​ប្រកាស​លទ្ធ​ផល​ប្រលង​ទី១២​៖
-អីុ សុំ តេ​​សាធារណៈ​មួយ
​ស្រីអូ​ន ៖​ អាឡូ​ ម៉ែ ម៉ែ​ហា.... ខ្ញុំ ប្រលង​ជាប់​ហើយ ម៉ែ! បាន​និទ្ទេស C ណា​ម៉ែ(និយាយ​ទាំង​អារម្មណ៍​រំភើប)
​ម៉ែ ៖​​ អើ​ សំណាង​ ហើយ​ជាប់ បើ​ហ៊ាន​តែ​ធ្លាក់​ អញ​វ៉ៃ​ឲ្យ​បាក់​ខ្នង​ម្ដង បាន​ហើយ​ឆាប់​មក​ផ្ទះ​ គ្មាន​ទៅ ដើរ​លេង​ណា​ទេ ឮ​នៅ?
និយាយ​ចប់​គាត់​បិទ​ទូ​រស័ព្ទ​ចោល​ខ្ញុំ មិត្ត​ជុំវិញ​គេ​ខំ​មើល​មុខ ​ខ្ញុំ​ហើយ​លួង​ថា កុំ​គិត​ច្រើន​ពេក ប្រហែល​ជា​គាត់​អរ​ពេក មិន​ដឹង​និយាយ​អី ? កុំ​អន់​ចិត្ត​និង​គាត់​អី​ជឿ​គ្នា​ទៅ។ ខ្ញុំ​បាន​ត្រឹម​តែ​ ងក់​ក្បាល និង​ជិះកង់​មក​ផ្ទះ​ទាំង​ទឹក​ភ្នែក​ហូរ​ ហើយ​តាំង​ចិត្ត​ថា​ ដល់​ផ្ទះ ខ្ញុំ​នឹង​សួរ​គាត់​ឲ្យ​ច្បាស់។

​ដល់​ផ្ទះ​
​ស្រី​អូន ៖​ ម៉ែ​ខ្ញុំ​សូរ​មួយ​ម៉ែ​ ឆ្លើយ​ប្រាប់​ខ្ញុំ​ឲ្យ​ត្រង់​បាន​អត់? អ្នក​ណា​ជា​ម៉ែ​បង្កើត​របស់​ខ្ញុំ? ខ្ញុំ​ចង់​ស្គាល់​គាត់

​ម៉ែ ៖​ ឯង​និយាយ​ថា​ម៉េច​មិញ? (គាត់​សួរ​បញ្ជាក់)

​ស្រី​អូន៖​ (ខ្ញុំ​តប​ទាំង​ក្លាហាន) ខ្ញុំ​សួរ​ថា​ម៉ែ​បង្កើត​ខ្ញុំ​នៅ​ណា? ហើយ​ម៉ែ​ឯង​រើស​ខ្ញុំ​ពីកន្លែង​ណា?​ ​ជួយ​​យក​ខ្ញុំ​ទៅ​ដាក់​ហ្នឹង​វិញ​ចុះ? (ខ្ញុំគំហក)

​ម៉ែ ៖​ អញ​ៗ... អញ​ខំ​ឲ្យ​នាង​ឯង​ស៊ី​រៀន​បាន​ខ្ពស់ តែបែរមើល​គុននិយាយ​អញ្ចឹង​ទៅ​វិញ? ខំ​បង្កើត​វា​ម៉ោ​ដល់​ពេល​ធំ​ដឹង​ក្ដី ដុះ​ស្លាប​មក​ចោទ​ឯងបែប​នេះ? ហ្្នឹង​អ្ហេស​កូន​កត្តញ្ញូ ?

​ស្រី​អូ​ន ៖​​ បើ​ខ្ញុំ​ជា​កូន​បង្កើត​ម៉េច​ក៏​ម៉ែ​មិន​ដែល​ស្រលាញ់​ខ្ញុំ​ ? ម៉េច​ស្រលាញ់​តែបង​ប្រុស​អញ្ចឹង? (យំ)

ខ្ញុំ​បាន​រៀបរាប់​រឿង​មិន​សប្បាយ​ចិត្ត​ទាំង​អស់...... ខ្ញុំ​ស្អប់​ម៉ែ​ឯង(ខ្ញុំ​ស្រែក​ដាក់​គាត់​)

​ម៉ែ៖​ (គាត់​យំ​រៀប​រាប់)​

ម៉ែ​មិន​បាន​ខ្វល់​ មិន​មែន​មាន​ន័យ​ថា​មិន​​បារម្ភ​កូន​ទេ តែ​ម៉ែ​ខ្លាច​កូន​បាន​ចិត្ត​ កូន​ខូច កូន​មិន​ខំ​ប្រឹង​ ។កូន​ដែរ​ដឹង​អត់​ថា​ម៉ែ​តែង​លួច​មើល​កូន​ស្រី ដ៏​ពូ​កែ​របស់​ម៉ែ​ពី​ចម្ងាយ​ពេល​ទៅ​លក់​ម៉ែ​តែង​ចូល​អើត​មើល​កូន​នៅ សាលា​សឹង​រាល់​ថ្ងៃ ទើប​ម៉ែ​ជឿ​ជាក់​លើ​ឯង​ថា​ឯង​រឹង​មាំ ជាង​បង​ប្រុស​ឯង ។ ម៉ែ​ក៏​ដឹង​រឿង​ឯង​សរសេរ​លើ​ជញ្ជាំង​ក្បែរ​ក្បាលដំណេក៖ ​

-ខ្ញុំ​ស្អប់​ម៉ែ ព្រោះ​ម៉ែ​ស្រលាញ់​កូន​មិន​ស្មើ​គ្នា

-ខ្ញុំ​ស្អប់​ម៉ែ ព្រោះ ម៉ែ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ខ្ញុំ​

-ខ្ញុំ​ស្អប់​ម៉ែ ព្រោះ ម៉ែ​ដេក​មិន​ឲ្យ​ខ្ញុំ​ដេក​ឱប​ម៉ែ

-ម៉ែ​ខំ​យក​ក្រណាត់​មក​ដុស​ជូត​ស្នាម​ហ្វឺត​នោះ​តែ​លុប​មិន​ចេញ ជូត​ផង​យំផង

ឯង​ដឹង​ទេ? ម៉ែ​ឈឺ​ចិត្ត​យ៉ាង​ណា​ពេល​កូន​ស្រី តែ​ម្នាក់​របស់​ម៉ែ​ថា​អញ្ចឹង​ឲ្យ​ម៉ែ​ដែល​ជា​ម្ដាយ​បង្កើត​របស់​ឯង​?

ម៉េច​បាន​ម៉ែ​ស្អប់​ហ្ហែង ចាំ​ម៉ែ​ប្រាប់
-មក​ពីកំណើត​ឯង​បាន​ឪ​ឯង​រត់​តាម​ស្រី ទៅ​ចោល​គ្រួសារ​មួយ​នេះ​ម៉ែ​យំ​គ្មាន​លោះ​ថ្ងៃទេ

-មកពី​មុខ​របស់​ឯង​ដូច​ឪ​ឯង​ពេក ពេល​​ឃើញឯង​ម្ដង​ៗ ម៉ែ​នឹក​​ឃើញ​ឪ​ឯង​នៅ​នឹងមុខ​ម៉ែ ម៉ែ​ស្អប់​ឪ​ឯង​ពេក

-មក​ពី​ឯង​ជា​ស្រី​ដូច​ម៉ែ​ទើប​ម៉ែ​ស្អប់ ម៉ែ​ស្អប់​ខ្លួនឯង​មិន​អាច​​ឃាត់​ប្ដី​កុំ​ឲ្យ​ទៅ​ចោល​ខ្លួន​និង​កូន​ក៏​មនុស្ស​ស្រី​ដូច​ម៉ែ​ធ្វើ​មិន​បាន​ផង​ ទើប​​ត្រូវ​ក្លាយ​ខ្លួន​ជា​ស្រី​មេ​ម៉ាយ​ស្អុយ​ខ្លួន​ឲ្យ​គេ​និយាយ​ដើម​បែប​នេះ ។ ម៉ែ​ខ្លាច​ហ្ហែង​ជាន់​ដាន​ម៉ែ ម៉ែ​មិន​ចង់​ឲ្យ​កូនស្រី​​ម៉ែ​ពិបាក​ដូច​ម៉ែ​កូន​យល់​ហេ? បើ​ម៉ែ​មិន​ស្រលាញ់​កូន ម៉ែ​មិន​មែន​តស៊ូ​ចិញ្ចឹម​កូន​រយៈ​ពេល​២០​ ឆ្នាំ​ហ្នឹង​ទេ ប្រហែល​ជា​ម៉ែ​​យក​ប្ដី​ថ្មី​មួយ​ទៀត​បាត់​ហើយ តែ​ម៉ែ​មិន​យក​ព្រោះ​​​ខ្លាច​គេ​នោះ​មិន​ស្រលាញ់​កូន​​របស់​ម៉ែ​ទើប​សុខ​ចិត្ត​ខំ​មាត់​រស់ ដើម្បី​កូន​ដោយ​ខ្លួនឯង​ៗ​។


ប្រភព៖ Kanha

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top