Facebook Twitter Google+ Share

យល់ដឹង​ពីវីតាមីន​ល្អៗ​ចំពោះ​សុខភាព​ស្រ្តី

[Copy link]
401051 0
Share
Vitamine-6_large.jpg

មនុស្ស​ស្រី​បច្ចុប្បន្ន​គិតគូ​អំពី​បញ្ហា​សុខភាព​ខ្លាំងណាស់ ​ហើយ​ដើម្បី​បាន​សុខភាព​ល្អ​​ស្ត្រី​ត្រូវតែ​ទទួលទាន​វីតាមីន​ដែលមាន​ក្នុង​ម្ហូប​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​បំផុត ។ វីតាមីន​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ធ្វើ​ឱ្យ​​យើងអាច​ចៀសផុត​ពី​ជំងឺ​រាតត្បាតផ្សេងៗបានផងដែរ ។ វីតាមីន​ទាំងនោះមាន​ ១០​ប្រភេទ​​ ខាងក្រោម៖

១. វីតាមីន ​A
វា​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ហើយ​វា​ជួយ​ពង្រឹង​ភាពរឹងមាំ​នៃ​ឆ្អឹង ​ធ្មេញ ​ស្បែក​ភ្នាស​ស្លេស្ម ​និង​ជំនួយភ្នែក​ឱ្យ​មើល​កាន់តែ​ច្បាស់​ផងដែរ ។ អាហារ​ដែល​សំបូរ​វីតាមីន ​A ​មានដូចជាការ៉ុត ​ល្ពៅ ​ត្រសក់​ក្រអូប ​ប៉េងប៉ោះ ​ឪឡឹក ​ត្របែក​ ផ្កាខាត់ណា​ពណ៌ខៀវ ​ល្ហុង ​ស៊ុត ​ថ្លើម និង​ទឹកដោះគោ​ជាដើម ។

២. វីតាមីន ​B2
វា​ជំនួយ​ដល់​សុខភាព ​ការ​រីកលូតលាស់​នៃរាងកាយ​ និង​ការរំលាយ​អាហារ ។ វាជួយពង្រឹង​ថាមពល ប្រព័ន្ធ​ភាពស៊ាំ ​និង​ជួយ​កាត់បន្ថយ​ស្ត្រេស រួមទាំង​ការ​ហេវហត់​អស់កម្លាំង​ផងដែរ ។ អាហារ​ដែល​សំបូរ​វីតាមីន ​B2 ​មានដូចជា​គ្រឿង​ក្នុង ​ឈីស ​ទឹកដោះគោ ​យ៉ាអួ ​បន្លែ ​ស៊ុត ​សណ្ដែក ​អាល់ម៉ុន ​និង​ផ្សិត ។

៣. វីតាមីន ​B6
វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ផលិត​អ័រម៉ូន ​និង​សារធាតុ​គីមី​ក្នុង​ខួរក្បាល ​ព្រមទាំង​ជួយ​កាត់​បន្ថយ​ជំងឺបាក់ទឹកចិត្ត​ ជំងឺ​បេះដូង ​និង​ការភ្លេចភ្លាំងផងដែរ ។ អាហារ​ដែល​សំបូរ​វីតាមីន ​B6 ​មានដូចជា​ផ្លែប័រ ​ចេក​ សាច់ ​សណ្ដែក ​ត្រី ​គ្រាប់ធញ្ញជាតិ ​និង​ផ្លែឈើ​ក្រៀម ។

៤. វីតាមីន ​B7
វីតាមីន ​B7 ​ជំនួយ​ដល់​ការលូតលាស់​កោសិកា ​និង​ការកកើត​នៃ​អាស៊ីតខ្លាញ់ ។ វា​ជួយ​ឱ្យ​សក់ និង​ស្បែក​មាន​សុខភាព​ល្អ ។ លើសពីនេះទៀត​វា​ជួយកាត់​បន្ថយ​អាការៈរាគ ​ជំងឺ​បាក់ទឹកចិត្ត​ និង​ជួយ​ឱ្យ​បេះដូង​មាន​ដំណើរការ​ល្អផងដែរ ។ អាហារ​ដែល​សំបូរ​វីតាមីន ​B7 ​មានដូចជា​ត្រី ​ដំឡូង ​អាល់ម៉ុន ​ការ៉ុត ​ចេក ​បន្លែបៃតង ​ត្រសក់ក្រអូប ​អង្ករ​សម្រូប ​ម្រេច ​ស៊ុត ​ទឹកដោះគោ ​ឈីស និង​យ៉ាអួ ។

៥. វីតាមីន ​B9
វា​ជា​ហ្វូលីកអាស៊ីតដែល​ជួយ​ការពារ​ជំងឺបេះដូង ​ការបាក់ទឹកចិត្ត ជំងឺ​មហារីក ​និង​ការ​ភ្លេចភ្លាំង ។ អាហារ​ដែល​សំបូរ​វីតាមីន ​B9 ​មានដូចជា​បន្លែ​បៃតង ​ទឹកក្រូច ​ត្រសក់ផ្អែម ​ស្ត្ររប៊ឺរី ​សណ្ដែក និង​ស៊ុត ។

៦. វីតាមីន ​B12
វា​ជួយ​ពន្លឿន​ប្រព័ន្ធ​រំលាយអាហារ ​និង​ជួយ​ការពារការ​កើត​មាន​ជំងឺបេះដូង ​ការ​ភ្លេចភ្លាំង ​និង​ជំងឺ​ខ្វះ​ឈាមក្រហម ។ អាហារ​ដែល​សំបូរ​វីតាមីន ​B9 ​មានដូចជា​ឈីស ​ស៊ុត ​ត្រី ​សាច់ ​ទឹកដោះគោ និង​យ៉ាអួ ។

៧. វីតាមីន ​C
ជំនួយ​ប្រព័ន្ធ​ភាពស៊ាំ ​ពន្លឿន​ការកកើត​នៃ​ជាលិកា ​និង​កាត់បន្ថយ​ជំងឺ​មហារីក​ផ្សេងៗដូចជា​ជំងឺ​បេះដូងជាដើម ។ អាហារ​ដែល​សំបូរ​វីតាមីន ​C ​មានដូចជា​ផ្កាខាត់ណា​ពណ៌ខៀវ ​គីវី ​ក្រូច ​ម្រេច ​ដំឡូងបារាំង ​ស្ត្ររប៊ឺរី ​និង​ប៉េងប៉ោះ ។

៨. វីតាមីន ​D
វីតាមីន ​D ជា​វីតាមីន​ដែលអាច​ជួយ​រំលាយ​ខ្លាញ់ ​និង​ជួយ​ដល់ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ដែល​ជួយ​ធ្វើ​ឱ្យឆ្អឹង​រឹងមាំ ​និង​កាត់​បន្ថយ​ហានិភ័យ​នៃការកើត​មាន​ជំងឺ​មហារីក​ផ្សេងៗផងដែរ ។ អាហារ​ដែល​សំបូរ​វីតាមីន ​D ​មានដូចជា​ថ្លើម ​ស៊ុត និង​ទឹកដោះគោ ។

៩. វីតាមីន​ E
វា​ជួយ​កាត់បន្ថយ​ភាពចាស់​ជាងវ័យ ​និង​កាត់​បន្ថយ​ការកើតមាន​ជំងឺបេះដូង ​ការ​ភ្លេចភ្លាំង និង​ជំងឺ​មហារីក ។ អាហារ​ដែល​សំបូរ​វីតាមីន ​E ​មានដូចជាប័រប្រេង​​ពោត ប័រសណ្ដែកដី និង​គ្រាប់​ផ្កាឈូករ័ត្ន ។

១០. វីតាមីន​ K
ជួយ​ពង្រឹង​ឆ្អឹង ជួយ​សម្រួល​លំហូរ​ឈាម ​និង​កាត់បន្ថយ​ជំងឺ​បេះដូង​ផងដែរ ។​ អាហារ​ដែល​សំបូរ​វីតាមីន ​K ​មានដូចជាបន្លែ​ពណ៌​បៃតង ​ប្រេង​សណ្ដែក ​និង​ខ្លាញ់ត្រី ៕

ប្រែសម្រួល៖ ណាលីតា
ប្រភព៖ Sabay.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top