Facebook Twitter Google+ Share

គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ ចំនួន ៥៣៤០​ខ្នង ​ស្ថិត​តាម​ផ្លូវជាតិលេខ៥​

[Copy link]
409781 0
Share
House.jpg

កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៧ កន្លងទៅនេះក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាងអគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំដែនដីនគរូប​នីយកម្ម និង​សំណង់ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់ ។

អនុស្សរណៈ​យោគ​យល់គ្នានេះធ្វើលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ន៍គម្រោង​លំនៅដ្ឋានមាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋទូទៅដែល​មាន​ប្រាក់ចំណូល​ទាប និង​​មធ្យម និង​ជនងាយ​រងគ្រោះនៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងត្រូវទទួលខុសត្រូវក្នុងការចាត់ចែងរៀបចំ និងចាប់ផ្តើមដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យនេះនៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ។ ហើយនេះក៏ជាគម្រោងតម្លៃសមរម្យលើ​កទីមួយរបស់ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅក្នុងប្រទេសកម្ពុជាផងដែរ ។​ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប មានបទពិសោធន៍ក្នុងការសាងសង់ជាច្រើនឆ្នាំ និងបានបញ្ចប់គម្រោងជាច្រើននៅកម្ពុជាដូចជា Toul Kork Warehouse, គម្រោង Town Houses- Mekong,​ គម្រោង Mekong View Tower និងមានគម្រោងផ្សេងៗទៀត ។

គម្រោងលំនៅដ្ឋាននេះមានចំនួនសរុប ៥៣៤០​ខ្នង ដែលចែកចេញជា ២ទំហំ ផ្សេងគ្នាគឺប្រភេទ​លំនៅដ្ឋាន​ទំហំ​ ៥,១ម x ១៣ម ចំនួន ៨៦៤ខ្នង និង​ប្រភេទ​លំនៅដ្ឋាន ៥,១ ម x ៧,២ម ចំនួន ៤៤៧៦ខ្នង ។ រីឯគម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយដែលមានចម្ងាយ ១៧គីឡូម៉ែត្រ ពីក្រុងភ្នំពេញ បានបើកដំណើរការការដ្ឋានសាងសង់របស់ខ្លួនកាលពីថ្ងៃទី​៧​ ខែមករា ឆ្នាំ២០១៧​ កន្លងទៅ ។

គម្រោងនេះបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២០​ហិកតា ។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅមានទំហំ ១០​ហិកតា ហើយដីសម្រាប់សាងសង់ជាផ្លូវថ្នល់ និងសួនកម្សាន្តមានទំហំជាង ៧ហិកតា ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយនេះ ត្រូវសាងសង់ឡើងចំនួន ២,៤០០ខ្នង សម្រាប់អ្នកមានប្រាក់ចំណូលទាប និងមធ្យមចាប់ពី ២៥០​ដុល្លារ ទៅ ៥០០ដុល្លារ ក្នុងមួយខែ ។ ហើយតម្លៃផ្ទះក្នុងមួយខ្នងអាចមានតម្លៃចាប់ពី ២០,០០០ដុល្លារ ទៅដល់ ២៥,០០០ ដុល្លារ ។ សូមរំលឹកផងដែរថាចំណែកឯគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យថ្មីចុងក្រោយនេះមិនទាន់បានបញ្ជាក់អំពីតម្លៃលក់ជាសាធារណៈនៅឡើយទេ ។

សរុបសេចក្តីមក​ទាំងគម្រោងលំនៅដ្ឋានតម្លៃមធ្យមលើកទីមួយ​​ និងគម្រោងថ្មីនេះ គឺមានគោលបំណងក្នុងការផ្តល់លំនៅដ្ឋានសមរម្យមួយសម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកដែលមានកម្រិតជី​វភាពមធ្យម​ ៕

ផ្ដល់​សិទ្ធ៖ realestate.com.kh
ប្រភព៖ Business Khmer.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top