• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

ដោនឡូត​ភាពយន្ត​​​ហូលីវូដល្បីៗហ្វ្រីងាយ​ដូច​បក​ចេក ថែម​បាន​កម្រិត HD ទៀត​ផង

[Copy link]
410120 0
Share
iPhone មាន​កម្មវិធី​មួយ ប្រមូល​ផ្តុំ​សុទ្ធ​តែ​​ភាពយន្ត ហូលីវូដ​ល្បីៗ ដែល​ទើប​បាន​ដាក់​បញ្ចាំង​តាម​រោងកុន​ និង​អាច​ទាញ​យក​មក​មើល​បាន​ហ្រ្វីៗ​កម្រិត HD ទៀត​ផង​។

Movie-box-download-hollywood-movie_1.jpg

ប្រិយមិត្ត​​​​អាច​ប្រើ vShare ដែល​ក្រុមការងារ​បាន​ណែនាំ​​កន្លង​ទៅ ដើម្បី​ទាញ​យក​កម្មវិធី​ឈ្មោះ Movie Box។ កម្មវិធី​ Movie Box ពុំ​មាន​លើ App Store សម្រាប់​ទាញ​យក​ឡើយ លុះ​ត្រា​ប្រើ vShare ទើប​អាច​ទាញ​យក​បាន។ ចុច​ត្រង់​នេះ ដើម្បី​ស្វែង​យល់​ពី​របៀប​ទាញ​យក vShare។

ក្រោយ​ទាញ​យក vShare រួចបើក​វា ហើយ​វាយ Movie Box ក្នុង​ប្រអប់​ស្វែងរក ហើយ​ចុច​លើ​ពាក្យ Get នៅ​ខាង​ស្តាំ​នៃ​កម្មវិធី​នេះ។ ចុច Cancel ដើម្បី​ចូល​មក​ទំព័រ​ដើម​នៃ​កម្មវិធី vShare រួច​ចុច​លើ​សញ្ញា​ព្រួញ​បាញ់​ចុះ​ក្រោម ​នៅ​ផ្នែក​ខាង​លើ​ឆៀង​ខាង​ស្តាំ​នៃ​ទូរសព្ទ។

ត្រង់​កន្លែង​ Download នេះ ចុច​លើ​​ពាក្យ Downloaded ដើម្បី​មើល​​​កម្មវិធី​​ដែល​ដោនឡូត​រួច នោះ​អ្នក​នឹង​ឃើញ Movie Box។ បើ​សិន​ក្រោយ Movie Box ទាញ​យក​ហើយ មិន​បាន​សួរ​អ្នក​ឲ្យ​ដំឡើង​វា​ទេ អ្នក​អាច​ចុច​លើ​ពាក្យ Install ដើម្បី​ដំឡើង​លើ iPhone។

រង់​ចាំ​បន្តិច​ នោះ Movie Box នឹង​ដំឡើង​រួច​ស្រេច​លើ iPhone អ្នក។ ពេល Movie Box ដំឡើង​រួច​លើ iPhone រូប iCon ​របស់​វា​​អាច​ចេញ​ពណ៌​ខ្មៅ តែ​មិន​បញ្ហា​ទេ។

ចុច​លើ Movie Box ហើយ​ចុច​លើ​សញ្ញា​បន្ទាត់​បី​ត្រួត​លើ​គ្នា​នៅ​ជ្រុង​ខាង​ស្តាំ​ផ្នែក​ខាង​លើ នោះ​នឹង​ឃើញ៖
Movie-box-download-hollywood-movie_2.jpg

Movie៖ ប្រមូល​ផ្តុំ​សុទ្ធ​តែ​ភាពយន្ត​ហូលីវូដ​​​ល្បីៗ​មាន​ទាំង​ថ្មី​និង​ចាស់។
TV Shows៖ ប្រមូល​ផ្តុំ​សុទ្ធ​តែ​វីដេអូ​​ល្បីៗ​បញ្ចាំង​លើ​ទូរទស្សន៍។
News៖ ព័ត៌មាន​អំពីភាពយន្ត​ល្បីៗ។
Trailers៖ អ្នក​អាច​ទស្សនា​ឈុត​ខ្លីៗ​នៃ​រឿង​ហូលីវូដ​នីមួយ​ មុន​ពេល​ចង់​ដោនឡូត។
Favorites៖ ប្រមូល​ផ្តុំ​រឿង​ ដែល​អ្នក​ចូលចិត្ត ទុក​កន្លែង​តែមួយ។
My downloads៖ ភាពយន្ត​ហូលីវូដ ដែល​អ្នក​បាន​ទាញ​យក​ហើយ។
Updates៖ ភាពយន្ត (Movie) និង​កម្មវិធី​ទូរទស្សន៍​ថ្មីៗ ត្រូវ​បាន​ដាក់​បញ្ចូល។
Queue៖ កន្លែង​សម្រាប់​មើល​វីដេអូ​កំពុង​ដោនឡូត។

ទស្សនា​វីដេអូ​ ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ដោនឡូត​រឿង​ហូលីវូដ៖


បញ្ជាក់៖ អ្នក​ត្រូវ​មាន vShare ទើប​អាច​ទាញយក Movie Box បាន។ ក្រៅ​ពី Movie Box អ្នក​អាច​ទាញ​កម្មវិធី​ស្រដៀង​គ្នា​នេះ​មួយ​ទៀត​ឈ្មោះ Play Box HD។ ប៉ុន្តែ​បើ​តាម​ការ​តេស្ត​របស់​ក្រុមការងារ Play Box HD ច្រើន​មាន​បញ្ហា​រអាក់រអួល​ច្រើន ចំពោះ​ការ​ទាញ​យក វីដេអូ តែ​បើ​មើល​ដោយ​ប្រើ​អ៊ីនធឺណិត​វិញ​លឿន​ជាង Moive Box ហើយ​អាច​ខា​ទៅ​មុខ​ទៅ​ក្រោយ​បាន​លឿន​ថែម​ទៀត។ យ៉ាងណា​ក្រុមការងារ ផ្តល់យោបល់​ឲ្យ​ប្រើ Movie Box ព្រោះ​វា​​មាន​ល្បឿន​ដោនឡូត​វា​លឿន៕
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top