• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ហានិភ័យ​បាត់បង់ សោត​ប្រសាទ ពី​ជំងឺ​កាលពី​នៅ​តូច​

[Copy link]
401000 0
Share
MmE1ZDAxMj.jpg

ជំងឺ​ទូទៅ​មួយចំនួន ដូចជា រលាក​អា​មី​ដាន , រលាក​ទងសួត ឆ្លង​មេរោគ​ត្រចៀក​... អាច​បង្ក​ឲ្យ​បាត់បង់ សោត​ប្រសាទ ទៅ​ថ្ងៃក្រោយ​។ នេះ​បើតាម​ការស្រាវជ្រាវ​មួយ របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ នៅ​ប្រទេស​អង់គ្លេស ។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​តាមដាន​សុខភាព ពី​ដំណើរការ​រីកចម្រើន របស់​កុមារ​ជាង ១១៤០​នាក់ កើត​នៅ Newcastle ពី​ឆ្នាំ​១៩៤៧ មកទល់​សព្វថ្ងៃ ។ មនុស្ស​ទាំងឡាយ ដែល​កំពុងមាន អាយុ​៦០​ឆ្នាំ មាន​អត្រា ១ ភាគ ៤ ត្រូវបានធ្វើ​ការវិភាគ ។ លទ្ធផល បង្ហាញថា អ្នក​កើត​ជំងឺ​រលាក ឆ្លង​មេរោគ ពេល​នៅ​ជា​កុមារ មានលទ្ធភាព​ច្រើន ត្រូវ​បាត់បង់​សោត​ប្រសាទ ។​

​បណ្ឌិត Mark Pearce អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា កុមារ​ដែល​កើត​ជំងឺ​រលាក ឆ្លង​មេរោគ មានលទ្ធភាព​ខ្ពស់ ត្រូវ​បាត់បង់​សោត​ប្រសាទ នៅ​អាយុ ៦០​ឆ្នាំ ។ ការ​ស្តាប់​របស់​ពួកគេ បាន​ថយចុះ​នូវ​ឥទ្ធិពល​ធំ ទៅដល់​ជីវិត​របស់​មនុស្ស​ម្នាក់ , នាំ​ដល់​អារម្មណ៍​ឃ្លាតឆ្ងាយ ជាមួយ​គ្រួសារ និង​សង្គម , ផ្លូវចិត្ត​មិន​ប្រក្រតី និង​ទាំង​ជំងឺ​បាត់​ការចងចាំ ។​

​បើតាម​បណ្ឌិត Ralph Holme បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​អំពី​សោត​ប្រសាទ កំពុងមាន​ឥទ្ធិពល​ទៅដល់ ១ ភាគ ៦ នៃ​ចំនួន​ប្រជាជន​អង់គ្លេស តែ​វា​ត្រូវបាន​ចាត់ទុក គ្រាន់តែ​ជា​សញ្ញា​របស់​វ័យ​ចំណាស់ ។ ការស្រាវជ្រាវ​នេះ បាន​បញ្ជាក់ថា ការបាត់បង់​សោត​ប្រសាទ ពុំ​ត្រឹមតែ​ជា​លទ្ធផល របស់​ភាពចំណាស់ ។​

​លោក Ralph Holme បានផ្តល់​ដំបូន្មាន​ថាៈ "​អ្នក​ត្រូវ​ឆាប់​ការពារ សោតវិញ្ញាណ​របស់ខ្លួន តាំងពី​នៅ​ក្មេង ។ ត្រូវ​បង្ការ​ជំងឺ ដូចជា រលាក​អា​មី​ដាន , រលាក​ត្រចៀក , រលាក​ទងសួត​នៅ​កុមារ ដើម្បី​បន្ថយ​អប្បបរមា ហានិភ័យ​បាត់បង់ សោត​ប្រសាទ ក្នុង​ជីវិត​ទៅ​ថ្ងៃមុខ​" ៕



ប្រភព៖ CEN

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top