• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វិធីសម្រកគីឡូសម្រាប់អ្នកខ្ជិលហាត់ប្រាណ

[Copy link]
402406 0
Share

1486261860-050220172.jpg


The Military Diet គឺជាវិធីសំរកទំងន់ដែលប្រើពេលតែ 3 ថ្ងៃប៉ុណ្ណោះ ហើយដែលធានាថា អ្នកអាចស្រកបានរហូតដល់ 10 ផោន ( ប្រហែល 4.5 គីឡូក្រាម ) ក្នុងរយៈពេលតែមួយអាទិត្យប៉ុណ្ណោះ ។ ដោយសារមួយរយៈពេលក្រោយនេះ ខ្ញុំឡើងគីឡូដូចនេះ ឆ្លៀតឪកាសនេះ ខ្ញុំក៏ធ្វើការសាកល្បងវិធីសំរកទំងន់នេះ ហើយលទ្ធផលគឺ ខ្ញុំស្រកបានតែ 1 គីឡូប៉ុណ្ណោះ ។
ប្រសិនបើអ្នកចង់ប្រើវិធីដូចខ្ញុំនេះជារបស់ដែលអ្នកត្រូវការ :
– ពងមាន់ 3
– ទ្រូងមាន់ 1 ចំហៀង
– សណ្តែកបារាំង 1 ខាំ
– ប្រូខឺលី 1 ខាំ
– ការ៉ុត 1
– ចេកណាំវ៉ា ឬ ចេកអំបូង 1 ស្និត
– ប៉ោម 3 ផ្លែ
– ក្រូច 1 ផ្លែ
– Hot dog 2
– ត្រីធូណាកំប៉ុង 2
– ការ៉េមរសជាតិវ៉ានីឡា 1 ប្រអប់
– Saltine Cracker 1 ប្រអប់
– ប័រសណ្តែកដី 1 កំប៉ុង
– នំប័ុងជ្រុងពណ៌ត្នោត 1 ដុំ ( ហាមប្រើនំបុ័ងស ខ្ញុំប្រើនំបុ័ង Tour les jour )
ដូចនេះថ្ងៃនេះ ខ្ញុំនឹងលើកយកអាហារដែលខ្ញុំញុាំក្នុងការសំរកគីឡូក្នុងរយៈពេល 3 ថ្ងៃនេះ មកបង្ហាញ :
ថ្ងៃទីមួយ
អាហារពេលព្រឹក– ក្រូច ពាក់កណ្តាល ( អ្នកប្រើក្រូចអីក៏បាន តែមិនមែនក្រូចឆ្មាទេ )
– នំបុ័ងពណ៌ត្នោត 1 បន្ទះ
– ប័រសណ្តែកដី 2 ស្លាបព្រាបាយ
– តែ ឬ កាហ្វេ 1 ពែង ( ខ្ញុំប្រើតែ ព្រោះខ្ញុំអត់ចេះផឹកកាហ្វេ )

1-1.jpg

អាហារថ្ងៃត្រង់
– ត្រីធូណា 1 កំប៉ុង ( ប្រហែល 1 ខាំ )
– នំប័ុង 1 បន្ទះ
– តែ ឬ កាហ្វេ 1 ពែង
2-1.jpg

អាហារពេលល្ងាច
– សាច់អីក៏បាន ប្រហែល 1 ខាំ ( ខ្ញុំប្រើសាច់ទ្រូងមាន់ )
– សណ្តែកបារាំងប្រហែល 1 ខាំ
– ផ្លែប៉ោមតូចល្មម 1 ផ្លែ
– ចេកអំបូង ពាក់កណ្តាល ( ប្រសិនបើអ្នកទាំងអស់គ្នាប្រើចេកណាំវ៉ា គឺ ប្រើមួយផ្លែ )
– ការរ៉េមរសជាតិ វ៉ាន់នីឡា ប្រហែល 1 ខាំ ( ខ្ញុំចិតចេក និង ផ្លែប៉ោមរួចលាយជាមួយនឹងការ៉េមព្រោះងាយស្រួលញុាំ )

3-1.jpg

ថ្ងៃទីពីរ
អាហារពេលព្រឹក
– ពងមាន់ 1 ( អាចចៀន ឬ ស្ងោរតាមចិត្តចង់ )
– នំប័ុង 1 បន្ទះ
– ចេកណាំវ៉ា 1 ផ្លែ

4.jpg

អាហារថ្ងៃត្រង់
– saltine crackers 5 បន្ទះ ( អ្នកអាចទិញបានតាមបណ្តារផ្សារទំនើបនានា )
– ពងមាន់ស្ងោរ 1
– cottage cheese ( ដោយសារតែខ្ញុំមិនដឹងថាវាជាអ្វីដូចនេះខ្ញុំជំនួសវាដោយផ្លែប៉ោម ១ ផ្លែ )


អាហារពេលល្ងាច
– hot dog 2
– ប្រូខូលី ប្រហែល 1ខាំ
– ការ៉ុតប្រហែល 1 ខាំ
– ចេកណាំវ៉ា 1 ផ្លែ
– ការរ៉េមរសជាតិ វ៉ាន់នីឡា ប្រហែល 1 ខាំ

5-1.jpg

ថ្ងៃទីបី
អាហារពេលព្រឹក– Saltine crackers 5 បន្ទះ
– ផ្លែប៉ោមតូចល្មម 1 ផ្លែ

IMG_2964.jpg

អាហារថ្ងៃត្រង់
– ពងមាន់ ១ ( អាចស្ងោរ ឬ ចៀន )
– នំប័ុង ១ បន្ទះ
7-1.jpg

អាហារពេលល្ងាច– ត្រីធូណា 1 កំប៉ុង
– ការ៉េមវ៉ាន់នីឡា 1 ខាំ
– ផ្លែចេកណាំវ៉ា 1 ផ្លែ
8-1.jpg

វាប្រហែលពិបាកបន្តិចសំរាប់អ្នកដែលបរិភោគច្រើនព្រោះរបបអាហារគឺ តិចណាស់ ដែលអាចធ្វើអោយអ្នកឃ្លានខ្លាំងពេលរសៀល ឬ ពេលយប់ ។ ខ្ញុំថ្លឹងគីឡូនៅព្រឹកថ្ងៃទីមួយនៃការតាមអាហារ និង ព្រឹកថ្ងៃទីបួន ហើយខ្ញុំស្រកពី 46 គីឡូ មកត្រឹមតែ 45 គីឡូក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ ។ រយៈពេលបីថ្ងៃនេះ ខ្ញុំមិនបានហាត់ប្រាណនោះទេ តែប្រសិនបើអ្នកចង់ហាត់ប្រាណអ្នកគួរប្រយ័ត្មព្រោះរបបអាហារនេះ មានការីឡូទាបខ្លាំង ដែលអាចធ្វើអោយអ្នកអស់កំលាំងខ្លាំងប្រសិនបើអ្នកតមផង និង ហាត់ប្រាណផង ។ ប្រសិនបើអ្នកទាំងអស់គ្នាសាកល្បងវិធីនេះ ជួយប្រាប់ខ្ញុំផងតើអ្នកស្រកបានប៉ុន្មានគីឡូ ។





ប្រភព៖ nokornews






You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top