• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

រឿងខ្លីអប់រំ​ ៖ មិនត្រូវអស់សង្ឃឹម

[Copy link]
404686 0
Share
When-You-Want-to-Give-Up-6-1068x712.jpg

នៅថ្ងៃមួយខ្ញុំបានសម្រេចចិត្តចាកចេញពីកាងាររបស់ខ្ញុំ ហើយមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផងដោយសារតែបញ្ហាមួយចំនួនខ្ញុំបានចាកចេញពីការងារ ពីគ្រួសារ ពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន។ ហើយខ្ញុំបានរត់ចូលទៅក្នុងព្រៃជ្រៅមួយហើយបានជួបជាមួយនិងព្រះជាម្ចាស់ ហើយខ្ញុំបានសួទៅកាន់ព្រះជាម្ចាស់ថា”តើព្រះអង្គមាននូវហេតុផលណាមួយដែលអាចអោយខ្ញុំមិនចាកចេញពីអ្វីទាំងអស់នោះដែឬទេ?”

ព្រះជាម្ចាស់បានឆ្លើយ” សូមអ្នកក្រលែកមើលជុំវីញនេះទៅមើល,តើអ្នកបានឃើញផ្កានិងឬស្សីទាំងនោះដែរឬទេ?

ខ្ញុំបានតបទៅព្រះជាម្ចាស់ថា “ខ្ញុំពិត​ជា​ឃើញ​ពួកវា”

ព្រះជាម្ចាស់បានឆ្លើយ “នៅពេលដែលខ្ញុំបានដាំផ្កានិងឬស្សីទាំងនេះខ្ញុំបានថែទាំវាយ៉ាងយកចិត្តទុកដាក់បំផុត,ខ្ញុំបានដាក់វាអោយត្រូវកំដៅថ្ងៃនិងផ្តល់ទឹកអោយពួកវាបានគ្រប់គ្រាន់ល្អណាស់។ ផ្កានោះគឺមានការលូតលាស់យ៉ាងឆាប់រហ័ស ហើយស្លឹកបៃតងរបស់វាគឺមានព៌ណដ៏ស្រស់បំព្រងស្អាតណាស់, ដោយឡែកឬស្សីគឺនៅតែមិនសូវលូតលាស់ល្អ។ប៉ុន្តែខ្ញុំមិនបានយកវាចេញនោះទេ។ នៅឆ្នាំទី២ ផ្កាគឺកាន់ស្អាត់និងគួអោយចាប់អារម្មណ៍ខ្លាំងណាស់។ ហើយដើមឬស្សីនៅតែមិនសូវលូតលាស់ដដែលតែខ្ញុំមិនបានយកវាចេញនោះទេ។ នៅឆ្នាំទី៣នឹងទី៤ ដើមឬស្សីគឺនៅតែមិនសូវលូតលាស់បានល្អប៉ុន្តែខ្ញុំនៅតែថែទាំវាដដែល។

ដល់ពេលចូលដល់ឆ្នាំទី៥ពន្លកដ៏តូចបានលេចចេញរូបរាងឡើង។ហើយខ្ញុំបានប្រៀបធៀបផ្កាជាមួយនិង ឬស្សី ហើយផ្កាមើលទៅហាក់ជាតូចជាងឬស្សី ៦ខែក្រោយមកឬស្សីលូតបានដល់ទៅ១០០ហ្វីតពិតជាមិនគួអោយជឿរ។

ខ្ញុំបានចំណាយ ៥ ឆ្នាំដើម្បីដាំនិងថែទាំពួកវាយ៉ាងយកចិត្តទុកដាក់ដូចនេះខ្ញុំនិងមិនអោយអ្វីដែលខ្ញុំបានធ្វើនេះបានបង់ដោយឥតប្រយោជន៍នោះទេ។

ព្រះជាម្ចាស់បានសួខ្ញុំថា ” កូនសម្លាញ់, តើកូនដឹងទេថា ទាំងអស់នេះវាបានកើតឡើងដោយការខិតខំប្រឹងប្រែង​?” ចូរកូនកុំធ្វើការប្រៀបធៀបខ្លួនឯងជាមួយនិងអ្នកដ៏ទៃ, ដើមឬស្សីគឺមានលក្ខណៈខុសពីដើមផ្កា។ ឬស្សីនិងផ្កាបានធ្វើអោយព្រៃនេះមានសម្រស់ស្អាតដូចនេះអ្វីដែលកូនបានព្យាយាមវានិងមករកកូនមិនខាន។

ព្រះជាម្ចាស់បានបន្ថែម​ថា “អ្នក​នឹង​លូត​ឡើងខ្ពស់”

ខ្ញុំបានសួទៅកាន់ព្រះអង្គថាតើខ្ញុំអាចខ្ពស់ដល់ណាទៅ?។

តើដើមឬស្សីនេះអាចខ្ពស់បានដល់ណា? ព្រះអង្គបានសួរត្រលប់មកវិញ។

ខ្ញុំក៏បានឆ្លើយថា វាអាចខ្ពស់តាមដែលវាអាចធ្វើបាន។

ហើយព្រះជាម្ចាស់ក៏បានឆ្លើមកខ្ញុំថា កូនក៏ដូចជាឬស្សីនេះដែរ។

ហើយខ្ញុំក៏បានដើរចេញពីព្រៃនិងបានចងចាំរឿងរ៉ាវទាំងអស់នោះជារៀងរហូត។

ដូចនេះអ្នកមិនត្រូវប្រៀបធៀបខ្លួនអ្នកជាមួយនិងនរណាម្នាក់នោះទេ ហើយក៏មិនត្រូវអស់សង្ឃឹមដែរ អោយតែប្រឹងតស៊ូនិងមិនបោះបង់យូឆាប់គងមបានសម្រេច។ មិនត្រូវអស់សង្ឃឹមចំពោះខ្លួនឯង Do not give up

ប្រភព ៖ Jongdeng.net
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top