Facebook Twitter Google+ Share

ស្បែកមុខ​មាន​ជាតិ​ខ្លាញ់​ឆាប់​កើតមុន សាក​វិធី​ម្សៅរមៀត​នេះ​សិនទៅ!

[Copy link]
401802 0
Share

sd.jpg

មនុស្ស​គ្រប់រូប​ស្ទើរតែ​ទាំង​អស់ សុទ្ធតែ​មាន​បញ្ហានេះ ហើយ​នេះជា​រូប​មន្ត​ថ្មី​មួយ ដែល​អាច​ជួយ​អ្នក​បាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មុន វាមាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​ស្នាម​ដែល​បង្ករ​​ពីការ​កើត​មុន  ព្រម​ទាំង​ជួយ​ឱ្យស្បែក​របស់​អ្នក​សស្អាត​ផង​ដែរ។ សូម​អនុវត្តន៍​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ អ្នកនឹង​ទទួល​បាន​សម្រស់​ស្អាត​សារជាថ្មី​ម្ដងទៀត។
គ្រឿងផ្សំ
- ម្សៅ​សណ្តែក​ ១ស្លាបព្រាកាហ្វេ
- ម្សៅរមៀត ១ស្លាបព្រាកាហ្វេ
- ទឹកដោះគោ ១ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

ការណែនាំ
១. ជាដំបូង​អ្នក​ត្រូវ​លាង​កូន​ចាន​មួយឱ្យ​បាន​ស្អាត។
២. បន្ទាប់​មក​ សូម​បន្ថែម​ម្សៅ​សណ្តែក, ម្សៅរមៀត, ទឹកដោះគោ, ទឹកឃ្មុំ ចូល​ក្នុង​ចាន​មួយនេះ
៣. សូម​ធ្វើ​ការ​លាយ​គ្រឿងផ្សំ​ទាំង​អស់​ បញ្ចូល​គ្នា​ឱ្យបាន​សព្វ​​ល្អ។
៤. ឥឡូវ! សូម​ធ្វើ​ការ​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​បាន​ស្អាត​ល្អ ​និង​ជួត​ឱ្យបាន​ស្ងួត។
៥. លាប​ល្បាយនេះ​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដោយ​ប្រើ​ជក់​ស្អាត​មួយ​មក​ជូត​លាប​ថ្នមៗ។
៦. សូម​រក្សា​ទុក​ល្បាយ​មួយនេះ ​លើ​ផ្ទៃមុខ​របស់​អ្នក​ប្រហែល​ជា​ ២០ទៅ៣០នាទី។
៧. នៅពេល​ដែល​ល្បាយ​មួយនេះ​ស្ងួត ​អ្នក​អាច​លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ ជាមួយ​នឹង​ទឹក​ក្តៅឧណ្ហៗបាន៕



ប្រភព៖ nokornews

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top