Facebook Twitter Google+ Share

កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឬស្សីកែវ

[Copy link]
409844 0
Share
Russei-Keo-1.jpg

ខណ្ឌឬស្សីកែវ ត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងតម្រូវការ និងការផ្គត់ផ្គងលំនៅដ្ឋានដែលធ្វើឱ្យខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានដ៏សំខាន់ក្នុងឆ្នាំ២០១៦ ។ នេះគឺព្រោះតែការពង្រីកក្រុងនៃតំបន់ជាយក្រុងជាច្រើនដើម្បីឱ្យឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនដែលបានកើនក្នុងទីក្រុង ។

ក្នុងឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថាមានការកើនឡើងយូនីតលំនៅដ្ឋានជាង ១,១៧៤យូនីត ក្នុងខណ្ឌឬស្សីកែវដែលផ្ទះទាំងនោះភាគច្រើន គឺផ្ទះអាជីវកម្ម ។ វាត្រូវបានគេសន្និដ្ឋានថាប្រហែល ៩៦.៧ភាគរយ ឬស្មើ ១,១៣៥យូនីត នៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋាន នេះបើយោងតាមរបាយការណ៏វាយតម្លៃរបស់ក្រុមហ៊ុន VTrust ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ។ របាយការណ៍ក៏បង្ហាញដែរថាផ្ទះវីឡាជាប់គ្នាត្រូវបានគេមើលឃើញថាមានប្រហែល ១០.២% ឬស្មើ (២៧៩យូនីត) ខណៈដែលផ្ទះវីឡាទោលមានប្រហែល ២% ឬស្មើ (៥៤យូនីត) នៃផ្ទះដែលបានសាងសង់រួចទាំងអស់ក្នុងឆ្នាំដដែលនោះ ។

ក្នុងរបាយការណ៍ក៏បានបង្ហាញក្នុងឆ្នាំ២០១៦ ថាសង្កាត់ច្រាំងចំរេះទី១ មាន ២១% ឬស្មើប្រហែល ២,៥៤៤យូនីត នៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានសរុបសង្កាត់ច្រាំងចំរេះទី២ មានប្រហែល ៤% ឬស្មើ ៤៦៤យូនីត សង្កាត់គីឡូម៉ែត្រលេខ៦ មានប្រហែល ២៥% ឬស្មើ ៣,០៨៥យូនីត សង្កាត់ឬស្សីកែវ មាន ២៩% ឬស្មើ ៣,៥៧៤យូនីត សង្កាត់ស្វាយប៉ាកមាន ៥% ឬស្មើ ៥៩៧យូនីត និងសង្កាត់ទួលសង្កែមាន ១៦% ឬស្មើ ២,០០៤​យូនីត ។

របាយការណ៍បង្ហាញថា "បច្ចុប្បន្នខណ្ឌឬស្សីកែវ មានលំនៅដ្ឋានផ្គត់ផ្គង់សរុបប្រហែល ១២,២០០នៃយូនីត ជាប់ដីសរុបដែលស្មើ ៨៦% បានសាងសង់រួច ហើយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុងការសាងសង់ក្នុងសង្កាត់ផ្សេងៗគ្នា" ។

លោក ហ៊ឹម សីហា នាយកគ្រប់គ្រងនៃផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisal Co., Ltd បាននិយាយថាចំនួនសរុបនៃយូនីតដែលបានលក់រួចរាល់ហើយមានប្រហែល ៨៤% ហើយយូនីតដែលនៅសេសសល់កំពុងតែដាក់លក់ក្នុងទីផ្សារ ។

លោកសីហា បាននិយាយថា "ទីផ្សារលំនៅដ្ឋានជាប់ដីក្នុងខណ្ឌឬស្សីកែវ បានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ ។ មានការផ្គត់ផ្គង់លំនៅដ្ឋានប្រហែល ១,៦០០យូនីត ក្នុងទីផ្សារជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ មកនេះ ។ ក្នុងពេលឆាប់ខាងមុខនេះនឹងមានយូនីតលំនៅដ្ឋានប្រហែល ២,៨០០ ទៅ ៣,៣៨០​យូនីត នឹងសាងសង់រួចក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ នេះ" ។

ការស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust បានរកឃើញថាតម្លៃជាមធ្យមចំពោះផ្ទះអាជីវកម្មក្នុងខណ្ឌឬស្សីកែវ មានប្រហែល ១៦១,១០០ដុល្លារ ក្នុងមួយយូនីត ហើយតម្លៃដែលត្រូវបានលក់ជាមធ្យមប្រហែល ១៥៥,៦០០ដុល្លារ ក្នុងមួយយូនីត ។ ចំពោះផ្ទះអាជីវកម្មវិញមានតម្លៃប្រហែល ១០៩,៨០០ដុល្លារ ក្នុងមួយយូនីត ហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ១០៥,៤០០ដុល្លារ ក្នុងមួយយូនីត ។ ចំពោះផ្ទះវីឡាភ្លោះមានតម្លៃជាមធ្យមប្រហែល ១៩៥,៧០០ដុល្លារ ក្នុងមួយយូនីត ហើយត្រូវបានលក់ជាមធ្យមក្នុងតម្លៃ ១៧៨,៨០០ដុល្លារ ក្នុងមួយយូនីត ។ ផ្ទះវីឡាទោលមានតម្លៃប្រហែល ៦៤៣,០០០ដុល្លារ ហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ៥៩៥,៥០០ដុល្លារ ក្នុងមួយយូនីត ។

លោក ច្រឹក សុខនីម អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Mekong បាននិយាយថាហេតុផលដែលទីផ្សារលំនៅដ្ឋាននៅតែកំពុងកើនឡើង ពីព្រោះតែទីផ្សារមួយនេះត្រូវបានគាំទ្រដោយវិស័យធនាគារ ។ តម្រូវការទីផ្សារត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងសម្រាប់អ្នកដែលមានគ្រួសារថ្មីថ្មោង និងអ្នកមានប្រាក់ចំណូលមធ្យមផងដែរ ។

លោក សុខនីម បានមានប្រសាសន៍ថា "ដោយសារតែខណ្ឌឬស្សីកែវស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរាជធានី ដូច្នេះហើយបានជាខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងសំខាន់ដែលអ្នករស់នៅទីនោះអាចប្រកបអាជីវកម្មក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មបានយ៉ាងងាយស្រួល នេះបើធៀបទៅខណ្ឌផ្សេងទៀតនៅភាគខាងលិចនៃទីក្រុង" ។

បុរីប៉េងហួត បុរីពីភពថ្មី និង បុរី រិទ្ធិ គឺជាទីផ្សារដ៏ធំទី២ ក្នុងខណ្ឌមួយនេះមានប្រហែល ៩.១% ៨.៩% និង៨.៤% ជាមធ្យមមាន ១,១២០យូនីត ១,១០២យូនីត និង ១,៣៥​យូនីត ។ ជាងនេះទៅទៀតក្នុងខណ្ឌនេះមានគម្រោងជាច្រើនដែលមានតិចជាង ៤០០យូនីត ស្មើ ៣៩% ឬ ៤,៧៨៧យូនីត នៃការផ្គត់ផ្គងទីផ្សារលំនៅដ្ឋានសរុប ។ គម្រោង៨៤ នៃគម្រោងទាំងនោះត្រូវបានសាងសង់រួចរាល់ហើយខណៈដែលចេញរបាយការណ៍នេះ ។

ខណ្ឌឬស្សីកែវ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ ក្នុងទីក្រុងភ្នំពេញ ។ ខណ្ឌឬស្សីកែវ ត្រូវបានបែងចែកចេញជា ៦សង្កាត់ មានសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែ ។ សូមបញ្ជាក់ផងដែរថាខណ្ឌឬស្សីកែវបច្ចុប្បន្ន គឹជាខណ្ឌមួយដែលមានចំនួ​នប្រជាជនសរុបប្រមាណ ១៨០,០០០នាក់ ៕

ផ្ដល់​សិទ្ធ៖ realestate.com.kh
ប្រភព៖ Business Khmer.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top