• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

គន្លឹះថ្មី​ក្នុងការសាក​ថ្ម​ iPhone ដើម្បីឲ្យ​ពេញ​លឿន​

[Copy link]
410594 0
Share
ស្រប​ពេល​ដែល​ទូរសព្ទ​ Android ភាគ​ច្រើន​មាន​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ ប៉ុន្តែ​​មក​ទល់​ពេល​នេះ​លើ​ iPhone មិន​ទាន់​មាន​បច្ចេកវិទ្យា​នេះ​នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី​មាន​ល្បិច​មួយ​ចំនួន​អាច​ជួយ​សាក​បញ្ចូល​ថ្ម​ឲ្យ​ពេញ​បាន​លឿន។

+ប្រើ​ក្បាល​សាក​របស់​ iPad
ល្បិច​ដំបូង​គឺ​ប្រើ​ក្បាល​សាក​​របស់​ iPad ជំនួស​ឲ្យ​ក្បាល​សាក​សម្រាប់​ iPhone។ ​ក្បាល​សាក​របស់​ iPad គឺ​មាន​កម្រិត​ថាមពល​ ១២ វ៉ាត់; ២,១ អំពែ​ ប្រៀប​នឹង​ក្បាល​សាក​ iPhone មាន​ត្រឹម​ ៥ វ៉ាត់; ១ អំពែ​ ប៉ុណ្ណោះ។ Apple ក៏​មាន​ឯកសារ​បញ្ជាក់​ដែរ​ថា​​ការ​ប្រើ​ក្បាល​សាក​ ១២ វ៉ាត់​ជា​មួយ​ឧបករណ៍​ដទៃ​ដូច​ជា iPhone ឬ Apple Watch ​គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ ហើយ​វា​នឹង​ជួយ​​ឲ្យ​សាក​បញ្ចូល​ថ្ម​បាន​លឿន។

how-to-charge-your-iphone-faster.jpg

តាម​វិបសាយ​ 9to5Mac បញ្ជាក់​ថា​​​ដើម្បី​សាក​បំពេញ​​ iPhone 7 Plus ដោយ​ប្រើ​​ក្បាល​ថាមពល​ ៥ វ៉ាត់​ ត្រូវ​ប្រើ​ពេល​ប្រហែល​ ៣ ម៉ោង ប៉ុន្តែ​បើ​ប្រើ​ក្បាល​ ១២ វ៉ាត់​វិញ​ប្រើ​ពេល​ប្រហែល​ ២ ម៉ោង​ប៉ុណ្ណោះ។

+បើក​មុខងារ​ Airplane Mode
បើក​មុខងារ​ Airplane Mode នឹង​បញ្ឈប់​ដំណើរ​ការ​ត​ភ្ជាប់​ទាំង​អស់​រួម​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​, សេវា​ទូរសព្ទ, Wi-Fi ឬ Bluetooth ដែល​កាត់​ផ្ដាច់​ការ​ត​ភ្ជាប់​នេះ​​ក៏​ជា​ចំណែក​មួយ​ជួយ​​សាក​បញ្ចូល​ថាមពល​បាន​លឿន​ជាង​មុន។ ដើម្បី​បើក​មុខងារ​នេះ​អាច​​អូស​លើ​អេក្រង់​ទូរសព្ទ​របស់​អ្នក​ពី​ក្រោម​ឡើង​លើ​ រួច​ចុច​លើ​សញ្ញា​យន្តហោះ​ជា​ការ​ស្រេច៕

how-to-charge-your-iphone-faster.png

ប្រភព៖ Sabay

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top