Facebook Twitter Google+ Share

បើឃើញសញ្ញាទាំងនេះ អាចចាត់ចូលជាប្រភេទ មនុស្សប្រុសមិនល្អ ដែល​​មនុស្ស​ស្រី​​​គួរ​ប្រយ័ត្ន

[Copy link]
398990 0
Share


7a292d8ed72ae7f54b1bad4da03549bb.jpg


មនុស្ស​ប្រុស​មួយ​ចំនួន​មិន​ដឹង​ឡើយ ថា​ខ្លួន​ឯង​ ស្ថិត​ក្នុង​ប្រភេទ​ដែល​គេ​ចាត់​ទុក​ជា​មិត្ត​ប្រុស​មិន​ល្អ ។ ហេតុនេះ​ ទើប​មនុស្យ​ប្រុស​មួយ​ចំនួន មិន​អាច​មាន​សង្សារ​មួយ​បាន​យូរ​នឹង​គេ​។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ប៉ាន់ស្មាន​​​ ខ្លួន​ឯង ៖


១. មាន​ប្រវត្តិ​ស្នេហា​ច្រើន​ពេក​៖ មនុស្ស​ស្រី​ពូកែ​ពិនិត្យ​ណាស់ បើ​អ្នក​មាន​ស្នេហា​ច្រើន​​ពេក កាល​ពី​មុន​នោះ នាង​នឹង​មិន​សូវ​ទុក​ចិត្ត​អ្នក​ថា​ជា​បុរស​ល្អ ប៉ុន្មាន​ទេ​។


២. ទម្លាប់​កុហក​ច្រើន​សារ​ពេក​៖ មនុស្ស​ដែល​មាន​ទម្លាប់​កុហក​គឺ​ពិបាក​ទុក​ចិត្ត​ណាស់ ហេតុ​នេះ បុរស​ដែល​ពូកែ​កុហក​គេ ភាគ​ច្រើន​ គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​មិត្ត​ប្រុស​មិន​ល្អ ។


៣. គ្មាន​ពេល​សម្រាប់​មិត្ត​ស្រី​សោះ​៖ អ្នក​ណា​ៗ ក៏​មាន​ពេល រវល់​ដែរ តែ​បើ​រវល់​សឹង​តែ​គ្មាន​ពេល​សម្រាប់​សង្សារ​ហើយ​នោះ តើ​អ្នក​ចង់​ឲ្យ​គេ​ទុកចិត្ត​ថា​អ្នក​នៅ​ស្រឡាញ់​គេ​ទៀត​ទេ?


៤. តែង​ឈ្លោះ​ទាស់ទែង​គ្រប់​ពេល​៖ វា​ជា​បញ្ញា​ធំ​ណាស់ សម្រាប់​មិត្តភាព​ស្នេហា ព្រោះ ថា​គ្មាន​មនុស្ស​ស្រឡាញ់​គ្នា​ឯណា ឈ្លោះ​គ្នា រាល់​ពេល ហើយ​ រស់​នៅ​ស្គាល់​តែ​ពាក្យ​ថា​ឈ្លោះ​គ្នា​ អត់ ឈប់​​អញ្ចឹង​ទេ។


៥. ប្រច័ណ្ឌ​​មិត្ត​ស្រី​ខ្លួន​ហួស​និស្ស័យ​៖ ការ​ប្រច័ណ្ឌ​ម្ដង​ៗ ​គឺ​​វា​ Cute មែន ​ តែ​បើ​ការ​ប្រច័ណ្ឌ​នោះ​វា​ហួស និស្ស័យ និយាយ​លែង​ចេញ​នោះ វា​ទៅ​ជា​រឿង​អាក្រក់​វិញ​ហើយ​ សម្រាប់​មនុស្ស​ប្រុស​។


៦. លាក់​ពុត​៖ មិត្ត​ប្រុស​ប្រភេទ​នេះ​ភាគ​ច្រើន​ លួច​លេង​ទូរស័ព្ទ​​ជាមួយ​អ្នកដទៃ ក្រោយ​ខ្នង​អ្នក ទៅ​ដើរ​លេង​មិន​ផ្ដល់​ដំណឹង លួច​ធ្វើ​អ្វី​ដោយ​មិន​ឲ្យ​​មិត្ត​ស្រី​ដឹង។


៧. មិន​ដែល​មាន​អារម្មណ៍​ល្អ​ដាក់​មិត្ត​ស្រី​​៖ មនុស្ស​ម្នាក់​ៗ តែង​តែ​ពិបាក​ចិត្ត​មួម៉ៅ​ និង​ខឹង តែ​វា​មិន​អាច​កើត​ឡើង​គ្រប់​​ពេល​ទេ។ ដូចនេះ​បើ​គ្រប់​ពេល​ចេះ​តែ​ក្រញូវ​ដាក់​មិត្ត​ស្រី​ខ្លួន​នោះ អ្នក​មិន​មែន​ជា​បុរស​ល្អ​ឡើយ។



ប្រភព៖ nokornews


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top