• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

វិធីលាង​បន្លែ​ឱ្យ​អស់​ជាតិពុល​សម្រាប់​ចម្អិន

[Copy link]
403548 0
Share
images.jpg

ការ​ទិញ​បន្លែ​មក​ទទួលទាន​សូម​កុំ​គិត​ថា វា​គ្មាន​សារធាតុ​ពុល​នៅ​ជាប់​នឹង​បន្លែ ។ យក​ល្អ​គួរ​លាង​បន្លែ​ដោយ​ប្រើ​ទឹក​ថ្នាំ​សម្រាប់​លាង​នឹង​ជួយ​កាត់​បន្ថយ​ ជាតិពុល​ក្នុង​បន្លែ​នៅ​មុន​ពេល​ទទួលទាន ។ ខាង​ក្រោម​នេះ ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ក្នុង​ការ​ប្រើ​ទឹក​ថ្នាំ​សម្រាប់​លាង​ជម្រះ​បាន​ យ៉ាង​ងាយ​ដូច​ជា ៖ ទឹក​សាច់ជូ កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ដល់ ៩០​-​៩៥% ៖ យក​សាច់ជូ​១​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ពី​១៥​-​២០​លីត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈ​ពេល​ពី ១៥​-​២០​នាទី ក្រោយ​មក​លាង​ដោយ​ទឹក​ស្អាត​៣​-​៤​ដង ។ ទឹក​អំបិល ក៏​អាច​កាត់​បន្ថយ​ជាតិពុល​ក្នុង​បន្លែ​បាន​ពី​៦០​-​៧០%: ត្រូវ​យក​អំបិល​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​ស្អាត​៤​-​៥​លីត្រ រួច​យក​បន្លែ​មក​ត្រាំ​ទុក​រយៈ​ពេល​២០​នាទី បន្ទាប់​មក​លាង​ដោយ​ទឹក​ស្អាត​ពី​៣​-​៤​ដង ។ ទឹក​សូដ្យូម​ប៊ីកាបូណេត កាត់​បន្ថយ​ជាតិពុល​នៅ​ក្នុង​បន្លែ​បាន​ដល់​៩០​-​៩៥% ៖ យក​សូដ្យូម​ប៊ី​កាបូណេត​១​ស្លាបព្រា​បាយ​លាយ​នឹង​ទឹក​ស្អាត​២០​-​២៥​លីត្រ រួច​យក​បន្លែ​ទៅ​ត្រាំ​ទុក​រយៈ​ពេល​ពី​១៥​-​២០​នាទី បន្ទាប់​មក​លាង​ជាមួយ​ទឹក​ស្អាត​ចំនួន​ពី​៣​-​៤​ដង ៕ សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០១០  

ប្រភព ៖ ឈូកខ្មែរ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top