Facebook Twitter Google+ Share

ស្រមៃ​ សួន​ ប្ដេជ្ញា​យក​មេដាយ​ជូន​កម្ពុជា នៅ​ស៊ីហ្គេម​ ២០១៧​

[Copy link]
400970 0
Share
កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​​កម្ពុជា​ ស្រមៃ​ សួន​ បាន​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​លទ្ធផល​​ល្អ​​ក្នុង​​​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ​ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី១៩​ ខែ​សីហា​ ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​ម៉ាឡេស៊ី។​

SromaiSoun-A1_large.jpg
កីឡាករ ស្រមៃ​ សួន​

ស្រមៃ​ សួន​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​កំពុង​​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ខ្លា​បំផុត​​នៅ​ពេល​សហព័ន្ធ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​ជាតិ។​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម២០១៧នេះ​​ វា​ខុស​ប្លែក​ពី​ពេល​មុនៗ​ ដោយ​លើក​នេះ​ ស្រមៃ​ សួន​ ទៅ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​ កាល​ពី​មុន​ចេញ​ទៅ​ប្រកួត​ក្នុងគីឡូ​៥៦​ ប៉ុណ្ណោះ។ វា​ពិបាក​សម្រាប់កីឡាករមួយនេះ ត្រូវ​សម្រក​ទម្ងន់​ឲ្យ​គ្រប់​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួនមិន​មាន​កម្លាំង​គ្រប់គ្រាន់។​ ដល់​ពេល​ប្រកួត​ក្នុង​ទម្ងន់​ ៦០​គីឡូក្រាម​ ដូច​នេះ​ធ្វើ​ឲ្យ​រូប​គេ​​​​មាន​កម្លាំង​ពេញ​តែ​ម្ដង​។

Sro-Meysoun-B(1)_large.jpg
កីឡាករ ស្រមៃ​ សួន​

កីឡាករ​សកល​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​និយាយ​ពី​សមត្ថភាព​របស់​កីឡាករ​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​វិញ​នោះ​ វា​មិន​សូវ​ជា​ខុស​គ្នា​នោះ​ទេ។​ សំខាន់​បំផុត​ទី១​គឺ​កម្លាំង​ ឯ​បច្ចេកទេស​គឺ​ប្រហាក់ប្រហែល​គ្នា​ ដូច​នេះ​អញ្ចឹង​បាន​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​រូប​នេះ​ ខំ​ប្រឹង​ពង្រឹង​កម្លាំង​ស៊ុហ្វ​។​ស្រមៃ​ សួន​ ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​​បាន​ជាប់​ជា​ជម្រើស​ជាតិ​ខាង​ប្រដាល់​សកល​ដើម្បី​ចូល​ហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​​នៅ​ម៉ាឡេស៊ី។​

ជម្រើស​ជាតិ​ប្រដាល់​សកល​រូប​នេះ​ ធ្លាប់​ចូល​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ពីរ​លើក​មក​ហើយ​គឺ​ប្រទេស​ភូមា​ និង​សិង្ហបុរី​ ហើយ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​ផង​ដែរ។​ ស៊ីហ្គេម​ លើក​ទី​២៩​ នេះ​នឹង​ចាប់​ផ្ដើម​ឡើង​នា​ថ្ងៃ​ទី១៩​ រហូត​ដល់​ថ្ងៃ​ទី៣១​ ខែ​សីហា​ ឆ្នាំ​ ២០១៧៕​

អត្ថបទ៖ នួន ស៊ីណា​
ប្រភព៖ sabaynews
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top