• sreymom
  • V2
  • sreymom
Facebook Twitter Google+ Share

លំ​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម​

[Copy link]
397338 0
Share

លំ​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម​

លំ​ហាត់ប្រាណ​សម្រាប់​អ្នកជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម​
               

      ថ្លើម មាន​មុខងារ​យ៉ាងសំខាន់​ជាច្រើន រួមមាន​ដូចជា​៖ ធ្វើការ​សំអាត​ជាតិពុល​នៅក្នុង​ឈាម និង លៃ​តម្រូវ កម្រិត​អរ​ម៉ូ​ន​អោយបាន​ត្រឹមត្រូវ​។ សក្តានុពលភាព​របស់​វា មាន​ឥទ្ធិពល​ទៅលើ ស្ថានភាព​ផ្លូវ​អារម្មណ៍ និង សកម្មភាព​ផ្លូវចិត្ត​។ នៅពេល​ដែល​ស្ថានភាព​ស្ត្រេ​ស​, ការ​មិនសូវ​ទទួលទាន​អាហារ ឬ ការទទួល​សុរា ឬ ថ្នាំ​ក្នុង កម្រិត​ច្រើន​ជ្រុល បានធ្វើការ​បំផ្លាញ​ដល់​ថ្លើម ដែល​នឹង​ធ្វើអោយ​សម្ថ​ភាព​របស់​វា ក្នុង​ការលាង​សំអាត​ឈាម នឹង​ត្រូវ​បាន​ចុះ​ថយ​។  ដំណើរ​ឈាម​រត់ នឹង​ហាក់​មាន​ភាព​ចង្អៀត ហើយ​សម្ថ​ភាព​ក្នុង​ការដឹកជញ្ជូន អុកស៊ីសែន និង សារធាតុចិញ្ចឹម ត្រូវ បាន​កាត់បន្ថយ ដែល​ជា​លទ្ធផល​ធ្វើអោយ ជាលិកា និង កោសិកា​របស់​សិរីរៈ មិន​បាន​ទទួល​សារជាតិ​ចិញ្ចឹម បាន​គ្រប់គ្រាន់​។ ភាព​អស់កំលាំង ,​ការចុះ​ខ្សោយ​នូវ​កម្រិត​ថាមពល​, សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ីត និង ការ​កើន​ទំងន់ ត្រូវបាន​ចុះថយ ទាំងអស់នេះ​គឺ​សុទ្ធតែ​សញ្ញា​នៃ ជំងឺ​ស្លាក់​ឈាម​នៅ​ក្នុង​ថ្លើម​។ ដោយយោង​តាម​វិធី​ព្យាបាល បែប​បុរាណ​ចិន ការធ្លាក់​ទឹកចិត្ត គឺជា​ការចង្អុលបង្ហាញ​ប្រាប់​មួយ​ពី ការរាំងស្ទះ​ថាមពល​របស់​ថ្លើម ហើយ​ទស្សនៈ​ទាំង​ពីរ​រវាង គ្រូពេទ្យ​ថ្នាំ​ចិន​បុរាណ និង អ្នក​ហាត់​ក្បាច់​យូ​ហ្គា បាន​ភ្ជាប់​ទំនាក់ទំនង​នៃ​ផល​ប៉ះពាល់​នៃ​ថ្លើម ជាមួយ នឹង​អារម្មណ៍​នៃ​កំហឹង​, ការ​តូចចិត្ត និង ភាព​សោកសៅ​។ ប៉ុន្តែ​ជា​សំណាងល្អ ថ្លើម​មាន​ថាមពល​ខ្លាំងក្លា ក្នុង​ការបង្កើត និង រក្សា មុខងារ​ប្រក្រតី​បាន​ឡើង​វិញ​។​

ហេតុអ្វី​បាន​ជា​ការធ្វើ លំ​ហាត់ប្រាណ​អាច​ជួយ​អ្នក​បាន​?
   មាន​មនុស្ស​ជាច្រើន ដែល​មាន​ជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម កំពុង​មាន​ភាព​ពិបាក​ជាមួយនឹង ស្ថានភាព​អស់កំលាំង រុំ​ា​រ៉ៃ ដែល​ហាក់​នឹង​អាច​ធ្វើអោយ ពួកគេ​មាន​ភាព​រុញ​រា ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការធ្វើ​សកម្មភាព​រាង​កាយ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង ភាព​អស់កំលាំង និង អារម្មណ៍​នៃ ភាពស្ពឹក​ណែន ដែល​កើត​រួម​មាន​ផង​ដែរ​ជាមួយនឹង ជំងឺ​ស្លាក់​ឈាម​ក្នុង​ថ្លើម​នេះ​។ ការ​ហាត់ប្រាណ អាចជួយ ជម្រុញ​អោយ​សុខភាព​ថ្លើម​មាន​ភាពប្រសើរឡើង ដោយ​ការធ្វើ​ចលនា​ទៅលើ​សាច់ដុំ​ពោះ និង សាច់ដុំ​សន្ទះ​ទ្រូង​។ នៅពេល​ដែល​សាច់ដុំ​សន្ទះ​ទ្រូង ត្រូវបាន​លាតសន្ធឹង​នៅក្នុង​ដើមទ្រូង វា​បាន​សង្កត់​ដល់​ប្រហោង​ពោះ​។  ចលនា​សង្កត់​ថ្នមៗ​ទៅលើ​ថ្លើម អាច​កើតមាន​ទៅតាម​ចលនា​ដកដង្ហើម​នីមួយៗ ហើយ​សកម្មភាព​ច្របាច់​របស់ សាច់ដុំ បាន​ភ្ញោ​ចដ​ល់​ដំណើរ​ឈាម​រត់ និង ប្រព័ន្ធ​ទឹករងៃ នៅក្នុង​ថ្លើម​។
     ការធ្វើសកម្មភាព ក្នុង​កម្រិត​ថាមពល​ខ្ពស់​មាន​ដូចជា ការរត់ និង លោត ដែល​កើតមាន​ផងដែរ ជាមួយនឹង​ការ ដកដង្ហើម​ចេញចូល​វែងៗ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ជា​ពិសេស​ចំពោះ ការ​ជម្រុញ​ដល់​ដំណើរការ នៃ​ការបញ្ចេញ កាកសំណល់​ចេញពី ក្នុង​ថ្លើម​។ ការ​ហែល​ទឹក ក៏បាន​ផ្តល់​គុណសម្បត្តិ​ផងដែរ ពីព្រោះ​វា​បាន​ប្រើ​នូវ​សាច់ដុំ​ទាំង អស់ និង រួមបញ្ចូល​ផងដែរ​នូវ ចង្វា​ក់ និង ចលនា​នៃ​ការដកដង្ហើម​។​

     យោង​តាម​ការព្យាបាលរ​បស់​គ្រូពេទ្យ​បុរាណ​ចិន សកម្មភាព​រូបរាងកាយ មានដូចជា ការហាត់​ក្បាច់​ថៃ​ឈិ និង គី​ហ្គុ​ង ឬ សកម្មភាព​លំ​ហាត់ប្រាណ​ណា ដែល​មាន​រួមបញ្ចូល​នូវ ការដកដង្ហើម​ចេញចូល​ជ្រៅៗ និង ការ​ទាញ សន្ធឹង​សាច់ដុំ គឺ​គួរតែ​ត្រូវបាន​អនុវត្ត​នៅក្នុង​ពេល​ព្រឹក​ព្រលឹម ដើម្បី​ធ្វើអោយ ដំណើរ​ឈាម​រត់ចេញ​ពី​ថ្លើម​បាន ស្រួល​។ ការ​បែកញើស បញ្ចេញ​ជាតិពុល​មក​ក្រៅ​ស្បែក ក៏​ជា​វិធី​មួយ​ដែល​អាច​ជួយ​អោយ សុខភាព​ថ្លើម​មាន​ភាព ល្អប្រសើរ​បាន​ផង​ដែរ​។ ក្រពេញ​ញើស​ដែល​មាន​នៅ​ក្រោម​ស្បែក បាន​ធ្វើការ​បញ្ចេញ​បាន​ពី ៥ ទៅ ១០​ភាគរយ​នៃ កាកសំណល់​មេ​តា​បូលិក​ទាំងអស់​។ ទម្រង់​ផ្សេងៗ​ជាច្រើន​នៃ​ក្បាច់​យូ​ហ្គា ដែល​មាន​ដូចជា ashtanga និង  Bikram  គឺ​សុទ្ធតែ​បាន​ជួយ​ធ្វើអោយ​ខ្លួន​ប្រាណ​របស់​យើង​បែកញើស ដើម្បី​ជួយ​ក្នុង​ការបញ្ចេញ​ជាតិពុល​ចេញ មក​ក្រៅ​ខ្លួន ។​

សកម្មភាព​ដែល​សាក​សម​បំផុត​មានដូចជា​៖
•​    ​លំ​ហាត់ប្រាណ បែប​ថៃ​ឈិ​។​
•​    ​លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង​។​
•​    ​លំ​ហាត់ប្រាណ បែប​យូ​ហ្គា​។​
•​    ​ការដើរ​។​
•​    ​ការ​ធាក់​កង​។​
•​    ​ការរត់​។​
•​    ​ការ​រាំ​។​
•​    ​ការ​លោត​នៅលើ សំណាញ់​យឺត​។​

តើ​អ្នក​គួរ​ធ្វើ​វា​អោយបាន​ញឹកញាប់​ប៉ុនណា ?
•​    ​ធ្វើ​វា​អោយបាន ៣០​នាទី នៃ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម អោយបាន​ជា​រៀងរាល់ថ្ងៃ គឺជា​ការ​ប្រសើរ បំផុត ក្នុង​ការជួយ​ជម្រុញ​ដល់​ការដកដង្ហើម​ចេញចូល អោយបាន​វែងៗ ដែល​វា​នឹង​ត្រូវការ​ធ្វើ​អោយ ប្រព័ន្ធ នៃ​ដំណើរ​ឈាម​រត់ និង ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ថ្លើម មាន​ភាពប្រសើរឡើង​។​
•​    ​ធ្វើការ​លោត​នៅលើ​សំណាញ់​យឺត អោយបាន ៥ ទៅ ២០​នាទី​ក្នុង​មួយថ្ងៃ​។​
•​    ​ធ្វើ​លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង និង ថៃ​ឈិ​អោយបាន​ជា​រៀងរាល់ថ្ងៃ​។​
•​    ​ធ្វើ​លំ​ហាត់ប្រាណ​យូ​ហ្គា បែប ashtanga និង  Bikram  អោយ​បាន​បី​ដង ក្នុង​មួយ​សប្តាហ៍ ។
           
                                                                                                       
                                 
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top