Facebook Twitter Google+ Share

អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះទីផ្សារការិយាល័យក្នុងឆ្នាំ២០១៧

[Copy link]
410581 0
Share
Office.jpg

អគារ Exchange Square អភិវឌ្ឍន៍ដោយក្រុមហ៊ុន Hong Kong Land ដែលជាអគារការិយាល័យប្រភេទ A ថ្មីនឹងត្រូវបានសម្ពោធក្នុងទីក្រុងភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះដែរអ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា តម្រូវការទីផ្សារការិយាល័យនឹងកើនឡើងក្នុងឆ្នាំ២០១៧ នេះ ។

កញ្ញា អាន សុធីតា អគ្គនាយករបស់ក្រុមហ៊ុន CBRE Cambodia និងភ្នាក់ងារជួលសម្រាប់អគារ Exchange Square បាននិយាយថាអគារការិយាល័យដែលមានកម្ពស់ ២០ជាន់ នឹងបើកសម្ពោធជាផ្លូវការនៅដើមត្រីមាសទី១ ក្នុងឆ្នាំ២០១៧ នេះ ។ អគារនេះត្រូវបានបែងចែកជា ២ផ្នែក ទី១ មាន ៤ជាន់ សម្រាប់ហាងលក់រាយ និងហាងលក់ទំនិញ ដែលអគារការិយាល័យមានទំហំសរុប ១៨,០០០ម៉ែត្រការ៉េ ។

កញ្ញាបាននិយាយបន្តថា "ក្រុមហ៊ុនដែលបានអភិវឌ្ឍន៍ផែនការនេះ គឺជាក្រុមហ៊ុនជំនាញមួយ និងមានភាពជោគជ័យក្នុងវិស័យនេះរួចមកហើយ ដូច្នេះគឺមិនមានការព្រួយបារម្ភអំពីការប្រកួតប្រជែងឡើយ" ។ កញ្ញាបានបន្ថែមទៀតថា "គម្រោងនេះស្ថិតនៅទីតាំងល្អ ពីព្រោះវាស្ថិតនៅជិតទាំងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ" ។

អគារការិយាល័យ និងហាងលក់ទំនិញនៃអគារ Exchange Square មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ។

កញ្ញាបាននិយាយថារហូតមកដល់បច្ចុប្បន្ននេះ អគារត្រូវបានកក់អស់ប្រមាណ ៦០% រួមមានហាងទំនិញ និងការិយាល័យ ។ កញ្ញាបានបន្តថា "ទីផ្សារនៃអគារនឹងមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៧ ដោយសារមានអាជីវកម្មធំៗពង្រីកទីផ្សារ និងវិនិយោគិនអន្តរជាតិកំពុងឈានចូលក្នុងប្រទេសកម្ពុជា" ។

លោក ភិន ភារុន នាយកគ្រប់គ្រងទូទៅរបស់អគារកាណាឌីយ៉ាបាននិយាយថាតម្រូវការអគារការិយាល័យក្នុងចុងឆ្នាំនេះហាក់បីដូចជាមានតិចតួចបើធៀបទៅកាលពីដើមឆ្នាំ ។ ក៏ប៉ុន្តែរហូតមកដល់់ពេលនេះតម្រូវការការិយាល័យត្រូវបានគេមើលឃើញថាមានការកើនឡើង ១០% បើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ។ លោកនៅតែមានសុទិដ្ឋិនិយមថាក្នុងឆ្នាំនេះតម្រូវការអគារការិយាល័យនឹងកើនឡើងខ្ពស់ដូចដែលលោកបានឃើញមានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគក្នុងទីផ្សារកម្ពុជា ។

លោក​ ភារុន បាននិយាយថា "ចំពោះអគារការិយាល័យកាណាឌីយ៉ាមានការិយាល័យសរុបប្រហែល ១៧,០០០ម៉ែត្រការ៉េ ហើយអត្រាជួលកន្លងមកនេះមានប្រហែល ៩០% ។ ការិយាល័យក្នុងអគារកាណាឌីយ៉ា គឺគិតចាប់​ពីជាន់ទី១៦ ទៅជាន់ទី២៧ និងជាន់មួយចំនួនទៀតនៅផ្នែកខាងក្រោម" ។ លោកបាននិយាយថាការិយាល័យនេះត្រូវបានជួលក្នុងតម្លៃ ២៥ដុល្លារ បូកនឹងតម្លៃសេវាកម្មគ្រប់គ្រង ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ។

អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ VTRUST PROPERTY Co, Ltd លោក ហុក ម៉េងហ៊ាង បាននិយាយថាតម្រូវការការិយាយល័យក្នុងឆ្នាំនេះត្រូវបានគេមើលឃើញថាពិតជាមានការកើនឡើងយឺតបើធៀបទៅដើមឆ្នាំកន្លងទៅ ។ ក៏ប៉ុន្តែកន្លងមកនេះតម្រូវការអគារការិយាល័យក្នុងអគារ VTRUST TOWER ត្រូវបានគេមើលឃើញថាបានកើនឡើងប្រហែល ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ។ លោកបានបន្ថែមថាអគារ VTRUST TOWER មានកម្ពស់ ១៥ជាន់ ហើយមានទំហំសរុបប្រមាណ ១៨,០០០ម៉ែត្រការ៉េ ដែលមានតម្លៃចាប់ពី ១៦ ទៅ ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បូកនឹងតម្លៃសេវាគ្រប់គ្រង ៤ដុល្លារ ឬច្រើនជាងនេះ ។

លោកបាននិយាយទៀតថា​ "សម្រាប់ឆ្នាំ២០១៧លោកមានសុទិដ្ឋិនិយមអំពីតម្រូវការអគារការិយាល័យហើយខ្ញុំរំពឹងថាអត្រាជួលនឹងកើនឡើងដល់ ៩០%" ។

ប្រភព៖ Business Khmer.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top