Facebook Twitter Google+ Share

Arsene Wenger ថា​មិន​ចង់​ចាកចេញ​ទាំង​បរាជ័យ​ទេ ចង់​នៅ​បួន​ឆ្នាំ​ទៀត​

[Copy link]
397899 0
Share
wenger21.jpg

លោក Arsene Wenger ចង់​បន្ត​ការដឹកនាំ​របស់គាត់រ​ហូត​ដល់​វ័យ ៧០​ឆ្នាំ ហើយ​ទទួលស្គាល់ថា គាត់​សង្ឃឹម​នឹង​អាច​រក​តំណែង​ជើងឯក​បាន​នៅឯ​ទឹកដី Emirates ។​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ នឹង​ផុត​សុពលភាព​ស្នាក់នៅ នៅ​ខែមិថុនា​ខាងមុខនេះ ហើយ​គាត់​ពិតជា​ស្ថិតនៅក្រោម​សម្ពាធ​ដ៏​ខ្ពស់​ក្នុង​ការចុះ​ចេញពី​តំណែង​របស់គាត់​នៅឯ​ក្លឹប បន្ទាប់ពី​ទទួលរង​លទ្ធផល​បរា​ជ័យ​ដ៏​អាម៉ាស់ ៥-១ ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League នៅឯ​ទឹកដី​របស់​ក្រុម Bayern Munich ។
​Arsenal ក៏មាន​ពិន្ទុ​ឃ្លាត​ដល់​ទៅ ១០​ពិន្ទុ​ផងដែរ​ពី​កំពូល​តារាង​តោ​ខៀវ Chelsea ហើយ​បច្ចុប្បន្ន​ភាពចលាចល​ក្នុងចំណោម​អ្នកគាំទ្រ​របស់​ក្លឹប​អំពី​កង្វះ​នៃ​ភាព​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់ Wenger បាន​កើតឡើង​យ៉ាងគំហុគ​គួរឱ្យកត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​កាំភ្លើង​ធំ​នឹង​ជា​ក្លឹប​ដែលមាន​ភាគរយ​ឡើង​ខ្ពស់​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្នុងស្រុក FA Cup ក្រោយ​ពួកគេ​ត្រូវបាន​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ជាមួយនឹង​ក្រុម​មកពី​លី​ក​មិនមែន​អាជីព Sutton United នា​ថ្ងៃ​ចន្ទ​ស្អែក​នេះ ប៉ុន្តែ​ប្រសិនបើ​លោក Wenger ថ្លោះធ្លោយ​សម្រាប់​ការប្រកួត​នេះ វា​នឹង​ជា​រឿង​ដ៏​ពិបាក​នឹង​ធានា​បំផុត​សម្រាប់​តំណែង​របស់គាត់​។​

ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal រូបនេះ បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការធ្វើ​ត្រាប់​តាម​ភាពជោគជ័យ​របស់​អតីត​វីរបុរស​របស់​ក្រុម​បិសាច​ក្រហម Manchester United លោក Sir Alex Ferguson ដោយ​គាត់​បាន​បញ្ជាក់ថា "​ប្រហែលជា​ខ្ញុំ​អាចធ្វើ​រឿងនេះ​បន្ថែម​បួន​ឆ្នាំ​ទៀត ច្រើនជាង​នេះ ប្រហែលជា​តិចជាង​នេះ​។

ខ្ញុំ​មិនដឹង​ឡើយ​។ ខ្ញុំ​មិនមែន​ធ្វើការ​គំរាម​អំពី​ការចាកចេញ​ទេ​។ ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​គឺ​តែងតែ​ជាការ​ដឹកនាំ Arsenal ។ ខ្ញុំ​បានបង្ហាញ​ពី​រឿង​ទាំងនោះ​ពេញ​មួយ​ឆាកជីវិត​របស់ខ្ញុំ​ជាមួយ​ក្លឹប​"​។​"Alex Ferguson ជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដទៃទៀត​ក្នុង​ជីវិត ហើយ​គាត់​គឺ​ពិត​ជាមាន​វ័យចាស់​ជាង​វ័យ​ដែល​ខ្ញុំ​មាន​ថ្ងៃនេះ​។

គាត់​មាន​វ័យចាស់​ជាង​ខ្ញុំ​បួន​ឆ្នាំ ហើយ​គាត់​បាន​ចូលនិវត្តន៍​ក្នុង​វ័យ ៧១ ហើយ​ខ្ញុំ​មាន​វ័យ ៦៧ ហើយ​ឥឡូវ​"​។​"​ត្រង់ចំណុច​នេះ គ្រប់គ្នា​គឺ​ខុសៗ​គ្នា​។  Alex Ferguson ជា​អ្នកចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​សឹង​មិន​គួរឱ្យ​ជឿ ហើយ​ខ្ញុំ​មិនទាន់​ស្ថិតនៅ​ដំណាក់កាល​ដូច​គាត់​ទេ​"៕

ប្រភព៖ khmerread

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top