Facebook Twitter Google+ Share

​រឿង​ ៤​យ៉ាង​ ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​និយាយ​កុហកអំពី​​ប្រធាន​បទ​​​​ "លុយ​"

[Copy link]
409592 0
Share
1-17.jpg

លុយ គឺពិតជាសំខាន់ខ្លាំង​ណាស់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែរាល់​ពេល​ដែល​ពួក​គេ​និយាយពួក​គេ​ច្រើន​តែ​កុហក​ខ្លួន​ឯងដូចជា​ចំណូល​លុយ​ដែល​ពួក​គេ​នឹង​រក​បាន​ និង​ចំនួន​លុយ​ដែល​ពួក​គេ​នឹង​សង​អ្នក​ដទៃ ។ ខាង​ក្រោម​នេះ​អ្វីដែល​មនុស្ស​មួយចំនួនចូល​ចិត្ត​កុហក​ខ្លួន​ឯង​អំពី​លុយ៖

១. លុយ​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​
គេ​និយាយ​ថា "លុយនាំ​មក​នូវ​គ្រោះ​មហន្តរាយ​" ។ បញ្ហា​ គឺ​ថា​តើ​មនុស្ស​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​ទទួល​បាន​លុយ ។ ការ​ស្រឡាញ់​លុយ​ អាច​នាំ​មនុស្ស​ឲ្យ​ធ្វើ​នូវ​សកម្មភាព​ដែល​ខុស​នឹង​ច្បាប់ ដូច្នេះហើយមិនចាំបាច់ចង់បានច្រើននោះទេ ។ តាមពិតទៅលុយមិនអាក្រក់នោះទេ ប៉ុន្តែមនុស្សទេដែលប្រើវិធីខុសក្នុងការធ្វើយ៉ាងណាឲ្យតែបានលុយ ។

២. មាន​ពេល​ច្រើន​ទៀត​ក្នុង​ការ​សន្សំ​លុយ
ការ​សន្សំ​លុយ​ គឺ​ពិបាក​ខ្លាំងណាស់ តែបើចាយវិញងាយមិនបាំនិយាយនោះទេ ។ យើង​ច្រើន​តែ​កុហក​ខ្លួន​ឯង​ថា​នឹង​មាន​ពេល​ច្រើន​ទៀត​សម្រាប់​សន្សំ​លុយ ប្រសិន​ជា​អ្នក​មិន​ចាប់​ផ្តើម​សន្សំ​លុយ​ពី​ឥឡូវ​នោះ​ទេអ្នក​អាចប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​អនាគត ។

៣. អ្នក​អាច​ចំណាយ​វា​បាន
មិន​ថា​ខ្លួន​អ្នក​ចំណាយ​លុយ​អស់​ច្រើន​ប៉ុន្មាន​នោះ​ទេ អ្នក​ច្រើន​តែ​ប្រាប់​ខ្លួន​ឯង​ថា​ "មិន​អី​នោះ​ទេ" ។ យើង​ទិញ​ទំនិញ​ថ្មី​ៗ​ និង​ទំនើប​ៗ ហើយ​ញាំ​ក្រៅ​រាល់​ថ្ងៃ ។ ការ​កុហក​ខ្លួន​ឯង​អំពី​ការ​ចំណាយ​ប្រហែល​ជា​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​វា​នឹង​នាំ​បញ្ហា​ដល់​អ្នក​នា​ពេល​ក្រោយ ។

៤. មិន​លាឈប់​ពី​ការងារ
មនុស្ស​ជា​ច្រើន​គិត​ថា​ខ្លួន​ឯង​នឹង​ធ្វើ​ការ​រហូត​ដល់​អាយុ​ ៧០​ឆ្នាំ ។ ប៉ុន្តែតាម​ការ​ពិត​ គឺ​ថា​អ្នក​នឹង​លាឈប់​ពី​ការងារ​មុន​ពេល​ដែល​អ្នក​គិត​ទៅ​ទៀត ។ ប្រសិន​ជា​អ្នក​មិន​មាន​លុយ​សន្សំ​នោះ​ទេ អ្នក​នឹង​ជួប​បញ្ហា​ជា​មិន​ខាត ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top