Facebook Twitter Google+ Share

ភាព​ខុសគ្នា​រវាងពិធីចូលរោងសម័យ​បុរាណ និងបច្ចុប្បន្ន

[Copy link]
412333 0
Share
1462870843.jpg

១. សម័យបុរាណ
ពិធីចូលរោង​ កាលពី​សម័យបុរាណ​តម្រូវអោយលោក​មហា​ និង​កូន​មហា​ ២​នាក់​ (ឬនាង​ឈ្មាយ ​និង​កូន​ឈ្មាយ​ ២​នាក់) និង​​មានតា​បិតា​កូន​​ប្រុស ព្រម​ទាំង​សាច់ញាតិ​​មួយ​ចំនួន​នាំ​យក​ថង់​​រង​ចូល​​ទៅ​ជួប​​លោក​មេបា​ ដើម្បី​អនុញ្ញាតិសុំ​ដី​សង់​​រោង​ សុំ​វាល​លែង​ក្របី​​ សុំ​ព្រៃ​កាប់​​អុស​ សុំ​ត្រពាំង​​ដង​ទឹក... ហើយលោក​មេបា​​តែង​តែ​​អនុញ្ញាត​​តាម​​សំណូមពរ​ ។

នៅ​ពេល​​លោក​មហា​ ឬ​នាង​​ឈ្មាយ​ ចុះ​ពី​​លោក​មេបា​ចូល​ទៅ​ជួប​​នឹង​​លោក​អាចារ្យ​​ជម្រាប​ថា លោក​មេបា​បាន​អនុញ្ញាត​​ឲ្យ​ធ្វើ​​រោង​ផ្កា​ស្លា​ រោង​​ដាំបាយ​តាម​ក្បួន​​ដំណេក​នាគ ។ លោក​អាចារ្យ​​ពេលា​ ចាប់​យក​ផ្តិល​​ទឹក​ដែល​​មាន​ស្ទន់​​ទៅ​រម្ងាប់​​ចង្រៃ​ ។​ កាល​បើ​លោក​​អាចារ្យ​រម្ងាប់​​បាន​ចប់​សព្វ​គ្រប់​​ហើយ​ ទើប​​អ្នក​ធ្វើ​រោង​ចាប់​ជីក​រណ្តៅ​​ដាំសសរ​រោង​តាម​ការ​បង្គាប់​បញ្ជា​ពី​​លោក​​អាចារ្យ​ពេលា​ ។

២. សម័យបច្ចុប្បន្ន
ចំណែកឯ​ពិធី​ចូល​រោង​សម័យ​នេះ​មិន​ប្រាដក​ថា​ដូច​នឹង​​សម័យ​បុរាណ​​ឡើយ​ គេ​មិន​បាច់​​សង់រោង​ផ្កា​ស្លា​ទេ​ ពី​​ព្រោះ​លោក​​មេបា​អនុញ្ញាតិឲ្យ​កូន​ប្រុស​ទៅ​ស្នាក់​​នៅ​លើ​ផ្ទះ​កូន​​ស្រី​ ឬ​ខាង​​កូន​ស្រី​ សុំ​ផ្ទះ​អ្នក​​ជិត​ខាង​ឲ្យ​កូន​​ប្រុស​​ស្នាក់​នៅ​​តែ​ម្តង​ ។ ឯ​ផ្កា​ស្លា​វិញ​ខាង​ស្រី​ជា​​អ្នក​រក​ទិញ​ បើ​ទិញ​​បាន​ត្រូវ​​យក​ទៅ​ដាក់​​លើ​ផ្ទះ​ខាង​​កូន​ស្រី​ ឯ​ពីធី​កាត់​ផ្កា​ស្លា​​មិន​​មាន​ទេ​ ។ ​តែ​នៅ​​ឆ្នាំ​២០០៥ ​ដល់​ ២០០៧ ​នេះ​មាន​ចាប់​​ធ្វើ​ពិធី​កាត់​ផ្កា​ស្លា​ឡើង​​វិញ​ តែ​ការ​ធ្វើ​​ពិធី​កាត់​​ផ្កា​ស្លា​នោះ​គ្រាន់​តែ​ជា​​និមិត្ត​រូប​ ដោយ​យក​​ផ្កា​ស្លា​នោះ​​ទៅ​ចង​ផ្អោប​​នឹង​វត្ថុ​អ្វី​​មួយ​ ហើយ​រៀប​​ធ្វើ​ពិធី​កាត់​ផ្កា​ស្លា​​ប៉ុណ្ណោះ​ ៕

ប្រភព៖ ខ្មែរប្រពៃ

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top