• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

របៀប Save ​និង Share ​ទីតាំង​លើ Google Maps ងាយស្រួល​បើក​មើល​ពេល​ក្រោយ​មិន​ខ្លាច​វង្វេង

[Copy link]
410803 0
Share


main-3.png


កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Google បាន​ណែនាំ​វិធីសាស្ត្រ​ថ្មី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ សម្រាប់​ឆែក​មើល​ផែនទី​ពេល​ក្រោយៗ ក៏​ដូច​ជា​ចែករំលែក​ដល់​មិត្តភ័ក្ដិ នោះ​គឺ​ការ​ប្រើ​មុខងារ បង្កើត​បញ្ជី​ទីតាំង​ដែល​បាន Save (Creating Lists) ​នៅ​លើ Google Maps។ ចង់​ដឹង​ធ្វើ​យ៉ាងណា​ខ្លះ សូម​អនុវត្ត​ជាមួយ​គ្នា​ដូច​ខាង​ក្រោម៖


+Creating Lists


Google-Map-Lists-521x500.jpg


​ដើម្បី​បង្កើត List ​នៅ​ក្នុង Google Maps ​អ្នក​ត្រូវ​បើក​កម្មវិធី នៅ​លើ iOS ​ឬ​ទូរស័ព្ទ Android។ ដំណាក់កាល​នៃ​ការ​ប្រើ​របស់​វា​គឺ ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងពីរ។ ប៉ុន្តែ​មុខងារ Creating List ​មិន​មាន​នៅ​លើ Browser នោះ​ទេ។


*ការ​អនុវត្ត៖

ស្វែងរក​ទីតាំង​ដែល​អ្នក​ចង់​បញ្ចូល ​ទៅ​ក្នុង​បញ្ជី List ​រួច​ហើយ​ចុច​ប៊ូតុង Save។ អ្នក​ក៏​អាច​ជ្រើសរើស​ទីតាំង​ដែល​មាន​ក្នុង​បញ្ជី pre-existing ដូច​ជា Favorites, Want to Go និង Starred Places ឬ​អ្នក​អា​បង្កើត​ឈ្មោះ​បញ្ជី​ផ្ទាល់​ខ្លួន​ក៏​បាន។


ប្រសិន​អ្នក​ជ្រើសរើស​បញ្ជី​ថ្មី អ្នក​ត្រូវ​បញ្ចូល​ឈ្មោះ រួច​រក្សា​ទុក​វា ដើម្បី​អាច​បើក​មើល​បញ្ជី​នេះ​ឡើង​វិញ​នៅ​ពេល​ក្រោយ។


+Sharing Lists


ShareGoogleMaps-562x500.jpg


​អ្នក​អាច​ចូល​ទៅ​កាន់ List ដែល​អ្នក​បាន​បង្កើត ដោយ​ស្វែងរក​ចុច​ត្រង់​ឃ្លា Your Place ​នៅ​ក្នុង Google Maps ហើយ​ចុច​លើ​តាប SAVED ​នោះ​អ្នក​នឹង​ឃើញ​បញ្ជី pre-existing ​ក៏​ដូច​ជា personal list ដែល​អ្នក​បាន​បង្កើត និង save ទីតាំង​បញ្ចូល​ក្នុង​នោះ​មិន​ខាន។ លក្ខណៈ​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក ក្នុង​ការ​បើក​មើល​ទីតាំង​ដែល​បាន save ទុក លើក​ក្រោយ ជា​ពិសេស​សម្រាប់​អ្នក​ដើរ​ឆ្ងាយ នឹង​ងាយស្រួល​ចំណាំ​ផ្លូវ ចំណាំ​ទីតាំង​នៅ​លើ​ផែនទី។


ប្រសិន​ចង់​ចែករំលែក​ទីតាំង​ដែល​បាន Save នោះ​ត្រូវ​ចុច​លើ​ពាក្យ Share List ​ប្រសិន​ចង់ Share ជា​បណ្ដុំ​ទីតាំង ហើយ​ចុច​រូប​សញ្ញា​ Share ប្រសិន​ចង់ Share តែ​ទីតាំង​ណាមួយ ​នោះ Google Maps នឹង​បង្កើត​ចេញ​នូវ Link មួយ​ដើម្បី​អ្នក​អាច share ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​បាន។ អ្នក​អាច Share ​ទៅ​កាន់ message, email ​ក៏​ដូច​ជា share ទៅ​បណ្ដាញ​សង្គម​ផ្សេងៗ​ក៏​បាន។



ប្រភព៖ Biz


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top